រស់ សេរី​សុទ្ធា – លួច​ស្នេហ៍​ដួង​ចន្ទ

បទៈ លួច​ស្នេហ៍​ដួង​ចន្ទ
ច្រៀង​ដោយៈ រស់ សេរី​សុទ្ធា

១. ចន្ទ​អើយ រះ​សែន​ល្អ​ម្ល៉េះ​ទេ
ប៉ុន្តែ​មាស​មេ​អ្នក​នៅ​សែន​ឆ្ងាយ
ថ្ងៃ​ណា​បាន​នែប​និត្យ​កាយ
បើ​នៅ​ឆ្ងាយ ឈោង​មិន​ដល់ ។

២. ខ្ពស់​អើយ អើយ​សែន​ខ្ពស់​ម្ល៉េះ​ណា
ពន្លឺ​ភ្លឺ​ថ្លា​គួរ​ឲ្យ​ចាប់​ចិត្ត
បើ​សិន​ខ្ញុំ​ជា​គូ​ពិត
នាំ​ដួង​ចិត្ត​ ខ្ញុំ​ទៅ​ជា​មួយ​ផង ។

បន្ទរ. តើ​អ្នក​ដឹង​ទេ ខ្ញុំ​លួច​ស្នេហ៍​យូរ​ហើយ
ម្ដេច​ឡើយ បាន​ជា​អ្នក​​រះ​ធ្វើ​ព្រងើយ
ចន្ទ​អើយ សូម​មេត្តា​ខ្ញុំ​ផង
ស្នេហ៍​ស្នង ស្ងាត់​សូន្យ​ឈឹង ។

៣. ហេតុ​អ្វី បាន​ថ្លៃ​ឆ្មើង​ម្ល៉េះ​ទេ
អាង​តែ​អ្នក​ល្អ​លើស​គេ​ក្នុង​លោក
ទុក​ឲ្យ​ខ្ញុំ​នៅ​សោយសោក
បំភ្លឺ​លោក ទុក​ឲ្យ​ខ្ញុំ​ក្រៀម​ក្រំ ។

ភ្លេង – ច្រៀង​ឡើង​វិញ

 

45 thoughts on “រស់ សេរី​សុទ្ធា – លួច​ស្នេហ៍​ដួង​ចន្ទ

  1. គិតទៅ ច័ន្ទ ធ្វើឫកមួយបាវដែរហ្នឹង ! តែឲ្យធ្វើម៉េចបើរវល់តែ​ចុះ​មក បាន ពីណានៅបំភ្លឺលោកា..វរៗ ឡៃតាមក៍សាសងជាមួយនាង​តិច​ល​អ្នក​ស្រុក​មើល​ទៅ​លើ​ថ្ងៃ​១៥​កើត​សោះ​បាត់​លោកខែ​ផ្អើល​ពេញ​ផែនដី ស្រេច​បណ្ដោយ! ចឹងព្រះច័ន្ទមិនអត់ការងារធ្វើ បើគេដេញចេញពីការងារនោះ ។ ណែ ច័ន្ទអឺយ កុំសូវជឿពាក្យលួងលោម​ស្រីម្នាក់ហ្នឹងពេក ប្រយ័ត្នអត់អង្ករច្រកឆ្នាំង ! 😀

  2. ខ្ញុំមិនដឹងថា ពាក្យ “ម្លេះ” និង “ម្ល៉េះ” មួយណាត្រូវ ជាង មួយណា បើយោងតាមវចនានុក្រមខ្មែរយើង។​សូមជួយពិនិត្រមើល និង ផ្ដល់ជាចំលើយផង ដើម្បីអោយបានច្បាស់ទាំងអស់គ្នា (សូមទោសដែល ខ្ញុំពុំមានវចនានុក្រមខ្មែរ សំរាប់ផ្ទៀងផ្ទាត់ដោយខ្លួលឯងនោះ)។​អរគុណ

  3. ខ្ញុំមិនដឹងថា ពាក្យ “ម្លេះ” និង “ម្ល៉េះ” មួយណាត្រូវ ជាង មួយណា បើយោងតាមវចនានុក្រមខ្មែរយើង។​សូមជួយពិនិត្រមើល និង ផ្ដល់ជាចំលើយផង ដើម្បីអោយបានច្បាស់ទាំងអស់គ្នា (សូមទោសដែល ខ្ញុំពុំមានវចនានុក្រមខ្មែរ សំរាប់ផ្ទៀងផ្ទាត់ដោយខ្លួនឯងនោះ)។​អរគុណ

  4. ខ្ញុំមិនទៅស្នេហ័បុរសដែលឆើ្មងឆ្មៃដូចច័ន្ទបែបនេះទេ ពីព្រោះទំរាំតែច័ន្ទធ្លាក់ចុះមករកខ្ញុំ ខ្ញុំប្រហែលជាចាស់សក់ស្កូវអស់ហើយ។

  5. គន្ធី​និយាយ​អ៊ីចឹង​ក៏​ម្យ៉ាង​ដែរ ប៉ុន្តែ​ការ​ស្រលាញ់​មិន​អាច​កំណត់​បាន​នោះ​ទេ ។ បើ​លង់​ស្រលាញ់​ហើយ កុំ​ថា​ឡើយ​តែ​ចន្ទ សូម្បី​តែ​​បុរស​នោះ​ដូច​ព្រះ​អាទិត្យ​ក៏​នៅ​តែ​ស្រលាញ់​កើត​ដែរ 🙂 ។

  6. ខ្ញុំមិនដឹងថា នៅក្នុងបទចំរៀងនេះ ពាក្យ “ចន្ទ” និង “ច័ន្ទ” មួយណាត្រូវ ជាង មួយណា បើយោងតាមវចនានុក្រមខ្មែរយើង។​សូមជួយពិនិត្រមើលផង។​អរគុណ

  7. សូម​អរគុណ នុត​!
    ខ្ញុំ​បាន​មើល​វចនានុក្រម​​សម្ដេច​សង្ឃរាជ​ជួន ណាត​រួច​ហើយ ពាក្យ​ “​ច័ន្ទ​” អត់​មាន​ក្នុង​វចនា​នុក្រម​ទេ​បាទ គឺ​មាន​តែ​ពាក្យ “​ចន្ទ​” ។

  8. ខ្ញុំ​កែ បន្ទាត់​ទី​៣ វគ្គ​១ ត្រង់​ពាក្យ “​នេបនិត្យ​” ទៅ “​នែបនិត្យ​” រួច​ហើយ ។
    ខ្ញុំ​មិន​ដែល​ចាប់​អារម្មណ៍​ថា​ខ្លួន​ឯង​សរសេរ​​ពាក្យ​នេះ​ខុស​ទេ​ ។

  9. បទនេះចង់ស្តាប់អោយពីរោះគឺពេលយប់អង្គុយម្នាក់ឯងហើយជាថ្ងៃដែលមានព្រះច័្ទន្ទរះច្បាស់ ពេលកំពុងស្តាប់ត្រូវដាក់ចិត្តមើលដួងចិត្ត ពេលនោអ្នកនឹង មានអារមណ៍លង់នឹងបទចំរៀងហើយ ។ និយាយអោយចំស្តាប់បទចំរៀងមិន​មែនចេះតែស្តាប់ទេ វាពិរោះគឺអាស្រ័យទីកន្លែងនឹងពេលវាលា ។

  10. បឿននិយាយអីចឹងមានបទមួយមិនដឹងចំណងជើងតែស្តាប់ទៅដូចជាពីរោះ​ផស់គេខ្ញុំចាំត្រង់ឃ្លាថា​ «វាលស្រែវាលស្រូវនូវចាំទាំងអស់…..» ស្រីច្រៀង
    បទេផ្សេងទៀតគឺបទស៊ីន​ស៊ីសាមុត «១០ ឆ្នាំដើររកប្រពន្ឋ..ស្នេហ៍អូន៣៦៥ថ្ងៃ..ខឹងព្រោះស្រលាញ់..យប់មិញនណាញញឹមដាក់បង..

  11. ជូនបទនឹងទៅអ្នកទាំងអស់គ្នា ជាពិសេសបឿន ណារ៉ាត់ វណ្ណា .. អ្នកដែលចូលស្តាប់ចំរៀងblog khmerliryc ទាំងអស់ នឹងចុងក្រោយ គឺភរិយាដ៍ ឧត្តម វិជ្ជរ៉ា របស់ខ្ញុំ

  12. តែ​បទ​ដែល​ច្រៀង “​វាល​ស្រែ​វាល​ស្រូវ​ នៅ​ចាំ​ទាំង​អស់…​” ខ្ញុំ​ភ្លេច​ចំណង​ជើង​បាត់​ទៅ​ហើយ តើ​មាន​អ្នក​ណា​ដឹង​ចំណង​ជើង​បទ​នេះ​ទេ?

  13. និយាយ​អីចឹង ខ្ញុំ​បើ​បាន​ប្រពន្ធ​ស្លូត​ប្រហែល​ចន្ទ​វិញ មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ!? ព្រឹក​វាយ ល្ងាច​វាយ ដល់​រាប​ហ្នឹង :-* ហាហាហា

  14. ស្លូត​ពេក​ខ្លាច​គេ​វាយ​ហ៎​! កូន​ស្រី​ខ្លាច​ម៉ាំ​ម៉េះ​? ចង់​ឆ្ងល់​!!!!
    ភ្លេច​ប្រាប់​ណារត់​, ដួង​ចន្ទ​ហ្នឹង​ប្រហែល​ជា​ខ្ញុំ តែ​ខ្ញុំ​អត់​ដឹង​ខ្លួន​ផង ថា​ពី​ណា​លួច​សម្លឹង​ខ្ញុំ ហើយ​តា​ខ្ញុំ​ឆ្មើង​ឆ្មៃ ។ ចង់​ឆ្ងល់​!!!

  15. អុញ​! ម៉េច​កូន​ប្រុស​ដូច​ប្រហុក​ទៅ​វិញ​? ចន្ទ​អត់​ដែល​ឮ​ពាក្យ​ចាស់​ៗ​តែង​តែ​និយាយ​ត​ៗ​គ្នា​ថា មាន​កូន​ស្រី​ម្នាក់ ដូច​មាន​ប្រហុក​មួយ​ពាង​ទេ​អី​?

  16. ចាស់ៗសម័យណា??? អាទ្បូវអត់ដែលលឺទេ…
    លឺតាគេថាមានកូនស្រីដូចមានមាសទាំងគីទ្បូ មានកូនប្រុសវិញដូចមានប្រហុក​មួយ​ពាងនៅមុខផ្ទះ ​ព្រោះអីក្មេងប្រុសអីទ្បូវពិបាកអប់រំណាស់…

  17. ប្រកែកគេលឿនពេក… ទៅចេញ បង្ហៅម៉ូតូ!!! ហាហាហា….
    ដួងចន្ទ៖ យូរៗទៅកាន់​តែ​យូរទៅ​ហើយ… មក​បង្អាប់​ប្រុស​ៗ​ថា​ដូច​ប្រហុក​ឯណា​ណោះ​វិញ… ដឹង​ទេ​ថា​ប្រហុក​នរណា​ក៏​គេ​ចូល​ចិត្ត​ដែរ!! ថ្វីត្បិត​តែ​ក្លិន​មិន​សូវ​ល្អ​តែ​មាន​រសជាតិ​ណាស់…. បាន​ទៅ​យីពុន ចង់​ឆ្អប់​ប៉ាហុក​ឬ?

    នែ៎!​កុំ​សូវ​ប្រៀប​កូន​ស្រី​ដូច​មាស​ពេក! ប្រយ័ត្ន​គេ​ប្លន់…

  18. ចុះ​ប្រុស មិន​មែន​ចេះ​បង្ហោះ​ម៉ូតូ​ទាំង​អស់​ឯណា​! រាល់​ថ្ងៃ​ជិះ​ម៉ូតូ​តែ​លើ​ផ្លូវ​នឹង ញ័រ​ៗ ចង់​ចូល​ឡាន តូវ​ឲ្យ​ម៉ូតូ​ហោះ​ម៉េច​កើត​? ចង់​ឆ្ងល់​!!!
    ហើយ​គ្រាន់​តែ​ចេះ​បង្ហោះ​ម៉ូតូ ក៏​ធៀប​ទៅ​នឹង​ប្រហុក​ដែរ ។ តែ​ណារដ្ឋ​ដូច​និយាយ​ត្រូវ ។ ចន្ទ​ចូល​ចិត្ត​ប្រហុក​អត់​? បើ​ចូល​ចិត្ត​ប្រហុក​ខ្ញុំ​ធ្វើ​ប្រហុក​ក៏​បាន ឲ្យ​ណារដ្ឋ​ធ្វើ​ម៉ាំ​ចុះ ។

  19. ថឹមថូវ! ខ្ញុំឆ្ងល់ណាស់ប៉ុន្មានថ្ងៃនេះបឿនចេះតែជាប់មាត់ ថា ចង់ឆ្ងល់ៗៗៗៗ ។ មិនមែនតាប៉ិ ភ័ក្រចូលរូបទេដឹង ព្រោះពាក្យនេះលោកភ័ក្រអ្នកបង្កើតមុនគេ។ ចង់ឆ្ងល់!!!!

    បើនិយាយពីម៉ាំវិញខ្ញុំចូលចិត្តជាងប្រហុក…. ព្រោះឆ្ងាញ់នឹងផ្ទាប់ជាមួយអន្លក់ ។ តែបើប្រហុកវិញ​ ចូលចិត្តប្រហុកខ្ទិះ ដុត ចិញ្ច្រាំ ស្លរ ជាពិសេសប្រហុកកប់ជាមួយសាច់ជ្រូកចិញ្ច្រាំផ្សំម្ជូរក្រសាំង+ផ្សិតចំបើង អូហូយ ចង់ស្រក់ទឹក… មាត់!!!

  20. ចយ​អើយ​!!! អ្នក​នៅ​កន្លែង​ធ្វើ​ការ គេ​លួច​អាន​ Comment ។ ព្រឹក​ម៉ិញ​ហ្នឹង​ដើរ​ចូល​ទៅ អហ្វីស​របស់​គេ គេ​និយាយ​ចង់​ឆ្ងល់​! ចង់​ឆ្ងល់​​! ខ្ញុំ​ឯណេះ​ចង់​ឆ្ងល់​!??​ដឹង​គេ​ចេះ​ម៉ោ​ពីណា ដល់​តែ​គេ​នាំ​គ្នា​និយាយ​ពាក្យ​ដែល​ប្រើ​ក្នុង Comment បាន​ដឹង​ថា​គេ​លួច​មើល Comment នេះ ប្រសព្វ​ធ្វើ​ចោរ​មែន​! ។ ចង់​ឆ្ងល់​!

    អូហ៍​! ចង់​ភ្លេច​ប្រាប់​ ។ ណារដ្ឋ​ឯង​មាន​គេ​ពេញ​ចិត្ត​ហើយ ដឹង​អត់​!? ខំ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ទៅ​សម្លាញ់ ចាំ​គ្នា​ជួយ​ ។
    នែ៎​! និយាយ​ពី​ណារដ្ឋ​ឯង​ថា ម៉ាំ​ឆ្ងាញ់​ជាង​ប្រហុក គ្នា​យល់​ស្រប តែ​សាក​គិត​ទៅ​មើល៍ ពេល​គេ​នឹក តើ​គេ​នឹក​ប្រហុក​មុន ឬ​ម៉ាំ​មុន​? ហាហាហា ។ ណារដ្ឋ​ឯង​ដេក​ចាំ​ទៅ…

    សរសេរ​ៗ នឹក​ឃើញ​រឿង​ចន្ទ​ម៉ោ​ថា​ប្រុស​ៗ ដូច​ប្រហុក​ដូច​មិន​អស់​ចិត្ត​សោះ​ម៉ង​ហើយ​ ។ ម៉ោ​ឲ្យ​ប្រុស​ៗ​ដូច​ប្រហុក​វិញ ។ ឮ​ថា​ចង់​មក​ចូល​ដណ្ដឹង​ខ្ញុំ​ផង បើ​ថា​ចឹង​ហើយ ម៉ោ​ដណ្ដឹង ក៏​ខ្ញុំ​គិត​មើល​សិន​ដែរ ។ ឥឡូវ​មិន​ដឹង​យ៉ាង​ម៉េច​ហើយ ស្ងាត់​ៗ សង្ស័យ​តែ​ប្រលង​ធ្លាក់ អត់​ហ៊ាន​មក​ជួប​យើង​ដឹង រដ្ឋ​!​? ហាហាហា​! មិន​ចង់​ថា​ទេ​ តែ​ធើ​ម៉េច​បើ​វា​មែន​!!

  21. ថាម៉េច​មាន​គេ​ពេញ​ចិត្ត?? ចង់​ឆ្ងល់! និយាយ​ឲ្យ​ច្បាស់​តិច​មើល៍​ពីណាគេ… ពេញ​ចិត្ត​រឿង​អី ហើយ​ខ្ញុំ​រាល់​ថ្ងៃ​ហ្នឹង​មិន​ ទាន់​ល្អ​ទេ​ហ្អី? ខ្ញុំ​មិន​ដេក​ចាំ​ទេ ទៅ​ដាំ​ចេក​វិញ​ល្អ​ជាង ហាហា!

    និយាយ​ចឹង​ ចន្ទ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ហើយ​ទេ ស្ងាត់​ឈឹង! កុំ​និយាយ​បង្អាប់​គេ​ចឹង​ប្រយ័ត្ន​បាប ណា៎…

  22. មាន​គេ​ពេញ​ចិត្ត​មែន​តើ​! តែ​មិន​ទាន់​ចង់​ប្រាប់​ទេ ទុក​ឲ្យ​ណារដ្ឋ​ឯង​ស្រមៃ​បន្តិច​ចុះ ។ តែ​ម្នាក់​ហ្នឹង គេ​ហៅ​ថា​ព្រីនីស្ព៊ែ​ៗ គ្រប់​គ្នា​នឹង ។
    ****
    អើ​មែន​! បាត់​ចន្ទ​ចឹង​ទៅ ដូច​នឹក​ដល់​ក​ហើយ មិន​ដឹង​ប្រលង​ធ្លាក់​អី​អត់ អត់​មាន​មក​ប្រាប់​គ្នា​បន្តិច​សោះ ។ គេ​ថា​ស្រី​ៗ​ចិត្ត​ដាច់ ចិត្ត​ដាច់​មែន​ម៉ង​ហើយ ។

  23. កុំ​ទាន់​អាល​អរពេក ប្រយ័ត្ន​តែ​ព្រីនីស្ព៊ែ​លែង​ស្រលាញ់ នៅ​តែ​ប្រីនីស្ប៉ែប ។ ធ្វើ​ខ្លួន​ឲ្យ​ល្អ​ទៅ ចាំ​ខ្ញុំ​ជួយ​ចាប់​ញីបន្សី​ឈ្មោល ។

  24. ចឹង​អត់​មែន​​អី​!! អត់​ស្ដាយ​ក្រោយ​ទេ​??? គិត​ហេតុ​ផល​អី​ច្បាស់​លាស់​ផង ចង់​រក​ចិត្ត​អាក្រក់ គ្មាន​រ៉េ ។ បាន​ណែនាំ​អ្នក​ចិត្ត​ល្អ​ឲ្យ​ហើយ នៅ​គ្រន់​បើ​! ង៉ៃ​ក្រោយ​លែង​ប្រាប់​ហើយ ។

ទំលាក់ មួយចំលើយតប ទៅ khmerlyric បោះ​បង់​ការ​ឆ្លើយ​តប