យប់​ម៉ិញ​នរណា​ញញឹម

បទៈ យប់​ម៉ិញ​នរណា​ញញឹម
ច្រៀង​ដោយៈ ស៊ិន ស៊ី​សាមុត

. យប់​ម៉ិញ​នរណា​ញញឹម​ដាក់​បង
គឺ​ស្រស់​នួន​ល្អង​ បង​ឃើញ​ញញឹម
កាន់​ដៃ​គ្នា​ដើរ​​ក្រោម​ភ្លៀង​រលឹម
ទាំង​គូរ​សង្ឃឹម​ថា​មិន​ព្រាត់​គ្នា ។

២. យប់​ម៉ិញ​ញញឹម​សម្ដី​ក៏​ផ្អែម
ថើប​បង​ហើយ​ថែម​ទាំង​ស្បថ​សច្ចា
បង​ជឿ​ហើយ​អូន លុះ​សូន្យ​សង្ខារ
ជឿ​ថា​ស្នេហា​រីក​ស្រស់​ប៉ប្រិម ។

បន្ទរ. ថ្ងៃ​នេះ​ម្ដេច​អូន​ស្រពោន​ភក្ត្រា
ថ្ងៃ​នេះ​នរណា​ឲ្យ​អស់​សង្ឃឹម
យប់​ម៉ិញ​ៗ ឃើញ​អូន​ញញឹម
អឺ​ហ៊ឺ ហ៊ឺ​ហ៊ឺ អឺហ៊ឺ ហ៊ឺហ៊ឺ
ញញឹម​ៗ ទៀត​ទៅ​ពៅ​អើយ ។

៣. យប់​នេះ​នរណា​ញញឹម​ដាក់​បង
បើ​ស្រស់​នួន​ល្អង​លែង​ញញឹម​ហើយ
ញញឹម​ជា​ថ្មី​មក​ព្រលឹង​អើយ
បង​រង់​ចាំ​ហើយ ចាំ​អូន​ញញឹម ។

ភ្លេង – បន្ទរ – ៣

 

8 ចំលើយ so far »

  1. 1

    khmerlyric said,

    បទ​នេះ ស្នើ​ដោយ PPSK ផ្ញើ​ជូន​ជា​ពិសេស​ទៅ បឿន ណារ៉ាត់ វណ្ណា .. អ្នកដែលចូលស្តាប់ចំរៀងនៅ blog khmerlyric ទាំងអស់ នឹងចុងក្រោយ គឺភរិយាដ៍ ឧត្តម វិជ្ជរ៉ា របស់​គាត់ ។

  2. 2

    ppsk said,

    អគុណច្រើនប្អូនបឿន

  3. 3

    khmerlyric said,

    បាទ មិនអី​ទេ​បង​ បង​អាច​កូម៉ង់​បទ​អី​ទៀត​ក៏​បាន​ដែរ ខ្ញុំ​នឹង​​ដាក់​ឲ្យ​បង​បើ​ខ្ញុំ​មាន​បទ​ទាំង​នោះ ។

  4. 4

    ppsk said,

    បទ​«វាលស្រែវាលស្រូវ»ច្រៀងដោយ ហ៊ឺម​​ ស៊ីវន i hope u can find that thank you!

  5. 5

    នុត said,

    – បន្ទាត់ទី ១០: ពាក្យ “នរ” ក្នុងបទចំរៀង គួរប្ដូរទៅជា “នរណា”​(កំហុសអក្ខរាវិរុទ្ធ រឺ ដោយការសរសេរខ្វះ)

  6. 6

    khmerlyric said,

    ខ្ញុំ​កែ​រួច​ហើយ ។

  7. 7

    naraths said,

    ការពិត ណារ៉ាត់ ជាឈ្មោះខ្ញុំដែលបង ppsk ផ្ញើចំរៀងឲ្យស្ដាប់​។​អរគុណច្រើន

  8. 8

    khmerlyric said,

    អូហ៍​! ខ្ញុំ​ស្មាន​ថា​ជា​អ្នក​ណា ការពិត​ណារដ្ឋ​ទេ​តើ ហេហេហេ😀


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s