ស៊ិន ស៊ី​សាមុត – អានី

បទៈ អានី
ច្រៀង​ដោយៈ ស៊ិន ស៊ី​សាមុត

អានី ខ្ញុំ​​នឹង​ច្រៀង​ចម្រៀង​នេះ​​ដើម្បី​អ្នក
១. អានី រាត្រី​ដែល​​រៀម​​បាន​ជួប​ថ្លៃ
រាត្រី ដែល​នាំ​មក​នូវ​ក្ដីវិបត្តិ
ញាប់​ញ័រ​ក្នុង​ចិត្ត ដែល​រូប​ស្រី​មិន​គិត
អាណិត​ដល់​រូប​ខ្ញុំ​លួច​សម្លឹង​អ្នក ។

២. អានី ពេល​ស្រី​រាំ ខ្ញុំ​ពាំ​ទុក្ខ​ព្រួយ
ខ្លួន​មួយ ទ្រូង​រែង​ព្រួយ ក្រៀម​ក្រំ​ខ្លោច​ផ្សា
យ៉ាង​ណា​ប្រាថ្នា សូម​តែ​ចិត្ត​ភក្ដី
បើ​ស្រី​មិន​បេតី​សូម​ស្រី​មេត្តា ។

បន្ទរ. ខ្ញុំ​ឈរ​កៀន​លួច​គន់​ភក្ត្រា
ដូច​​ឃើញ​​តារា​ដែល​រះ​សែន​ឆ្ងាយ
ចិត្ត​រៀម​នៅ នឹក​ស្ដាយ​ដល់​កាយ​ស្រី
ថ្លៃ​មិន​ប្រណី​បេះដូង​កំព្រា ។

៣. អូ អូ! អានី រឿង​អ្វី​ទៀត​ខ្ញុំ​បំភ្លេច​បាន
កល្យាណ បំភ្លេច​មិន​បាន​ដោយ​​រឿង​ហេតុ​អ្វី
សូម​ស្រី​ជួយ​ឆ្លើយ នូវ​ចម្លើយ​យ៉ាង​ខ្លី
បើ​ថ្លៃ​មិន​បេតី សូម​ស្រី​មេត្តា ។

ពោល. អានី ពេល​ស្រី​រាំ​ខ្ញុំ​​ពាំ​ទុក្ខ​ព្រួយ
ខ្លួន​មួយ ទ្រូង​រែង​​ព្រួយ​ក្រៀម​ក្រំ​ខ្លោច​ផ្សា
យ៉ាង​ណា ប្រាថ្នា​សូម​តែ​ចិត្ត​ភក្ដី
បើ​ថ្លៃ​មិន​បេតី សូម​ស្រី​មេត្តា ។

បន្ទរ – ៣

អានី សូម​ស្រី​កុំ​ជិន​ណាយ​នឹង​រូប​បង​ឲ្យ​សោះ ។

 

28 ចំលើយ so far »

  1. 1

    duongchan said,

    ស្រលាញ់បទនេះណាស់ៗៗៗៗៗៗៗៗៗ​🙂

  2. 2

    kk@111 said,

    អរគុណ​ដែល​បាន​ដាក់​បទ​នេះ​។​

  3. 3

    khmerlyric said,

    បទ​នឹង​គេ​ចូល​ចិត្ត​ស្ទើរ​គ្រប់​គ្នា​នឹង ។ ខ្ញុំ​ក៏​ចូល​ចិត្ត​ដែរ ។

  4. 4

    khmerlyric said,

    ចន្ទ​ម៉េច​ក៏​សញ្ញា​បន្ទរ​ច្រើន​ម្ល៉េះ​?!!! អាន​ចង់​បែក​ក្រដាស​ត្រចៀក ។

  5. 5

    duongchan said,

    ចន្ទសុំទោស លើកក្រោយឈប់ធ្វើចឹងទៀតហើយ😦

  6. 6

    khmerlyric said,

    ចន្ទ​ស្ដាប់​បង្គាប់ គួរ​ឲ្យ​ស្រលាញ់​មែន! មិន​អី ទេ កុំ​បារម្មណ៍​អី ខ្ញុំ​អាច​ទ្រាំ​ស្ដាប់​បាន ។ មក​ពី​សំឡេង​ចន្ទ​ធំ​ពេក បាន​ជា​ស្រែក​បន្ទរ​ទៅ​វា​ខ្ទរ​ត្រចៀក​ខ្ញុំ​ខ្លាំង ។ ឥឡូវ​ខ្ញុំ​ចេះ​ហើយ, មុន​នឹង​អាន​មតិ​របស់​ចន្ទ ខ្ញុំ​យក​សំឡី​ញ៉ុក​ត្រចៀក​រួច​បាត់ ។ ខ្លាច​ប៉ះ​បទ​ណា​ដែល​ចន្ទ​ពេញ​ចិត្ត ចន្ទ​ស្រែក​ម៉ា​ទំហឹង ។

  7. 7

    duongchan said,

    ស្រែកលេងសោះហ្នឹងណ អីចឹងក៏ប្រកាន់ដែរ😛

  8. 8

    khmerlyric said,

    អត់​មាន​ប្រកាន់​ឯណា ។ ចូល​ចិត្ត​វិញ​ទេ ។ បើ​បាន​ស្រែក​នៅ​ខាង​ក្រៅ​ឲ្យ​ស្ដាប់​ទៀត រិត​តែ​ចង់​ស្ដាប់ ។ បែប​ពិរោះ​ដូច​គោ​ចឹង ។

  9. 9

    duongchan said,

    ទៅជាសំលេងដួងចន្ទដូចគោឯណាណោះទៅ😥
    អត់សុខចិត្តទេ………………………..

  10. 10

    naraths said,

    មើលគេទួញ… ហាហា​អត់ចេះ​ខ្មាស​គេ​ដូច​កូន​ក្មេង​ចឹង!!
    ខ្ញុំ​ធ្លាប់​អាន​ប្រយោគ​អ្នក​ប្រាជ្ញ គេ​និយាយ​ថា៖ មនុស្ស​ស្រី​តាំង​ពី​ក្មេង​រហូត​ដល់​ចាស់ គឺ​ចរិក​នៅ​តែ​ក្មេង​រហូត… ចឹង​ចន្ទ​ជា​ស្រី​ចឹង​មាន​សង្កេត​ឃើញ​ខ្លួន​ឯង​ចឹង​អត់??

    §ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ទេ ខ្លាច​គេ​ថា​អ្នក​ប្រាជ្ញ!!!😀

  11. 11

    Bandith said,

    បានហើយអន្ទិតទាំងពីរូប កុំព្រោកប្រាជច្រើនពេក មើល៍គេចោមរោមដួងច័ន្ទន៎ ហាហាហាហ….យ៉ាប់ម៉ងហា។ ខ្ញុំចូលរួមដែរ សំលេងដួងច័ន្ទប្រហែលមិនដូចគោទេ បឿនតែខ្ញុំសង្ស័យតែដូចមាន់ចែទៅវិញទេហា🙂

  12. 12

    khmerlyric said,

    សុំទោស! សុំទោស, ចន្ទ!!! ខ្ញុំ​អត់​មាន​ចង់​ថា​សំឡេង​ចន្ទ​អាក្រក់​ឯណា !! ដឹង​អត់​? សំឡេង​គោ​ខ្ញុំ​អាតូច​នោះ ពិរោះ​អស់​ទាស់​ហើយ ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​វា​ស្រែក​ណាស់ ។ សំឡេង​វា ម៉ែក ម៉ែក​! នឹក​ឃើញ​វា ស្រលាញ់​វា​ដល់​ហើយ ។ ង៉ៃ​មុន​នោះ ទៅ​លេង​ស្រុក វាយ​វា​មួយ​ដំបង, ឲ្យ​វា​ទៅ​តាម​ម៉ែ​វា វា​អត់​តាម ។
    ———-
    ខ្ញុំ​មើល​ណារដ្ឋ​ឯង​យ៉ាង​ម៉េច ក៏​មិន​ស្រដៀង​អ្នក​ប្រាជ្ញ​ដែរ, ណារដ្ឋ​ឯង​មិន​បាច់​ភ័យ​ទេ ។
    ———
    បណ្ឌិត​អត់​ខ្លាច​សង្សា​ប្រចណ្ឌ​ទេ​អី​? សុខ​ៗ​ថា​សម្លេង​ចន្ទ​ដូច​មាន់​ចែ តែ​មាន់​ចែ​ក៏​សម្លេង​ពិរោះ​ដែរ ។

  13. 13

    naraths said,

    បឿនថា៖ អត់មានបំណងថាទេ តែប៉ងយូរហើយ!!! ម៉ែកៗៗ ស្អី​ តែធំឡើង ម៉ៗៗៗ….​
    យីស… ថាឯងចោមរោមធើមើតែរុយ!!

  14. 14

    ស៊ុន ហួត said,

    ហាហាហាហ…., ស្តាប់គេចុះ ម៉េចក៏នាំគ្នាចំអកឲ”ដូងចន្ទ”ម៉្លេះ?

  15. 15

    khmerlyric said,

    អុញ​! ម៉ោ​ពីរបី​នាក់​សុទ្ថ​តែ​ថា​ឯង​ហ្នឹង ចំអន់ ចំអក​ដួងចន្ទ ។ គ្មាន​បំណង​អី​បន្តិច និយាយ​តាម​តែ​ត្រង់​សោះ​ហ្នឹងណា​!

    ហី​ហ៊ួត​ឯង​មក​ចំអក​ដឹង​អី​? ចេះ​តែ​ថា​គេ​ហ្នឹង​! ចង់​ឆ្ងល់​!

  16. 16

    duongchan said,

    ហ្នឹងហើយហួតគេនាំគ្នាធ្វើបានចន្ទហេត្ុតែចន្ទស្លូត។។។
    ស្លូតហើចិត្តល្អទៀត…

  17. 17

    khmerlyric said,

    ជឿ​អត់​ហួត​? ចន្ទ​ស្លូត​អស់​ទាស់ ។ គ្រាន់​តែ​ឃើញ​មុខ​នឹង​ក៏​ដឹង​ថា​ស្លូត​ដែរ ហាហាហា ។ ស្មាន​តែ​ហួត​នឹង​ ជា​មនុស្ស​ស្រួល​​បោក​អី​? មែន​ទេ​សម្លាញ់​!!!

  18. 18

    naraths said,

    ហាហាហាស៎! lame ។ អ្នក​ដែល​តាំង​ខ្លួន​ថា​ស្លូត​បែប​មិន​ស្លូត​ទេ​មើល​ទៅ ! នេះ​ដើរ​ប្រាប់​គេ​គ្រប់​កន្លែង​ថា​ខ្លួន​ស្លូត​ទៀត​ហាហា ស្មាន​តែ​ប្រុស​ៗ​ហ្នឹង​ស្រួល​បោក​ដូច​បឿន​ថា​ហ្អី?? បើ​ខ្ញុំ​វិញ​មិន​ចិត្ត​ងាយ​ទេ​ ចន្ទ អឺយ…

  19. 19

    duongchan said,

    ជិនណាស់ណារដ្ធ ឆ្អី???ចិត្តងាយចិត្តលំបាកអី???គេមានបោកចិត្តណារដ្ធ​ណា??ចង់ឆ្ងល់!!!

  20. 20

    khmerlyric said,

    អត់​បោក ចឹង​មាន​តែ​មែន​ទែន​ដឹង​ណារដ្ឋ​?? ហាហាហា
    ប្រាប់​តាម​ត្រង់​ទៅ​ចន្ទ​អើយ​!!! ម៉េច​ៗ ចាំ​ខ្ញុំ​ជួយ​ទះ​កំផ្លៀង​ឲ្យ​ ។

  21. 21

    naraths said,

    ស្អី​ចង់​ទះ​ពី ណា​គេ? ចង់​ឆ្ងល់! គ្រាន់​តែ​និយាយ​លេង​ចាំ​បាច់​ដៃ​ជើង !!!!! ចង់​ឆ្ងល់!

  22. 22

    khmerlyric said,

    ណរដ្ឋ​ធើ​កុំ​ទាន់​ភ័​យ​មើល៍​! ប្រញាប់​តែ​ខឹង ។

  23. 23

    naraths said,

    មិន​ភ័យ​ទេ តែ​បើ​ឮ​ប្រើ​ដៃ​ជើង​ចឹង ! ស្រណុក​គេច​ឲ្យ​ហើយ! ក្រែង​គេ​គ្រវាស​មក​ត្រូវ​ទៅ ….

    យូរៗ ទៅ​សូម្បី​ប្លក់​ក៏​ចង់​មាន​ហិង្សា​ដែរ ! ប្លក់​ផស់​ខ្ញុំ​សុំ​ឡូកូ ពី​ក្រសួង​សិទ្ធិ​មនុស្ស ដាក់​ថា​«ហាមប្រើហិង្សាក្នុង BLOG!»

  24. 24

    duongchan said,

    ណារដ្ធ បឿននិយាយលេងតើ!!! មិត្តភ័ក្តស្រលាញ់គ្នាសឹងអីហ្នឹង….
    នរណាទៅលើកដៃធ្វើអីចឹងរួចហក???​ ចន្ទយល់ចិត្តថា ចន្ទស្លូត ចឹងមិត្តចន្ទក៏សុទ្ធសឹងជាមនុស្សស្លូតដែរ៕

  25. 25

    khmerlyric said,

    មែន​នឹង​ណា​រដ្ឋ​! ធើ​កុំ​ទាន់​អាល​ភ័យ​មើល៍​!! ប្រញាប់​តែ​ភ័យ​!

    ឮ​ចន្ទ​និយា​យ​អីចឹង ដូច​ឡើង​ឈាម​ស្រើត​ៗ​ម៉ង ហាហាហា

  26. 26

    naraths said,

    ចឹង​សុំ​អាញឹម​មួយ​! ខ្វាច់🙂

  27. 27

    khmerlyric said,

    អាចឹង​បាន​ត្រឹមត្រូវ​!!

  28. 28

    Carrieann said,

    People nolmrlay pay me for this and you are giving it away!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s