ស្ពាន​សុភមង្គល

បទៈ ស្ពាន​សុភមង្គល
ច្រៀង​ដោយៈ ព្រាប សុវត្ថិ​, ម៉េង កែវ​ពេជ្ជតា
អាល់​ប៊ុមៈ ចន្ទ​វង្វេង​មេឃ
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​១២៧

១. [​សុវត្ថិ​] ពាក្យ​ថា​អាពាហ៍​ពិពាហ៍ នេះ​គឺ​ជា​ឆាក​បញ្ជាក់​ប្រាប់​ន័យ
បុរស​ហើយ​នឹង​ស្ត្រី ភរិយា​ស្វាមី​នៅ​ក្នុង​ជីវិត
តែ​មិន​មែន​ជា​ការពិត ក្ដី​ស្នេហ៍​ស្និទ្ធ​ស្មោះ​ស្ម័គ្រ​សំខាន់
មិន​ប្រចន្ទ មិន​ប្រកាន់ យល់​ចិត្ត​យល់​ថ្លើម ។

២. [​ពេជ្ជតា​] ពាក្យ​ថា​ភរិយា​ស្វាមី ត្រូវ​តែ​ភក្ដី​មិន​មាន​លំអៀង
ញញឹម​មិន​ឲ្យ​គ្រាំ​ក្រៀម គឺ​ជា​ផ្លូវ​ស្ពាន​សុភមង្គល
មិន​ក្បត់​ មិន​មាន​ល្បិច​កល ឲ្យ​ស្គាល់​តែ​សេចក្ដី​មេត្តា
ក្ដី​ថ្នាក់​ថ្នម បី​ប្រលោម មិន​ប្រែ​សាវា ។

បន្ទរ. [​សុវត្ថិ​] ស្នេហ៍​គឺ​ពាក្យ​យ៉ាង​ខ្លី តែ​វា​មាន​ន័យ​ មិន​អាច​គណនា
ស្វាមី​ហើយ​នឹង​ភរិយា ពិត​ជា​សំខាន់
ស្នេហ៍​គឺ​ជា​កម្មសិទ្ធិ គឺ​ជា​ជីវិត​ភរិយា​ស្វាមី
បើ​ទិញ​លក់​ ឬ​ដូរ នាំ​លោកិយ​ចំអក​ឡក​លឺយ ។

៣. [​ពេជ្ជតា​] វិថី​ស្វាមី​ភរិយា គឺ​ជា​មាគា​សួន​សួគ៌​ឧត្ដម
[​សុវត្ថិ​] ជិវិត​សុខ​សាន្ត សុខដុម រស់​នៅ​ជួប​ជុំ​ គឺ​ស្មោះ​ភក្ដី
[​រួម​] ប្ដី​មួយ​ប្រពន្ធ​មួយ ។

ភ្លេង – បន្ទរ – ៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s