ក្រោម​មេឃ​ទី​ទៃ

បទៈ ក្រោម​មេឃ​ទី​ទៃ
ច្រៀង​ដោយៈ សុគន្ធ និសា
អាល់ប៊ុមៈ Spark Music វ៉ុល​៤ – គូរ​សំនៀង

១. ស្មាន​លើ​ខុស​កំហុស​នរណា ?
ម្ដេច​ឡើយ​ច្រាល​ពាក្យ​មុសារ តម្រូវ​តម្រង់​កាលៃ ?
ដើម​ទ្រូង​ជា​ប្រុស ខុស​ខ្លួន​ឯង​ខំ​ថ្លែង​បំភ្លៃ
មាត់​​បូរ​​បត់​បង្រាប​ចិត្ត​ស្រី កែ​ខៃ​លាង​លុប​ឈ្មោះ​ព្រាន ។

២. ហាម​ដួង​ចិត្ត​មិន​គិត​តប​ត
ប្រឹង​រស់​ឱប​ភាព​ស្មោះ​សរ ធ្វើ​ចាញ់​នឹង​ស្នេហ៍​សាមាន្យ
បើមាន​ត្រឹម​ចិត្ត ម្ដេច​ខ្លួន​មិន​គិត​ នៅ​ធ្វើ​បំពាន
លោម​កាម​ស្នេហ៍​តាម​ចិត្ត​ស្រេក​ឃ្លាន ប្រឹង​ចោទ​បំពាន​នរណា ?

បន្ទរ. តើ​​អ្នក​ណា ? អ្នក​ណា​សាង​ស្នេហ៍​អប្រិយ ?
ចង់​រស់​ក្រោម​មេឃ​ទីទៃ ហេតុ​អ្វី​ប្រឹង​តាម​ទាម​ទារ ?
ដើម​ទ្រូង​ជា​ប្រុស ធ្វើ​ខុស​មិន​ត្រូវ​សោកា
ស្នេហ៍​ថ្មី​ទីទៃ​ពី​គ្នា ផ្ដាច់​ពៀរ​ផ្ដាច់​ឈប់​អាល័យ ។

៣. តើ​កំហុស​ខុស​ព្រោះ​អ្នក​ណា ?
នៅ​ឡើយ​តែ​ទេវតា សូម​លោក​មេត្តា​ប្រណី
ចិត្ត​គេ​រួញ​រេ​ គេ​ប្ដូរ​រស់​ស្នេហ៍​ក្រោម​មេឃ​ទីទៃ
គេ​ខុស​សោះ​គេ​ប្រឹង​បំភ្លៃ សូម​ជួយ​កាត់​ក្ដី​ខ្ញុំ​ផង ។

ភ្លេង – ៣

 

បញ្ចេញមតិ