មេឃ​ក្រុង​មេឃ​ស្រែ

បទៈ មេឃ​ក្រុង​មេឃ​ស្រែ
ច្រៀង​ដោយៈ សាពូន មី​ដាដា
អាល់​ប៊ុមៈ រស្មី​ងហង្ស​មាស

១. ងើយ​មើល​ទៅ​មេឃ សង្វេគ​ដួង​ចិត្ត​ក្រៀម​ក្រំ
ចិត្ត​ធ្លាប់​សុខុម ពួន​យំ​ក្រោម​ស្បៃ​អន្ធការ
បេះដូង​អភ័ព្វ រៀប​រាប់​ទួញ​ប្រាប់​អ្នក​ណា
បើ​ម្ចាស់​ចិន្ដា ស្នេហា​អូន​ឃ្លាត​ទៅ​ហើយ ?

២. អង្គុយ​ដំអក់ ភ្នែក​ស្លក់​ទ្រោម​ចិត្ត​ខ្សោះ​កាយ
នឹក​ស្ងួន​ឆោម​ឆាយ បក​ស្រាយ​គ្មាន​អ្វី​តប​ឆ្លើយ
ខ្ទម​ស្បូវ​កំសត់ សំកុក​ចាំ​ផ្លូវ​ត្រាណ​ត្រើយ
សន្សើម​ធ្លាក់​ហើយ ប្អូន​អើយ​ឲ្យ​បង​ខ្វល់​ចិត្ត ។

បន្ទរ. មេឃ​តែ​មួយ​វាសនា​ខុស​គ្នា
មេឃ​មាន​ចន្ទ្រា កំព្រា​ប្រែ​ជា​ងងឹត
មេឃ​អូន​ភ្លឺ​ថ្លា ដោយ​សារ​មាន​ភ្លើង​ជុំ​ជិត
មេឃ​អ្នក​ក្រុង​ស្រស់​ពិត ងងឹត​មេឃ​បង​អ្នក​ស្រែ ។

៣. មេឃ​បង​អភ័ព្វ​រៀប​រាប់​ដួង​ចិត្ត​សោកា
មេឃ​អូន​ស្រស់​ថ្លា ជីវា​ឬ​អូន​ភ្លេច​ស្នេហ៍
ត្រាំ​ត្រែង​បេះដូង លួង​លោម​អង្វរ​ដួង​ខែ
ឱ​ម្ចាស់​ចិត្ត​ស្នេហ៍​ មាន​ទេ​ថ្ងៃ​ជួប​ជា​ថ្មី ?

ភ្លេង – បន្ទរ – ៣

1 Response so far »

  1. 1

    ស៊ុំ ប៊ុនសុង said,

    មេឃ​ក្រុង​មេឃ​ស្រែ​គឹជាបទដែលល្អសំរាប់ me


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s