មាន​រូប​បង​ត្រូវ​គ្មាន​រូប​គេ

មាន​រូប​បង​ត្រូវ​គ្មាន​រូប​គេ
ច្រៀង​ដោយ សុខ រក្សា
ផលិតកម្ម រស្មី​ហង្ស​មាស

 

( ផ្ដើម ) ជា​រឿង​ពិត នៅ​ក្នុង​ចិត្ត​ក្នុង​ស្នេហ៍
ត្រូវ​ស្មោះ​រហូត​ឥត​ប្រួល​ប្រែ អ្វី​ដែល​យើង​បាន​សច្ចា ។

១. ចិត្ត​ស្នេហា​សែន​ច្របូក​ច្របល់ រក​គិត​មិន​យល់
ពល់​ល្វីង​ពេញ​អារម្មណ៍ បង​មែន​ទេ​ដែល​ត្រូវ​ពួន​ទួញ​យំ
ឬ​ត្រូវ​សំងំ បន្ទំ​ឱប​ទុក្ខា ។

( បន្ទរ១ ) រូប​បង​គឺ​ជា​មនុស្ស ជា​ប្រុស​ចំ​ពេញ​អង្គ មិន​ព្រម​មិន​ចង់​ស្រក់​ទឹក​នេត្រា ។

( បន្ទរ​២ ) ជា​រឿង​ពិត នៅ​ក្នុង​ចិត្ត​ក្នុង​ស្នេហ៍
ត្រូវ​ស្មោះ​រហូត​ឥត​ប្រួល​ប្រែ អ្វី​ដែល​យើង​បាន​សច្ចា
ស្នេហ៍​ស្មើ​ចិត្ត បង​ស៊ូ​ចាញ់​ចុះ​ជីវា
មិន​ប្រជែង​តតាំង​វាសនា សូម​លា​ដក​ចិត្ត​ដក​ស្នេហ៍ ។

២. ចិត្ត​ស្នេហ៍​ស្មោះ​បង​ត្រូវ​ហ៊ាន លះ​បង់ ជូន​តាម​បំណង សោះ​នឹង​ពិបាក​ថែ
មិន​អាច​នៅ​ចាំ​ស្រមោល​ ចិត្ត​ស្នេហ៍ គ្មាន​សង្ឃឹម​ទេ បេះដូង​ប្រេះ​ជា​ពីរ ។

ច្រៀង​ ( បន្ទរ​១ ) – ( បន្ទរ​២ )

( ភ្លេង )

ច្រៀង ( បន្ទរ​២ ) ៕

 

បញ្ចេញមតិ