Archive for ឱក សុគន្ធ​កញ្ញា

ឱក សុគន្ធ​កញ្ញា – បេះដូង​រង​គ្រោះ

បទៈ បេះដូង​រង​គ្រោះ
ច្រៀង​ដោយៈ ឱក សុគន្ធ​កញ្ញា
អាល់ប៊ុមៈ ក្រុម Rock Zone
ផលិតកម្មៈ រ៉ក (Rock)
ឆ្នាំៈ ២០០៧

១. មើល​ទឹក​សមុទ្រ ឲ្យ​សែន​រន្ធត់​ឱរា
ចុង​ស្រល់​ចំអក​វាចារ ឈឺ​ផ្សា​ពេញ​ទ្រូង​ហរទ័យ
អានបន្ត »

Advertisements

Comments (18) »

អស់​ស្នេហ៍​កុំ​អាណិត

អស់​ស្នេហ៍​កុំ​អាណិត
ច្រៀង​ដោយ ៖ ឱក សុគន្ធ​កញ្ញា

 

អស់​ស្នេហ៍​អស់​ចិត្ត​ វមិត្រ​កុំ​រេ​​គិត​ឡើយ ចង់​ព្រាត់​ប្រាប់​មក​បង​អើយ កុំ​បារម្ភ​ឡើយ​រូប​ស្រី
មាត់​ថា​អាណិត​រីឯ​ចិត្ត​គិត​រក​ផ្លូវ​ថ្មី រឿង​អាស្រូវ​ពៅ​ថ្លើម​ថ្លៃ បង​មាន​ស្នេហ៍​ថ្មី​ស្រី​ដឹង ។

ចង់​ពោល​ពាក្យ​លា ពុំ​ងារ​កុំ​រក​លេស​អាង បំពេញ​តាម​បង​គ្រប់​យ៉ាង ព្រម​ឃ្លាត​ពី​ប្រាណ​ព្រលឹង
រឿង​រ៉ាវ​អាឌិត ធ្លាប់ស្មោះ​ស្និទ្ធ​កាត់​ចិត្ត​មិន​ខឹង សូម​ទៅ​តាម​ផ្លូវ​រំពឹង ដែល​ព្រលឹង​ប៉ង​ស្រមៃ ។

អស់​ស្នេហ៍​មាស​មេ​កុំ​អាណិត បោក​ប្រាស់​ឲ្យ​អូន​ឆ្កួត​ចិត្ត​ មាស​មិត្រ​គួរ​គិត​ស្នេហ៍​ថ្មី
កុំ​វៀង​វែង​ឆ្ងាយ​ ប្រាប់​ចម្លើយ​ឲ្យ​ចប់​សេក្ដី ឈឺ​ចាប់​តែ​ទ្រាំ​បាន​ថ្លៃ សូម​ចរណៃ​កុំ​កង្វល់ ។

បើ​បង​អស់​ស្នេហ៍​កុំ​បាច់​គិត​ទេ​រូប​ស្រី ព្រម​ចេញ​ពី​ជីវិត​ថ្លៃ សូមស្ដី​ឲ្យ​អស់​អំពល់
ស្នេហ៍​អស់​ពន្លឺ​មិន​ចង់​ដឹង​ឮ​ពាក្យ​ពន្យល់ ទោះ​បញ្ជាក់​ម៉ឺន​ហេតុ​ផល ចុង​ក្រោយ​សល់​ត្រឹម​ពាក្យ​បែក ។

(ភ្លេង)

អស់​ស្នេហ៍​មាស​មេ​កុំ​អាណិត បោក​ប្រាស់​ឲ្យ​អូន​ឆ្កួត​ចិត្ត​ មាស​មិត្រ​គួរ​គិត​ស្នេហ៍​ថ្មី
កុំ​វៀង​​វែង​ឆ្ងាយ​ ប្រាប់​ចម្លើយ​ឲ្យ​ចប់​សេក្ដី ឈឺ​ចាប់​តែ​ទ្រាំ​បាន​ថ្លៃ សូម​ចរណៃ​កុំ​កង្វល់ ។

បើ​បង​អស់​ស្នេហ៍​កុំ​បាច់​គិត​ទេ​រូប​ស្រី ព្រម​ចេញ​ពី​ជីវិត​ថ្លៃ សូមស្ដី​ឲ្យ​អស់​អំពល់
ស្នេហ៍​អស់​ពន្លឺ​មិន​ចង់​ដឹង​ឮ​ពាក្យ​ពន្យល់ ទោះ​បញ្ជាក់​ម៉ឺន​ហេតុ​ផល ចុង​ក្រោយ​សល់​ត្រឹម​ពាក្យ​បែក ។

 

Leave a comment »

កុំ​បារម្ភ​ចិត្ត​ស្រី

កុំ​បារម្ភ​ចិត្ត​ស្រី
ច្រៀង​ដោយ៖ ឱក សុគន្ធ​កញ្ញា

ចង់​រ៉ាយ​រ៉ាប់​ប្រាប់​ពី​ហេតុ​ផល​ឲ្យ​យល់​គ្រប់​គ្នា បេះ​ដូង​ពុំ​ងារ​មួយ​នេះ​ចាំ​បង
យ៉ាង​ណា​ក៏​មិន​ប្រែ​ខ្នង បេះដូង​ឆ្លាក់​ឈ្មោះ​ប្រុស​មាស​មេ ។

ទោះ​មិន​ប្រើ​ពាក្យ​អូន​បង​ឲ្យ​បាន​ពេញ​មាត់ មិន​អាច​សន្មត់​ថា​ចិត្ត​អស់​ស្នេហ៍
កុំ​បារម្ភ​ម៉ុម​​ពុំ​ប្រែ គ្មាន​អ្នក​ផ្សេង​ទេ​ មាន​តែ​បង​ជាតិ​ហ្នឹង ។

រូប​អូន​មាន​ប្រុស​នួន​ល្អង​បេះ​ដូង​ថា​គ្រប់​គ្រាន់ ជីវិតតូច​តន់​ផ្ញើ​ពៅ​ព្រលឹង
មាន​តែ​ប្រុសបង​តែម្នាក់​ជាក់​ជាទី​រំពឹង ដែល​អូន​សង្ឃឹម​នឹង​បាន​សុខា ។

ពេល​ខ្លះ​អូន​មិន​បាន care ប្រុស​មាសមេ​ឲ្យ​គ្រប់​គ្រាន់ ឲ្យ​តូច​តន់​អាក់​អន់​ចិន្ដា ។

ចង់​រ៉ាយ​រ៉ាប់​ប្រាប់​ពី​ហេតុ​ផល​ឲ្យ​យល់​គ្រប់​គ្នា បេះ​ដូង​ពុំ​ងារ​មួយ​នេះ​ចាំ​បង
យ៉ាង​ណា​ក៏​មិន​ប្រែ​ខ្នង បេះដូង​ឆ្លាក់​ឈ្មោះ​ប្រុស​មាស​មេ ។

ទោះ​មិន​ប្រើ​ពាក្យ​អូន​បង​ឲ្យ​បាន​ពេញ​មាត់ មិន​អាច​សន្មត់​ថា​ចិត្ត​អស់​ស្នេហ៍
កុំ​បារម្ភ​ម៉ុម​ពុំ​ប្រែ គ្មាន​អ្នក​ផ្សេង​ទេ​ មាន​តែ​បង​ជាតិ​ហ្នឹង ។

ជួន​កាល​កើត​ក្ដី​មួម៉ៅឲ្យ​ពៅ​ប្រកាន់​ខឹង តែ​សូម​បង​ដឹង​អូន​តឹង​ចិត្ត​ដែរ
សូម​ប្រុស​យល់​ដល់​ចិត្ត​អូន​ ជួយ​ថែ​ថួន​ក្ដី​ស្នេហ៍ កុំ​ប្រួល​ប្រែ​ព្រោះ​តែ​កំហុស​តូច​តាច ។

ពេល​ខ្លះ​​អូន​មិន​បាន care ប្រុស​មាសមេ​ឲ្យ​គ្រប់​គ្រាន់ ឲ្យ​តូច​តន់​អាក់​អន់​ចិន្ដា ។

ចង់​រ៉ាយ​រ៉ាប់​ប្រាប់​ពី​ហេតុ​ផល​ឲ្យ​យល់​គ្រប់​គ្នា បេះ​ដូង​ពុំ​ងារ​មួយ​នេះ​ចាំ​បង
យ៉ាង​ណា​ក៏​មិន​ប្រែ​ខ្នង បេះដូង​ឆ្លាក់​ឈ្មោះ​ប្រុស​មាស​មេ ។

ទោះ​មិន​ប្រើ​ពាក្យ​អូន​បង​ឲ្យ​បាន​ពេញ​មាត់ មិន​អាច​សន្មត់​ថា​ចិត្ត​អស់​ស្នេហ៍
កុំ​បារម្ភ​ម៉ុម​ពុំ​ប្រែ គ្មាន​អ្នក​ផ្សេង​ទេ​ មាន​តែ​បង​ជាតិ​ហ្នឹង ។

(ចង់​រ៉ាយ​រ៉ាប់​ប្រាប់​ពី​ហេតុ​ផល​ឲ្យ​យល់​គ្រប់​គ្នា បេះ​ដូង​ពុំ​ងារ​មួយ​នេះ​ចាំ​បង)
អូ…​ហូ…ហូ… យេ… យ៉ាង​ណាមិន​ប្រែ​ខ្នង ។

ទោះ​មិន​ប្រើ​ពាក្យ​អូន​បង​ឲ្យ​បាន​ពេញ​មាត់ មិន​អាច​សន្មត់​ថា​ចិត្ត​អស់​ស្នេហ៍
កុំ​បារម្ភ​ម៉ុម​ពុំ​ប្រែ គ្មាន​អ្នក​ផ្សេង​ មាន​តែ​បង​ជាតិ​ហ្នឹង ។

^^^^^^^^^^^^^^^^^^

កែ​តម្រូវ​​អក្ខរាវិរុទ្ធ​ដោយ : លោក ច័ន្ទ រតនៈ សម្បត្តិ

អត្ថន័យ​របស់​ពាក្យ៖
មួម៉ៅ កិ. ខឹង​ខ្នាញ់, ក្ដៅ​ក្ដួល, ខឹង​ដាល​រាល ៖ ចេះ​តែ​មួម៉ៅ​ឥត​ស្រាក, មួម៉ៅ​ក្ដៅ​ចិត្ត មួហ្មង ខឹង​ខ្នាញ់​ល្អក់​ចិត្ត ។ (មួ កិ. ក្នាញ់, ខឹង​ខ្វល់​ក្នុង​ចិត្ត ៖ មួ​ចិត្ត, នាំ​ឲ្យ​មួ ។)
កិ. ចាប់​យក​សូរសព្ទ​បាន​ឬ​បាន​ដឹង​សូរសព្ទ​ដោយ​សោត្រ​ប្រសាទ ៖ ឮ​គេ​និយាយ​គ្នា, ឮ​ដំណឹងលាន់​សូរ​ស័ព្ទ​ចេញ ផ្គរលាន់​ឮ​ខ្លាំង ឮ​ឈ្មោះ ឬ ឮ​នាម ល្បី​ឈ្មោះ, សាយ​ឈ្មោះ ។ ឮមាត់​​ឮក ឮ​សូរ​ជជែក​ប្រកែក​គ្នា, កើត​មាន​ជម្លោះ​ប្រ​កែក ។ល។


Leave a comment »