Archive for អូណូ

ដើរ​ចេញ​ដើម្បី​អូន

បទៈ ដើរ​ចេញ​ដើម្បី​អូន
ច្រៀង​ដោយៈ អូណូ
អាល់ប៊ុមៈ ដើរ​ចេញ​ដើម្បី​អូន
ផលិត​កម្មៈ អេស អេស ប៊ី (SSB) វ៉ុល ២៩
ឆ្នាំៈ ២០០៧

១. បង​មិន​អាច​ទ្រាំ​មើល​អូន​ទៀត​ទេ
ព្រោះ​មាស​មេ អូន​ហ៊ាន​ក្បត់​មុខ​បង
បង​ចុក​ចាប់ ឈឺ​ណាស់ ដឹង​ទេ​នួន​ល្អង
បេះដូង​បង​ មិន​អាច​ទ្រាំ​ទេ​ស្រី ។

អានបន្ត »

Comments (5) »

ជីវិត​អ្នក​រត់​ឌុប

បទៈ ជីវិត​អ្នក​រត់​ឌុប
ច្រៀង​ដោយៈ អូណូ
អាល់ប៊ុមៈ ដើរ​ចេញ​ដើម្បី​អូន
ផលិត​កម្មៈ អេស អេស ប៊ី (SSB) វ៉ុល ២៩
ឆ្នាំៈ ២០០៧

១. ព្រលឹម​ត្រូវ​ប្រញាប់​ទៅ​មាត់​ផ្លូវ
អង្គុយ​ក្រែង​មាន​គេ​​ហៅ​ទៅ​ផ្សា
ពេល​ថ្ងៃ​ជិះ​ខ្វែល​រក​ម៉ូយ​យ៉ាង​សង្ហា
ថ្ងៃ​ណា ពេល​ណា នឹង​មាន​ដូច​គេ​ហ្ន៎​ ! ។

អានបន្ត »

Leave a comment »

គ្មាន​អូន​បង​ក៏​រស់​បាន

បទៈ គ្មានអូន​បងក៏​រស់​បាន​​
ច្រៀង​ដោយៈ អូណូ
អាល់ប៊ុមៈ ដើរ​ចេញ​ដើម្បី​អូន
ផលិត​កម្មៈ អេស អេស ប៊ី (SSB) វ៉ុល ២៩
ឆ្នាំៈ ២០០៧

១. សេចក្ដី​ស្នេហា មាន​ន័យ​ធំ​ទូលាយ
មិន​មាន​ទ្រង់​ទ្រាយ ឲ្យ​យើង​ស្មាន​មិន​ដល់
ពី​មុន​ធ្លាប់​ស្មោះ ឥឡូវ​អូន​ឈប់​ខ្វល់
ដួង​ចិត្ត​អំពល់ បង​រិះ​គិត​តែ​ម្នាក់​ឯង ។

អានបន្ត »

Leave a comment »

បញ្ហា​គ្រួសារ

បទៈ បញ្ហា​គ្រួសារ
ច្រៀង​ដោយៈ អូណូ
អាល់ប៊ុមៈ ដើរ​ចេញ​ដើម្បី​អូន
ផលិត​កម្មៈ អេស អេស ប៊ី (SSB) វ៉ុល ២៩
ឆ្នាំៈ ២០០៧

១. តើ​ជីវិត​ខ្ញុំ​ទៅ​បែប​ណា
រឿង​រ៉ាវ​បញ្ហា​កើត​មិន​ចប់
មិត្ត​ភក្ត្រ​គេ​ស្អប់ បោះ​បង់​ខ្ញុំ
យំ ! តើ​យំ​ដើម្បី​អ្វី ។

អានបន្ត »

Leave a comment »

គេ​នឹង​ក្បត់​អូន

បទៈ គេ​នឹង​ក្បត់​អូន
ច្រៀង​ដោយៈ អូណូ
អាល់ប៊ុមៈ ដើរ​ចេញ​ដើម្បី​អូន
ផលិត​កម្មៈ អេស អេស ប៊ី (SSB) វ៉ុល ២៩
ឆ្នាំៈ ២០០៧

១. ​ជឿ​ថា​ រូប​គេ​នៅ​ស្នេហ៍​អូន​ទៀត​ឬ
ជឿ​ថា រូប​គេ​​ស្នេហ៍​ស្មោះ​អូន​ទៀត​ឬ
ជឿ​ថា រូប​គេ​មិន​ក្បត់​អូន​ទេ​ឬ
ម្ដេច​ក៏​មិន​ជឿ អ្វី​ដែល​បង​បាន​ប្រាប់ ។

 

អានបន្ត »

Leave a comment »

ឈឺ​ចាប់​ម្នាក់​ឯង

ឈឺ​ចាប់​ម្នាក់​ឯង
ច្រៀង​ដោយៈ អូណូ
ផលិត​កម្មៈ អេស អេស ប៊ី វ៉ុល ២៩ – ដើរ​ចេញ​ដើម្បី​អូន

 

១. ​គ្រា​ដំបូង បង​បាន​ជួប​រូប​អូន
មាស​ស្ងួន​ក៏​មាន​ចិត្ត​ស្នេហា
យើង​ទាំង​ពីរ ហាក់​ដូច​មាន​វាសនា
រៀម​រា​ក៏​លួច​ស្នេហ៍ ស្រស់​ចរណៃ ។

២. តែ​ក្នុង​ចិត្ត​បង​នៅ​មិន​យល់
ថា​តើ​និមល​ ស្នេហ៍​បង​ទេ​ថ្លៃ
សូម​តែ​អូន​វាចារ មក​ណា​ស្រី
ហេតុ​អ្វី​ឲ្យ​បង​ខ្លោច​ផ្សា ។

បន្ទរៈ ឈឺចាប់​ព្រោះ​តែ​រូប​អូន
មាស​ស្ងួន​ដឹង​ទេ​ថា​បង​ស្នេហ៍​ស្រី
ឈឺចាប់​ព្រោះ​ស្នេហ៍​ឥត​ន័យ
មិន​អាណិត​ដល់​ចិត្ត​បង​ភក្ដី រីង​រៃ​ចំបែង ។

៣. បេះដូង​បង លន់​តួពាក្យ​ស្នេហា
ប្រាប់​ទៅ​កែវ​ជីវា ឲ្យ​បាន​ដឹង
អូន​នៅ​ស្ងៀម​ គ្មាន​តប​ឆ្លើយ​ដំណឹង
ព្រលឹង​អើយ​បង​ឈឺ​ចា​ប់​ម្នាក់​ឯង ។

ច្រៀង វគ្គ​២ – បន្ទរ – ភ្លេង – បន្ទរ ៕

 

Leave a comment »

ដង្ហើម​ចុង​ក្រោយ

ដង្ហើម​ចុង​ក្រោយ
ច្រៀង​ដោយៈ អូណូ
ផលិត​កម្មៈ អេស អេស ប៊ី វ៉ុល ២៩ – ដើរ​ចេញ​ដើម្បី​អូន

 

១. ​គ្រប់​ដង្ហើម​បង​ឲ្យ​អូន
មិន​ស្ដាយ​ឡើយ​ស្ងួន​ គ្រប់​បែប​យ៉ាង
គិត​ដល់​ស្រី​មិន​ដែល​ខាន
ឲ្យ​តែ​អូន​បាន​សប្បាយ ។

២. សង្ឃឹម​ថា​អូន​បាន​យល់
ថា​បង​ខ្វាយ​ខ្វល់​នឹក​ឆោម​ឆាយ
ព្រោះ​បង​ខុស បង​ដឹង​ខ្លួនសោក​ស្ដាយ
ប្រែ​ក្លាយ​ទៅ​ជា​ឃ្លាត​អូន ។

បន្ទរៈ បែក​គ្នា មិន​ដឹង​ថ្ងៃ​ណា​វិល​វិញ
បង​បែក​ពី​អូន​ មិន​មាន​ថ្ងៃ​ជួប
បង​ខ្លាច​រូប​អូន លំបាក​អូន​​ទ្រាំ​មិន​បាន
បង​ខ្លាច​ ភុំ​ផាន​ស្រក់​ទឹក​នេត្រា
បង​ចង់​ថ្នាក់​ថ្នម​ឱប​លោម​​រូបកាយ​ជីវា
បង​ដឹង​ច្បាស់​ថា បង​ធ្វើ​មិន​បាន
ព្រោះ​បង​នៅ​ឆ្ងាយ ។

ភ្លេង ច្រៀង វគ្គ​២ – បន្ទរ

បញ្ចប់ៈ បើ​សិន​ជា​រូប​បង អាច​ទៅ​ជួយ​អូន​បាន
បង​ទៅ​រក​កល្យាណ ចង់​លា​ដង្ហើម​ចុង​ក្រោយ ៕

 

Leave a comment »