Archive for អាន វិសាល

អាន វិសាល – ទឹក​ភ្នែក​ខ្ទើយ

បទៈ ទឹក​ភ្នែក​ខ្ទើយ
ច្រៀង​ដោយៈ អាន វិសាល
អាល់ប៊ុមៈ ទឹក​ភ្នែក​ខ្ទើយ
ផលិតកម្មៈ ចេនឡា​ប្រាឌឺ វ៉ុល​២
ចេញ​លក់ៈ ២០០៦

១. ខុស​ដែរ​ឬ​ដែល​កើត​មក​ជា​មនុស្ស​ប្រុស
មាន​បេះដូង​ស្មោះ​មាន​បំណង​ដូច​មនុស្ស​គ្រប់​ប្រាណ
អានបន្ត »

Advertisements

Comments (4) »

ល្មម​ឆ្អែត​ឆ្អន់

ល្មម​ឆ្អែត​ឆ្អន់
ច្រៀង​ដោយ៖ អាន វិសាល
ស៊ីប៊ី វុល ៣

 

ប្រាណ​ជា​ស្រី ចិត្ត​ថ្លៃ​ជា​ប្រុស បេះដូង​ក្បត់​ មិន​រក​ចិត្ត​ស្មោះ មិន​យល់​សោះ​ចិត្ត​អូន​ម្ដេច​យ៉ាង​នេះ ។
ឬ អាង​ខ្លួន​អូន​ជា​តារា ប្រុស​ក្នុង​លោក​មិន​ស្មើរ​កាយា ស្នេហា​ពិត​គ្មាន​ន័យ​សំរាប់​ស្រី ។
តើ​មាន​ប្រុស​ប៉ុន្មាន​នាក់ លង់​អន្ទាក់ ស្នៀត​កាឡៃ កោត​ចិត្ត​ស្រី​មិន​ចេះ​សោក​ស្ដាយ ។
ល្មម​ចេះ​ឆ្អែត​ឆ្អន់​ខ្លៈហើយ តណ្ហា​ត្រាណ​ត្រើយ ឈប់​បណ្ដោយ​កាយ ទៅ​ថ្លៃ ។
ល្មម​ហើយ ឈប់​ឈ្លក់ ក្នុង​ភ្នក់ ជ្រោះ​ភ្លើង​តណ្ហា ឈប់​ប្រហារ ប្រុស ៗ ទៅ ។
ទោះ​អូន​យំ ក៏​ពុំ​មាន​ន័យ​ ទឹក​ភ្នែក​ស្រី​សាប​ដូច​ទឹក​ភ្លៀង កម្ម​នួន​នាង​មាស​ស្ងួន​បាន​សាង​មក ។
បើ​ហ៊ាន​ស៊ី​ត្រូវ​តែ​ហ៊ាន​សង ល្បែង​ស្នេហ៍​មិន​ខុស​ល្បែង​ស៊ី​សង ដឹង​ហើយ​បង​ធ្លាប់​ជា​អ្នក​ចាញ់ ។
តើ​មាន​ប្រុស​ប៉ុន្មាន​នាក់ លង់​អន្ទាក់ ស្នៀត​កាឡៃ កោត​ចិត្ត​ស្រី​មិន​ចេះ​សោក​ស្ដាយ ។
ល្មម​ចេះ​ឆ្អែត​ឆ្អន់​ខ្លៈហើយ តណ្ហា​ត្រាណ​ត្រើយ ឈប់​បណ្ដោយ​កាយ ទៅ​ថ្លៃ ។
ល្មម​ហើយ ឈប់​ឈ្លក់ ក្នុង​ភ្នក់ ជ្រោះ​ភ្លើង​តណ្ហា ឈប់​ប្រហារ ប្រុស ៗ ទៅ ហ៊ឺ ហ៊ឺ ហ៊ឺ ។
(ភ្លេង)
តើ​មាន​ប្រុស​ប៉ុន្មាន​នាក់ លង់​អន្ទាក់ ស្នៀត​កាឡៃ កោត​ចិត្ត​ស្រី​មិន​ចេះ​សោក​ស្ដាយ ហ៊ឺ ហ៊ឺ ។
ល្មម​ចេះ​ឆ្អែត​ឆ្អន់​ខ្លៈហើយ តណ្ហា​ត្រាណ​ត្រើយ ឈប់​បណ្ដោយ​កាយ ទៅ​ថ្លៃ ។
ល្មម​ហើយ ឈប់​ឈ្លក់ ក្នុង​ភ្នក់ ជ្រោះ​ភ្លើង​តណ្ហា ឈប់​ប្រហារ ប្រុស ៗ ទៅ (អូន​ឈប់​ប្រហារ ប្រុស ៗ ទៅ) ។
ល្មម​ចេះ​ឆ្អែត​ឆ្អន់​ខ្លៈហើយ តណ្ហា​ត្រាណ​ត្រើយ ឈប់​បណ្ដោយ​កាយ ទៅ​ថ្លៃ ។
ល្មម​ហើយ ឈប់​ឈ្លក់ ក្នុង​ភ្នក់ ជ្រោះ​ភ្លើង​តណ្ហា ឈប់​ប្រហារ ប្រុស ៗ ទៅ ហ៊ឺ ហ៊ឺ ។

Leave a comment »

ចិត្ត​ជាប់​ក្អែល

ចិត្ត​ជាប់​ក្អែល
ច្រៀង​ដោយ៖ ខេមរៈ សិរីមន្ត ជា​មួយ អាន​ វិសាល
ស៊ី​ប៊ី វុល ៣

 

(សិរី​មន្ត)
ដូ​ច​អំពៅ​ខ្សោះ​ជាតិ​ ត្រូវ​ខ្ជាក់​ចោល ដូច​ស្រមោល​ល្ខោន​ខោល គេ​សម្ដែង ឆាក​ស្នេហ៍​អស់​ន័យ​ ស្រី​ឲ្យ​បងលង់​លេង កំដរ​ភ្លេង បទ​សាវ៉ា ។
(វិសាល)
ដូច​រាត្រី​ងងឹត​បាត់​ខែ កាយ​ធ្លាប់​ស្នេហ៍​ប្រែ​ផុត​ពី​ដៃ ពាក្យ​អូន​ថា​ស្មោះ​ក៏​អស់​តម្លៃ មិន​យល់​សោះ ហេតុ​អ្វី ៗ ស្រី​ក្បត់ ។
(ភ្លេង)
(សិរីមន្ត)
យក​សម្រស់​ជា​ឃ្នោះ​ជា​ខែល ឯចិត្ត​ជាប់​ស្លែរ កំអែល​បាត​ពាង ពាក្យ​អូន​ថា​ស្មោះ គ្រាន់​ជា​ចំរៀង ពេល​ដែល​ចប់​សូរ​សៀង​ នួន​នាង​ដោះ​ដៃ ។
(វិសាល)
អូន​ខ្ពស់​ពេក មេឃ​មិន​ស្មើ​បាន​ទេ កាយ​ពុំងារ​គ្មាន​ឡើយ​​ពេល​ស្កប់​ស្កល់ បេះដូង​កំណាច មិន​អាច​នឹង​ពន្យល់ ចិត្ត​អស់​ខ្វល់​ល្បិច​កល​មាយា ។
(សិរីមន្ត ជាមួយ វិសាល)
ដូច​រាត្រី​ងងឹត​បាត់​ខែ កាយ​ធ្លាប់​ស្នេហ៍​ប្រែ​ផុត​ពី​ដៃ ពាក្យ​អូន​ថា​ស្មោះ​ក៏​អស់​តម្លៃ មិន​យល់​សោះ ហេតុ​អ្វី ៗ ស្រី​ក្បត់ ។

Leave a comment »