Archive for យក់ ថិត​រដ្ឋា

ឲ្យ​អូន​ក្បត់​បង​ម្ដេច​ទៅ

បទៈ ឲ្យ​អូន​ក្បត់​បង​ម្ដេច​ទៅ
ច្រៀង​ដោយៈ យក់ ថិត​រដ្ឋា
ផលិត​កម្មៈ រស្មី​ស្ទឹង​សង្កែ

១. ភ្លៀង​ធ្លាក់​សូរ​រណ្ដាំ
ទឹក​ភ្នែក​ម៉ុម​យំ​អង្វរ​ត្រាណ​ត្រើយ
ព្រោះ​ស្នេហ៍​គ្នា​យូរ​ហើយ
ម្ដេច​ឡើយ​រៀម​រា​ចង់​បែក​បែរ?

អានបន្ត »

Advertisements

Leave a comment »

គ្មានបងរស់មិនបាន

បទៈ គ្មាន​បង​រស់​មិន​បាន
ច្រៀង​ដោយៈ យក់ ថិត​រដ្ឋា
អាល់ប៊ុមៈ គ្មាន​បង​រស់​មិន​បាន, អេស.អេស.ប៊ី វ៉ុល​៣០

១. ពេល​គ្មាន​បង​នៅ​ក្បែ​ស្រី អារម្មណ៍​អូន​ខ្វល់​រីងរៃ តើ​បង​ដឹង​ទេ​ថ្លើម​ថ្លៃ​ចិត្ត​ស្នេហ៍
អូន​នឹក​បង​​រាល់​វេលា ចិត្ត​កំព្រា​គ្មាន​នួន​ល្អង ឆាប់​វិល​វិញ​ណា​ស្នេហ៍​ស្នង​ ព្រោះ​នឹក ។

អានបន្ត »

Comments (3) »

បាត​ដៃ​អ្នក​ម៉ែ

បាត​ដៃ​អ្នក​ម៉ែ
ច្រៀង​ដោយ យក់ ថិត​រដ្ឋា
ផលិត​កម្ម ស្បាក​ម្ញូសិក វ៉ុល ៣ – I Think I Love You

ព្រះ​ព្រហ្ម​លិខិត​កំរិត​បំភាន់ ប្រកាន់​ពាក់​ព័ន្ធ​ផ្ដើម​ផ្ដាច់​និស្ស័យ
ឲ្យ​ចិត្ត​ភ្លើត​ភ្លើន​ឲ្យ​ជ្រើម​ឲ្យ​ជ្រួល​គិត​ខ្លី វិល​វល់​មិន​យល់​តម្លៃ​ទំនោរ​និស្ស័យ​មិន​ល្អ ។

ទឹក​ចិត្ត​សណ្ដោស​ប្រោស​ប្រាណ​ករណា មេត្តា​ស្នេហា​បរិសុទ្ធ​ស្មោះ​សរ
បាត​ដៃ​អ្នក​ម៉ែ​ជំនះ​តតាំង​ភាព​ក្រ ដៃ​ម៉ែ​ថែរ​ឲ្យ​កូន​ល្អ ព្រះគុណ​កំរ​រក​បាន ។

ទឹក​ភ្នែក​កូន​ហូរ​ ថ្ងួច​ថ្ងូរ​សូម​សារភាព ជា​រៀង​ដរាប​កូន​តែង​មាន​អ្នក​បំពាន
តម្កើង​ទំរើស​មួរ​ហ្មង​ទាស់​ទើស​រំអុក​រំខាន ចិត្ត​ម៉ែ​មិន​ដែល​ល្អក់​ល្អាន ថ្នម​ចិត្ត​ថែរ​ប្រាណ​កូន​ស្រី ។

ពី​ថ្ងៃ​នេះ​ទៅ​កូន​សូម​សន្យា ផ្ដេច​ជ្ញា​ពុះ​ពារសុំ​ថ្នម​បាត​ដៃ
ញើស​ឈាម​ម៉ែ​ហូរ​កូន​ស្ម័គ្រ​សង​គុណ​អ្នក​ថ្លៃ សូម​ជួយ​ឲ្យ​ផុត​ទុក្ខ​ភ័យ តប​ស្នង​បាត​ដៃ​អ្នក​ម៉ែ ។

(ភ្លេង)

Comments (2) »

I Think I Love You

I Think I Love You
ច្រៀង​ដោយ យក់ ថិត​រដ្ឋា
ផលិត​កម្ម ស្ប៉ាក​ម៉្ញូសិក វ៉ុល ៣ – I Think I Love You

យប់​នេះ​សែន​ស្ងប់​ស្ងាត់​ខ្យល់​បក់​ផាត់​ត្រជាក់​​ព្រឺ​សង្កា
រសាប់​រសល់​ទ្រូង​រែង​ខ្វាយ​ខ្វល់​គិត​ជា​និច្ច​មិន​រសាយ
មិន​ដឹង​ថា​មក​ពី​រឿង​ហេតុ​អ្វី ? បាន​ជា​ចិត្ត​វក់​វី​ជ្រួល​យ៉ាង​នេះ ។

មិន​អាច​ទប់​ចិត្ត​ខ្លួន​ឯង​បាន ទប់​ទៀត​មិន​បាន អារម្មណ៍​អាប់​រំខាន​ប្រែ​ផ្លាស់​ប្ដូរ
i think i love you ចិត្ត​គិត​មិន​លែង cos, i miss you រំពឹង​គិត​តែ​បង​ម្នាក់
ប្រាប់​ពិត​ប្រាប់​ត្រង់ ចិត្ត​ជាប់​ចំណង​ បេះដូង​វក់​លង់​ក្ដី​ស្នេហា
i’m falling for you ស្ងប់​ទៀត​មិន​បាន now, i need you
សូម​រ៉ាយ​រ៉ាប់​ពេល​ឆ្ងាយ​ទ្រូង​ មួរ​ហ្មង​ឯកា ឲ្យ​ប្រាប់​អ្នក​ណា ?
មាន​តែ​សោកា​ខ្វល់​អាល័យ ព្រោះ​តែ​បង ។

អូន​នឹក​តែ​បង ! នឹក​តែ​បង ! នឹក​បង ! នឹក​ខុស​ប្លែក​ពី​ធម្មតា
តើ​បង​មាន​នឹក​អូន​ទេ ? ឬ​ស្នេហ៍​គ្មាន​ខ្សែ​និស្ស័យ ឲ្យ​ស្រី​រំពឹង​គិត​ទុក​តែឯង
ទ្រូង​ចំបែង​ចិត្ត​នឹក​ឃើញ​តែ​បង គ្មាន​អ្នក​ណា​ផ្សេង​ក្រៅ​ពី​បង ។

យប់​នេះ​អូន​សូម​ច្រៀង​រំខាន ច្រៀង​ប្រាប់​កល្យាណ ថា​ចិត្ត​អូន​ហ៊ាន​លួច​ស្នេហ៍​បង
i think i love you ចិត្ត​គិត​មិន​លែង cos, i miss you រំពឹង​គិត​តែ​បង​ម្នាក់
ប្រាប់​ពិត​ប្រាប់​ត្រង់ ចិត្ត​ជាប់​ចំណង​ បេះដូង​វក់​លង់​ក្ដី​ស្នេហា
i’m falling for you ស្ងប់​ទៀត​មិន​បាន now, i need you
សូម​រ៉ាយ​រ៉ាប់​ពេល​ឆ្ងាយ​ទ្រូង​ មួរ​ហ្មង​ឯកា ឲ្យ​ប្រាប់​អ្នក​ណា ?
មាន​តែ​សោកា​ខ្វល់​អាល័យ i love you ។

បេះដូង​អូន​មាន​ចិត្ត​លើ​តែ​រូប​បង​មួយ សារភាព​ថា​បេះដូង​ត្រូវ​ការ​ស្នេហ៍
គ្មាន​រូប​អ្នក​ផ្សេង​ទេ​ដិត​នៅ​ក្នុង​បេះដូង ចិត្ត​ស្កប់​មិន​បាន​ មាត់​ស្ដី​បំពាន​ប្រាប់​ទៅ​បង ។

i think i love you ចិត្ត​គិត​មិន​លែង cos, i miss you រំពឹង​គិត​តែ​បង​ម្នាក់
ប្រាប់​ពិត​ប្រាប់​ត្រង់ ចិត្ត​ជាប់​ចំណង​ បេះដូង​វក់​លង់​ក្ដី​ស្នេហា
i’m falling for you ស្ងប់​ទៀត​មិន​បាន now, i need you
សូម​រ៉ាយ​រ៉ាប់​ពេល​ឆ្ងាយ​ទ្រូង​ មួរ​ហ្មង​ឯកា ឲ្យ​ប្រាប់​អ្នក​ណា ?
មាន​តែ​សោកា​ខ្វល់​អាល័យ i love you ។

Leave a comment »

បេះដូង​ភ្លើត​ភ្លើន

បេះដូង​ភ្លើត​ភ្លើន
ច្រៀង​ដោយ យក់ ថិត​រដ្ឋា

បេះដូង​ភ្លើត​ភ្លើន​ព្រហើន​មិន​ខ្លាច​ចិត្ត​ស្រី លួច​លាក់​មាន​ថ្មី​អាងរូប​សង្ហា​មែន​ទេ ?
បេះដូង​ស្ត្រី​មាន​ន័យ​សំខាន់​មាស​មេ កិត្តិយស​និង​ស្នេហ៍​សូម​បង​ជួយ​ផ្ដល់ឲ្យ​តម្លៃ​ផង ។

បេះដូង​ភ្លើត​ភ្លើន​ចាប់​ផ្ដើម​ដោយ​​ពាក្យ​សាវា បំភ្លេច​សន្យា​ស្រលាញ់​តែ​អូន​ម្នាក់​ទេ
ប្រុស​ដូច​ជា​បង​មិន​គួរ​អូន​លង់​ចិត្ត​ស្ម័គ្រ ដូច​ជាប់​ស្រវាក់​ពិស​ស្នេហ៍​ក្បត់​រុំ​ស្រោប​ទឹក​មុខ ។

តើ​រូប​បង​ក្បត់​អូន​ព្រោះ​អ្វី ? បើ​ថ្លៃ​មាន​អូន​ហើយ តែ​ពេល​នេះ​អូន​សុំ​ឲ្យ​ប្រុស​បង​ឆ្លើយ​ប្រាប់​ស្រី
ចង់​ឲ្យ​បង​ស្ដាប់​ពាក្យ​អូន បាន​ទេ​ស្ងួន​ពីសី ? អូន​ជា​ស្រី​ក៏​មាន​បេះដូង
បញ្ឈប់​​ធ្វើ​ជាតួ​ក្បត់ ហើយ​ត្រឡប់​ធ្វើ​តួ​ឯក​ភក្ដី អូន​រង់​ចាំ​ជា​ថ្មី ស្នេហ៍​មាន​ន័យ​ដូច​ដើម តើ​បាន​ទេ ?

(ភ្លេង)

បេះដូង​ភ្លើត​ភ្លើន​ចាប់​ផ្ដើម​ដោយ​​ពាក្យ​សាវា បំភ្លេច​សន្យា​ស្រលាញ់​តែ​អូន​ម្នាក់​ទេ
ប្រុស​ដូច​ជា​បង​មិន​គួរ​អូន​លង់​ចិត្ត​ស្ម័គ្រ ដូច​ជាប់​ស្រវាក់​ពិស​ស្នេហ៍​ក្បត់​រុំ​ស្រោប​ទឹក​មុខ ។

តើ​រូប​បង​ក្បត់​អូន​ព្រោះ​អ្វី ? បើ​ថ្លៃ​មាន​អូន​ហើយ តែ​ពេល​នេះ​អូន​សុំ​ឲ្យ​ប្រុស​បង​ឆ្លើយ​ប្រាប់​ស្រី
ចង់​ឲ្យ​បង​ស្ដាប់​ពាក្យ​អូន បាន​ទេ​ស្ងួន​ពីសី ? អូន​ជា​ស្រី​ក៏​មាន​បេះដូង
បញ្ឈប់​​ធ្វើ​ជាតួ​ក្បត់​ ហើយ​ត្រឡប់​ធ្វើ​តួ​ឯក​ភក្ដី អូន​រង់​ចាំ​ជា​ថ្មី ស្នេហ៍​មាន​ន័យ​ដូច​ដើម តើ​បាន​ទេ ?

ចង់​ឲ្យ​បង​ស្ដាប់​ពាក្យ​អូន បាន​ទេ​ស្ងួន​ពីសី ? អូន​ជា​ស្រី​ក៏​មាន​បេះដូង
បញ្ឈប់​​ធ្វើ​ជាតួ​ក្បត់​ ហើយ​ត្រឡប់​ធ្វើ​តួ​ឯក​ភក្ដី អូន​រង់​ចាំ​ជា​ថ្មី ស្នេហ៍​មាន​ន័យ​ដូច​ដើម តើ​បាន​ទេ ?

Comments (1) »