Archive for ណាំ ប៊ុណ្ណារ័ត្

ម៉ែ

ម៉ែ
ច្រៀង​ដោយ ណាំ ​ប៊ុណ្ណា​រ័ត្ន

 

អត់​ធន់​ក្នុង​ចិត្ត សង្ឃឹម​ក្នុង​ចិត្ត ជា​កូន​ប្រុស​ត្រូវ​គិត​បី​អនា​គត់
ម៉ែ​ប្រាប់​ឲ្យ​កូន​ខំ​រៀន ចៀស​ឆ្ងាយ​ពី​អ្នក​លេង តាំង​ចិត្ត​ខ្លួន​ឯង​ជំនៈ​លើ​អ្វី​ៗ ។

សម្ដី​គ្រប់​មាត់ ម៉ែ​តែង​តែ​ប្រាប់ ត្រូវ​ចង​ចាំ​ព្យាយាម​នឹង​បាន​សំរេច
ធ្វើ​ខ្លួន​ឲ្យ​ជា​មនុស្ស​ល្អ ទើប​កេរ្ដ៍​ឈ្មោះ​ថ្លា​ថ្លៃ រូប​កូន​នឹង​ចាំ​សម្ដី​របស់​ម៉ែ ។

គុណ​ម៉ែ​មិន​ដែល​សាប​សូន្យ ចម្លង​កូន​ផុត​ទុក្ខ​ព្រួយ ទោះនឿយ​ហត់​អត់​ធ្មត់​មិន​ហារ​ស្ដី
បំពេញ​បំណង​គ្រប់​យ៉ាង ឲ្យ​តែ​កូន​ចង់​បាន​អ្វី ព្រោះ​ម្ដាយ​ថ្លៃ​ចង់​ឲ្យ​កូន​ខំ​រៀង ។

ហេតុ​អ្វី​ថ្ងៃ​នេះ ថ្ងៃ​ដែល​ឈឺ​ចាប់ ព្រោះ​ខាន​ស្ដាប់​ដំបូន្មាន​ម៉ែ​ទៀត​ហើយ
កូន​យំ​ឱប​រូប​អ្នក​ម្ដាយ បេះ​ដូង​កូន​ស្ទើរ​ប្រេះ ពេល​នេះ​ថ្ងៃ​នេះ​ព្រាត់​ម៉ែ​រៀង​រហូត​ហើយ ។

(ភ្លេង)

គុណ​ម៉ែ​មិន​ដែល​សាប​សូន្យ ចម្លង​កូន​ផុត​ទុក្ខ​ព្រួយ ទោះនឿយ​ហត់​អត់​ធ្មត់​មិន​ហារ​ស្ដី
បំពេញ​បំណង​គ្រប់​យ៉ាង ឲ្យ​តែ​កូន​ចង់​បាន​អ្វី ព្រោះ​ម្ដាយ​ថ្លៃ​ចង់​ឲ្យ​កូន​ខំ​រៀង ។

ហេតុ​អ្វី​ថ្ងៃ​នេះ ថ្ងៃ​ដែល​ឈឺ​ចាប់ ព្រោះ​ខាន​ស្ដាប់​ដំបូន្មាន​ម៉ែ​ទៀត​ហើយ
កូន​យំ​ឱប​រូប​អ្នក​ម្ដាយ បេះ​ដូង​កូន​ស្ទើរ​ប្រេះ ពេល​នេះ​ថ្ងៃ​នេះ​ព្រាត់​ម៉ែ​រៀង​រហូត​ហើយ
ពេល​នេះ​ថ្ងៃ​នេះ​ព្រាត់​ម៉ែ​រៀង​រហូត​ហើយ ។

 

Advertisements

Comments (1) »

ជម្រាប​លា

ជម្រាប​លា
ច្រៀង​ដោយ៖ ណាំ ប៊ុណ្ណារ័ត្ន
ស៊ីប៊ី វុល ៣

 

ដល់​ពេល​ហើយ ត្រូវ​សើរើ អំពើរ​ដែល​អូន​បង្កើត មិន​សម​ឲ្យ​បង​ផ្សារ​ពឺត ឈឺ​ចាប់​តែ​ម្នាក់​ឯង​ឡើយ ។

អូន​គេង​កើយ​លើ​ភ្លៅ​គេ មិន​សម​បង​នៅ​មើល​ថែ ប៉ុណ្នឹង​ល្មម​ហើយ​មាស​មេ ដល់​ពេល​បង​ហើយ ។

ត្រូវ​តែ​ដើរ​ចេញ បំពេញ​តម្រូវ​ចិត្ត​​បង​ដែល​ប៉ង​រក​ឱកាស លា​ចិត្ត​ព្រៈ​ជម្រៈ​ចិត្ត​ល្អ ចិត្ត​ស្មោះ​សរ​គួរ​ឈប់​ប្រើ ។

ទាន់​ពេល​នេះ​បង​មិន​ខុស មិន​បាច់​ស្ដាយ​រូប​ស្រស់​​ឆោម​កែវ ជីវិតប្រាកដ​សប្បាយ មិន​មាន​អ្វី​ស្ដាយ​ក្រោយ​ខ្នង ។

មិន​ទុក​បេះដូង​ឲ្យ​ក្រៀម​ស្វិត ការ​ពិត​បង​គិត​ សុទ្ធ​សឹង​ត្រឹម​ត្រូវ វេលា​ស្នេហ៍​បាន​បើក​ផ្លូវ គួរ​ទៅ​ឲ្យ​ឆ្ងាយ ។

ឆោម​ឆាយ​កុំ​ហៅ បង​ទៅនេះ​ចង់​ចៀស​ឲ្យ​ផុត​ពី​ស្រស់​ត្រាណ​ត្រើយ សុំ​បក​ក្រោយ ប្រាប់​ចុះ​ស្នេហ៍​អើយ ចុង​ក្រោយ​សុំ​នៅ​ម្នាក់​ឯង ។

អរគុណ ជូន​ពរ​មុំ​នៅ​ឲ្យ​បាន​សុខ ផ្សារ​ចុក​ទុក្ខ​បង​យក​តាម គ្រាន់​កំសាន្ត ពេល​បង​នឹក​អូន ។
អរគុណ គ្រប់​ទង្វើរ​ដែល​បាន​បង្រៀន រក​គ្មាន​ស្រី​ប្រៀប​ដូច​អូន ទោះ​បង​សូន្យ លំទោន​ជំរាប​លា ។

(ភ្លេង)

អរគុណ ជូន​ពរ​មុំ​នៅ​ឲ្យ​បាន​សុខ ផ្សារ​ចុក​ទុក្ខ​បង​យក​តាម គ្រាន់​កំសាន្ត ពេល​បង​នឹក​អូន ។
អរគុណ គ្រប់​ទង្វើរ​ដែល​បាន​បង្រៀន រក​គ្មាន​ស្រី​ប្រៀប​ដូច​អូន ទោះ​បង​សូន្យ លំទោន​ជំរាប​លា ។

លា​ហើយ​ស្រី​អើយ លាហើយ​លា​រហូត ។

(ភ្លេង)

អរគុណ ជូន​ពរ​មុំ​នៅ​ឲ្យ​បាន​សុខ ផ្សារ​ចុក​ទុក្ខ​បង​យក​តាម គ្រាន់​កំសាន្ត ពេល​បង​នឹក​អូន ។
អរគុណ គ្រប់​ទង្វើរ​ដែល​បាន​បង្រៀន រក​គ្មាន​ស្រី​ប្រៀប​ដូច​អូន ទោះ​បង​សូន្យ លំទោន​ជំរាប​លា ។

ទោះ​បង​សូន្យ​លំទោន​ជម្រាប​លា ។

Leave a comment »