Archive for ចំរៀង​របាំ​អប្សរា

ក្រសាល​សួន

ក្រសាល​សួន បទ​ចិន​ចុះ​ទូក (បទ​ជិន​ណា​រឿ)

 

ដល់​សួន​នួនល្អង នាំ​ភីលៀង នួន​នាង​ទត​សួន ជា​កំសាន្ត ។
–ភ្លេង–
ភីលៀង​បេះ​ផ្កា ថ្វាយ​យៅវ​មាល្យ កំសាន្ត​ហឫទ័យ ក្នុង​សួន​ច្បារ ។
–ភ្លេង–
បុប្ផជាតិ​ឃ្លាត​ធ្លាក់ សួគ៌​វិមាន ចិន្ដា​ស្មាន​មេត្រី ដោយ​ក្ដី​ស្ម័គ្រ ។
ក្រង​ថ្កុល​ជា​រំយោល ជរ​សំយុង រំដួល​ប្រុង​ក្រង​ជា សង្វារ​ពាក់ ។
–ភ្លេង–
រ័ត្ន​នារី​មាន​ឆោម វិល័យ​លក្ខ អាច​ទាញ​ទាក់​ចិត្ត​ប្រុស ជក់​ជាប់​អើយ ។

 

Leave a comment »

ដើម​ឈឹង

ដើម​ឈឹង

–ភ្លេង​ចេញ–
ថ្ងៃ​នេះ​ប្អូន​សប្បាយ (ស្ទួន) ក្នុង​ចិន្ដា ឃើញ​ជាតិ​បុប្ផា​ ដុះ​ក្នុង​សួន ។
–ភ្លេង–
នឹង​ធ្វើ​បូងា (ស្ទួន) ច្រើន​ចំនួន ដាក់​ជិត​ខាង​ខ្លួន ទីសយនា ។
–ភ្លេង–
បើ​អ្នក​ពេញ​ចិត្ត (ស្ទួន) ចេតនា យើង​នឹង​ឲ្យ​បុប្ផា ភួង​នេះ​អើយ ។
–ភ្លេង​ស្មឺ–

Comments (1) »