Archive for ចម្រៀង​ប្រពៃណី

ជិន វឌ្ឍនា – សែន​ក្រុង​ពាលី

បទៈ សែន​ក្រុង​ពាលី
ច្រៀង​ដោយៈ ជិន វឌ្ឈនា
ទំនុក​ច្រៀងៈ ពី​ដើម
ប្រភេទៈ ប្រពៃណី

១. អេ​អឺង​អើយ សូម​អញ្ញើញ អញ្ញើញ​ស្ដេច​ក្រុង​ពាលី
នាង​គង្ហីង​ព្រះ​ធរណី ម្ចាស់​ទឹក​អើយ​​ឱ​ម្ចាស់​ដី
អានបន្ត »

Comments (8) »

បាយខុន​

បាយខុន
ច្រៀង​ដោយ ណូយ វ៉ាន់​ណេត

 

ឱ​ណា​បាយ​ខុនៗ​​ឱ​ចង​ដៃអើយ បាយ​ខុន​ៗ​ឱចង​ដៃ​អើយ (ស្ទួន)
អំបោះ​ៗ​បីសរសៃ​ចង​ដៃ​ៗ​ឱ​កូន​យើង ជឺ​ណា​ៗ​នាង​ណា ចង​ដៃ​ៗ​ឱកូន​យើង ។

(ភ្លេង)

ឱ​ណា​សុំ​សុខ​ៗ​ឱ​សួស្ដីអើយ សិរី​ៗ​ឱ​ថ្កុំ​ថ្កើង (ស្ទូន)
ចូល​កើត​ៗ​មាន​ឡើង​​ដល់​កូន​ៗឱ​​ចៅ​ពិត ជឺ​ណា​ៗ​នាង​ណា​ ដល់​កូន​ៗ​ចៅ​ពិតអើយ​ ។

ទាំង​គូរ​ៗ​ឱ​គូរ​អ្ហើ​យ ដូច​កូន​ឱ​ប្រវឹក​អើយ (ស្ទួន)
មួយ​ចុះ​ៗ​ចុះ​ផឹក​ទឹក មួយ​ចឹក​មួយ​ចឹក​ឱផ្កា​ស្មៅអើយ ជឺ​ណា​ៗ​នាង​ណា​ មួយ​ចឹក​ៗ​ឱផ្កា​ស្មៅ​អើយ ។

ទាំង​គូរៗ​ឱ​គូរ​អើ្ហយ ដូចកូន​ៗឱ​​តាវ៉ៅអើយ (ស្ទួន)
មួយ​ស​ៗ​មួយ​ខ្មៅ ល្អ​ហើយ​សម​ផង ជឺ​ណា​ៗ​នាង​ណា ល្អ​ហើយ​ៗ​សម​ផង ។

(ភ្លេង)

ទាំង​គូរ​ៗ​ឱ​គូរ​អ្ហើយ ទន្ទឹម​ៗឱ​ដួច​ភ្លុក​អើយ (ស្ទួន)
មើល​ពី​ៗ​ក្រោយ​​មុខ ដង​ខ្លួន​ៗ​ឱ​ដូច​គ្នា ជឺ​ណា​ៗ​នាង​ណា ដង​ខ្លួន​ៗ​ឱ​ដូច​គ្នា ។

ទាំង​គូរ​ៗ​ឱ​គូរ​អ្ហើយ ដូច​កូន​ៗ​ឱ​គោ​ខ្មែរ (ស្ទូន)
មិន​ទាន់​ៗ​ដឹង​ខ្សែ​​ ម៉ែ​ឲ្យ​ៗ​មាន​ប្ដី ជឺ​ណាៗនាង​​ណា ម៉ែ​ឲ្យ​ៗ​មាន​ប្ដី ។

បាយ​ខុន​ៗ​ឱ​ចង​ដៃអើយ​​ បាយ​ខុនៗ​ឱ​ចង​ដៃ​អើយ (ស្ទួន)
ចង​ភ្ជាប់​ៗ​និស្ស័យ សេរី​ៗ​មង្គល​ ជឺ​ណា​ៗ​​ឱ​នាង​ណា​សេរី​សេរី​ឱ​មង្គលអើយ ។

 

Leave a comment »

បែក​ចាន

បទៈ បែក​ចាន
ច្រៀង​ដោយៈ ម៉េង កែវ​ពេជ្ជតា

អើ…​អើយ បែក​ចាន បែក​ចាន​ម៉ែ​មួយ កូន​សែន​នឹក​ព្រួយ​ខ្លាច​ម៉ែ​ឲ្យ​សង អើយ​ណា​ខ្លាច​ម៉ែ​ឲ្យ​សង
បែក​ទាំង​ថង់​រង បែក​ទាំង​ថង់​រង វាយ​គង​ចង​ដៃ អើ…​អើយ វាយ​គង​ចង​ដៃ ។

អើ…​អើយ បែក​ទាំង​ បែក​ទាំង​​អើយ​ចាន​ចាស់ ចាន​គេ​ល្អ​ណាស់ បែក​ទាំង​ចាន​ថ្មី ចាន​ជាម​​ចាន​ថ្ម ឱ​ណា​ចាន​ល្អ​ប្រពៃ
ចាន​កេរ្តិ៍​តា​យាយ ចាន​កេរ្តិ៍​តា​យាយ គឺ​ចាន​បញ្ចរ៉ង អើ…អើយ គឺ​ចាន​បញ្ចរ៉ង ។

អើ…​អើយ ឱ​អ្នក​ អ្នក​អ្ហាយ ម្ចាស់​ថ្លៃ​អ្ហាយ​ អ្នក​មាន​គុណ​ក្រៃ បី​បាច់​រូប​កូន​តាំង​ពី​ក្មេង​វ័យ អើយ
ថ្ងៃ​នេះ​អ្នក​ម្ដាយ ថ្ងៃ​នេះ​អ្នក​ម្ដាយ ឲ្យ​កូន​រៀប​ការ អើ…​អើយ ឲ្យ​កូន​រៀប​ការ ។

អើ…​អើយ ញាតិ​មិត្ត​ ញាតិ​មិត្ត​ជួប​ជុំ មេបា​តូច​ធំ​សប្បាយ​ខ្ញៀវ​ខ្ញារ ផ្សំ​ផ្គុំ​កូន​ស្រី​ឲ្យ​មាន​គ្រួសារ អើយ
កូន​សូម​​លា​មាតា កូន​លា​បីតា​មាន​គ្រួសារ​ហើយ អើ…អើយ មាន​គ្រួសារ​ហើយ ។

(ភ្លេង)

អើ…​អើយ ឱ​អ្នក​ អ្នក​អ្ហាយ ម្ចាស់​ថ្លៃ​អ្ហាយ​ អ្នក​មាន​គុណ​ក្រៃ បី​បាច់​រូប​កូន​តាំង​ពី​ក្មេង​វ័យ អើយ
ថ្ងៃ​នេះ​អ្នក​ម្ដាយ ថ្ងៃ​នេះ​អ្នក​ម្ដាយ ឲ្យ​កូន​រៀប​ការ អើ…​អើយ ឲ្យ​កូន​រៀប​ការ ។

 

Leave a comment »