Archive for គឹម លក្ខិណា

ញ៉ាំ​ស្រា​ស្រវឹង​ស្នេហ៍

បទៈ ញ៉ាំ​ស្រា​ស្រវឹង​ស្នេហ៍
ច្រៀង​ដោយៈ គឹម លក្ខិណា
អាល់ប៊ុមៈ ញ៉ាំ​ស្រា​ស្រវឹង​ស្នេហ៍
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​៦២

ឆ្នាំៈ ២០០០

១.​​ ខ្ញុំ​ខំញ៉ាំ​ស្រា​ឲ្យ​ស្រវឹង
កណ្ដាល​រាត្រី​ស្ងាត់​ឈឹង យប់​ហ្នឹង​ខ្ញុំ​មាន​វិបត្តិ
សោក​សៅ​ម្នាក់​ឯង ចំ​បែង​ស្ទើរ​បែក​ប្រមាត់
ញ៉ាំ​ស្រា​កណ្ដាល​យប់​ស្ងាត់ បំបាត់​បំភ្លេច​​រូប​បង ។

អានបន្ត »

Comments (7) »

ជួប​អ្នក​មាន​វិបត្តិ​ស្នេហ៍

បទៈ ជួប​អ្នក​មាន​វិបត្តិ​ស្នេហ៍
ច្រៀង​ដោយៈ គឹម លក្ខិណា​, Cartoon, Lux
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​២៥៦ – ចាក់​ក្រឡេក​ DJ

វិទ្យុ. [Cartoon] ជម្រាប​សួរ​ចា៎​​ ប្រិយ​មិត្ត​មិត្ត​យុវវ័យ
កម្មវិធី​ជួប​អ្នក​មាន​វិបត្ត​ស្នេហា​បាន​វិលត្រឡប់​ជា​ថ្មី
ចំពេល​ដែល​លោក​អ្នក​កំពុង​បើក​ស្ដាប់​ច៎ា​!
ស្ថាន៏យន៍​ព្រះ​អាទិត្យ​ជួប​ព្រះ​ច័ន្ទ​យើង​ខ្ញុំ​ផ្សាយ​២៤​ម៉ោង​លើ​២៤​ម៉ោង
ពេល​នេះ​សូម​ទទួល​ទូរស័ព្ទ​ពី​អ្នក​មាន​វិបត្តិ​​ស្នេហា ។

អានបន្ត »

Leave a comment »

អួត​មិន​មើល

អួត​មិន​មើល
ច្រៀង​ដោយ គឹម លក្ខិណា​-​ពេជ្រ សោភា​-​ឈិត សុវណ្ណ​បញ្ញា
ផលិត​កម្ម រស្មី​ហង្ស​មាស វ៉ុល ៣១៣ – កំពូល​ប្រូ

 

ផ្ដើមៈ I want to say hi… I want to say hi…
តិង​ៗ ៗ I want to.. I want to…
Hey, baby baby baby! I want to.. I wan to…
តិង​ៗ ៗ I want to.. baby baby baby…។

១​. ស្នេហា​ មិន​ចេះ​តែ​ហា​ស្គាល់ យល់​ភ្លាម​ៗស្នេហ៍​ភ្លេត​នោះ
ដូច​ជា​ងាយ​ហួស​​ហើយ​ណា​មាសមេ គិត​ខ្លួន​ឯង​ដល់​វង្វេង​ ឬ​ទេ ?
ថា​គេ​ងាយ​ស្រួល មិន​ខ្វល់​ដូច​បក​ចេក​ខ្ចី ស្អិត​ជាប់​ជ័រ ( I want to say hi… ) ។

២. បង្ហើប​បង្ហៀប​ឃ្លា​បរទេស ធ្វើ​ដូច​ចេះ​ស្ទាត់​ជំនាញ
តាម​ពិត​ដើរ​ទន្ទេញ ទំរាំ​ចាំ​ឡើង​ឈឺ​.ក
ដើរ​អង្វរគេ​បក​ប្រែ​ទុក​គ្រាន់​ដើរ​ញ៉ែ​ស្រី​ៗ ។

បន្ទរ១: ដាស់​សតិ ឲ្យ​ចេះ​ខ្មាស់​គេ​​ខ្លះ​​ផង​ទៅ​ណា
ដាស់​ឱរា​ កុំ​ឭក​តែ​ការ​ប្រៀប​ដូច​ដាច់​យ៉ៃ
ដាស់​អារម្មណ៍​ឲ្យ​ដឹង​ក្ដី ដុត​ជើង​ដុត​ដៃ​កែ​ចិន្ដា
ដុស​​គំនិត​ឫស្យា​តណ្ហា​ដឹក​មុខ ។

បន្ទរ​២: ថា​ហើយ​នៅ​ឫក​ខែង​ដូច​តួ​កំប្លែង​ សម្ដែង​ឥត​ខ្មាស់
ខឹងមុខ​​ដូច​តួ​យក្ស​ គូស​វាស់​ស្កេស​ស្កាស់​ពាស​ពេញ​ផ្ទៃ​មុខ
គេ​សរសើរ​សម​សួន ធ្វើ​ឫក​ហំ​ហួន​ព្រោះ​នៅ​មិន​សុខ
សិត កញ្ចក់​ឆ្លុះ​មុខ រិច​រិល​ទូរ​តុ​​សំកុក​អង្អែល ។

ច្រៀង ផ្ដើម – ១ – ២ – បន្ទរ១ – បន្ទរ​២

ភ្លេង

ច្រៀង បន្ទរ​២ – បន្ទរ​២ ៕

 

Leave a comment »

កំពូល​ប្រូ

កំពូល​ប្រូ
ច្រៀង​ដោយ គឹម លក្ខិណា​-​ពេជ្រ សោភា​-​ឈិត សុវណ្ណ​បញ្ញា
ផលិត​កម្ម រស្មី​ហង្ស​មាស វ៉ុល ៣១៣ – កំពូល​ប្រូ

 

១. អត់​អី​ធ្វើ​ ឬ​ប្រុស​មាស​មេ បាន​ជា​​មាន​ពេល​ទំនេរ
ប្រូ​ប្រាជ្ញ​និយាយ​​ប្រូ​​គេ តាក់​តែង​ តាក់​តែង ហើយ​ថា
ចំរៀង​ភាព​យន្ត​បាល់​ទាត់ ស្គាល់​ម៉ត់​អត់​មាន​ចន្លោះ​តារា
ឮ​ហើយ​មិន​ធម្មតា ពិត​ជា​អស់​ទាស់ ។

បន្ទរ១: ធៀប​អ្នក​នោះ​រួច​លើក​សរសើរ​អ្នក​នេះ
ថា​​ពិត​​ជា​ច្បាស់​ណាស់ ហាក់​ដូច​មើល​ធ្លុះ
អ្នក​នេះ​នឹង​ធ្លាក់​កូដ អ្នក​នោះ​ឡើង​ខ្ពស់
អ្នក​នេះ​ខូច​ឈ្មោះ ព្រោះ​មាន​បញ្ហា​បង្ខូច​គេ ។

បន្ទរ២: ព្រឹក​នៅ​តុ​កាហ្វេ ហៅ​គេ​ឲ្យ​ប៉ាវ​បាយ​ព្រឹក
អង្គុយ​គូដ ឡើង​ស្ពឹក​ ផឹក​ទល់​ប៉ាន់​តែ
មាន​ទូរស័ព្ទ​ចល័ត ក្រវាត់​បង្អួត​ដាក់​គេ
ដល់​ពេល​ណា​ត្រូវ​​តេ សាធារណៈ ។

ពោលៈ ធ្លាប់​ដៃ ធ្លាប់​មាត់ មិន​ចេះ​ស្ងៀម​ស្ងាត់ បាត់​នៅ​ផ្ទះ​សំរាក
ពី​​មួយ ទៅ​មួយ មិន​ដែល​ឲ្យ​ដាច់​ឡើយ បន្ត​បណ្ដាក់
ប្រូ​គ្មាន​ជំពាក់ អ្នក​ណា​ម្នាក់ ( ស្ទួន )
មាត់​ថាដៃ​លឿន​រហ័ស ឡាន​ស្គាល់​គ្រប់​ម៉ាក ។

ភ្លេង

២. ការងារ​អ្វី​ឥត​​ប្រឹង​​រក​ធ្វើ ហារ​មាត់​ប្រៀប​ដូច​ក្រពើ
ស្រី​ស្អាត​តាម​មើល ភ្នែក​ស្លឺ បង្ហើរ​សំនៀង​ច្រៀង​ទាក់
មុខ​ស្រី​ធ្វើ​ដូច​អ្នក​មាន គ្មាន​ខ្មាស់​ គ្មាន​អៀន​ រាង​ញ័រ​ទទ្រាក់
ប្រើ​ពាក្យ​ប្រូ តាម​ស្ម័គ្រ អ្នក​ណា​ជឿ​នោះ ។

ច្រៀង បន្ទរ​១ – បន្ទរ​២ – បន្ទរ​២ ៕

Leave a comment »