Archive for ខេមរៈ សិរីមន្ត

ខេមរៈ សិរីមន្ត – ព្រម​ទាំង​អាល័យ

បទៈ ព្រម​ទាំង​អាល័យ
ច្រៀង​ដោយៈ ខេមរៈ សិរីមន្ត
ផលិត​កម្មៈ យូធូ វ៉ុល​២០ – ព្រម​ទាំង​អាល័យ

១. ដឹង​ថា​អូនមិន​មាន​ជម្រើស
ស្ងួន​មិន​ហ៊ាន​ល្មើស ទើប​ស្រី​ជ្រើស​តាម​ការ​លួង
បង​ព្រម​ស្ដាប់​ទាំង​ឈឺ​បេះដូង
ម្ដាយ​អូន​គាត់​ល្បួង ស្ងួន​ព្រម​ទាំង​អាល័យ ។

អានបន្ត »

Advertisements

Comments (8) »

ច័ន្ទ​អើយ

ច័ន្ទ​អើយ
ច្រៀង​ដោយ ៖ ខេមរៈ សិរីមន្ត
ផលិត​កម្ម ៖ យូធូ

 

ច័ន្ទ​អើយ​ច័ន្ទ​ថ្លា​មេត្តា​ដង្ហោយ​ហៅ​ថ្លៃ រឿង​ហួស​មិនថ្វី ស្នេហ៍​ភក្ដី​ចាំ​ថ្លៃ​ឆវី ។

បើ​ឆោម​ស្រស់​របួស​ព្រោះ​ស្នេហ៍​គួរ​តែ​វិល​មក​នេះ កុំ​វង្វេង​ចង់​ក្ស័យ​ជីវី​ស្នេហ៍​នេះ​ចាំ​នីមល
ប៉ុន្មាន​ដង​ឈឺ​ចាប់​ស្ទើរ​រាប់​ភ្លេច​កង្វល់ គេ​ឈប់​ care ទុក្ខ​ព្រួយ​ខ្វាយ​ខ្វល់ បង​ចាំ​ទទួល​ថ្លៃ ។

ច័ន្ទ​អើយ​ច័ន្ទ​ថ្លា​មេត្តា​ដង្ហោយ​ហៅ​ថ្លៃ រឿង​ហួស​មិនថ្វី ស្នេហ៍​ភក្ដី​ចាំ​ថ្លៃ​ឆវី ។

ឈឺ​ចាប់​ហួស​បញ្ចប់​ចុះ​ស្ងួន ល្មម​ស្រណោះ​ខ្លួន​ស្រី រឿង​អាក្រក់​ដិត​ដាម​ចិត្ត​ស្រី ទុក​ថា​ជា​សូបិន្ត
ផុត​ពី​ថ្ងៃ​មួរហ្មង​មាន​តែ​បង​នឹង​មាស​ឆ្អឹន ឱប​ប្រាណ​រៀម​រំសាយ​ទុក្ខា ហ៊ឺ…. ។

ច័ន្ទ​អើយ​ច័ន្ទ​ថ្លា​មេត្តា​ដង្ហោយ​ហៅ​ថ្លៃ រឿង​ហួស​មិនថ្វី ស្នេហ៍​ភក្ដី​ចាំ​ថ្លៃ​ឆវី ។

(ភ្លេង)

ច័ន្ទ​អើយ​ច័ន្ទ​ថ្លា​មេត្តា​ដង្ហោយ​ហៅ​ថ្លៃ រឿង​ហួស​មិនថ្វី ស្នេហ៍​ភក្ដី​ចាំ​ថ្លៃ​ឆវី ឈប់​ទឹក​ភ្នែក​ថ្ងៃ​ស្អែក​ចាំ​ស្រី ។

 

Comments (1) »

ចិត្ត​ជាប់​ក្អែល

ចិត្ត​ជាប់​ក្អែល
ច្រៀង​ដោយ៖ ខេមរៈ សិរីមន្ត ជា​មួយ អាន​ វិសាល
ស៊ី​ប៊ី វុល ៣

 

(សិរី​មន្ត)
ដូ​ច​អំពៅ​ខ្សោះ​ជាតិ​ ត្រូវ​ខ្ជាក់​ចោល ដូច​ស្រមោល​ល្ខោន​ខោល គេ​សម្ដែង ឆាក​ស្នេហ៍​អស់​ន័យ​ ស្រី​ឲ្យ​បងលង់​លេង កំដរ​ភ្លេង បទ​សាវ៉ា ។
(វិសាល)
ដូច​រាត្រី​ងងឹត​បាត់​ខែ កាយ​ធ្លាប់​ស្នេហ៍​ប្រែ​ផុត​ពី​ដៃ ពាក្យ​អូន​ថា​ស្មោះ​ក៏​អស់​តម្លៃ មិន​យល់​សោះ ហេតុ​អ្វី ៗ ស្រី​ក្បត់ ។
(ភ្លេង)
(សិរីមន្ត)
យក​សម្រស់​ជា​ឃ្នោះ​ជា​ខែល ឯចិត្ត​ជាប់​ស្លែរ កំអែល​បាត​ពាង ពាក្យ​អូន​ថា​ស្មោះ គ្រាន់​ជា​ចំរៀង ពេល​ដែល​ចប់​សូរ​សៀង​ នួន​នាង​ដោះ​ដៃ ។
(វិសាល)
អូន​ខ្ពស់​ពេក មេឃ​មិន​ស្មើ​បាន​ទេ កាយ​ពុំងារ​គ្មាន​ឡើយ​​ពេល​ស្កប់​ស្កល់ បេះដូង​កំណាច មិន​អាច​នឹង​ពន្យល់ ចិត្ត​អស់​ខ្វល់​ល្បិច​កល​មាយា ។
(សិរីមន្ត ជាមួយ វិសាល)
ដូច​រាត្រី​ងងឹត​បាត់​ខែ កាយ​ធ្លាប់​ស្នេហ៍​ប្រែ​ផុត​ពី​ដៃ ពាក្យ​អូន​ថា​ស្មោះ​ក៏​អស់​តម្លៃ មិន​យល់​សោះ ហេតុ​អ្វី ៗ ស្រី​ក្បត់ ។

Leave a comment »