រស់ សេរី​សុទ្ធា – ទឹក​ជ្រោះ​អូយ៉ាដា

បទៈ ទឹក​ជ្រោះ​អូយ៉ាដា
ច្រៀង​ដោយៈ រស់ សេរី​សុទ្ធា
ចង្វាក់ៈ ស្លូ

១. ពេល​ព្រឹក​ព្រលឹម ញញឹម​សែន​ស្រស់
ត្រូវ​នឹង​សម្រស់ ធម្មជាតិ​ព្រៃ​ភ្នំ
បុប្ផា​ឈើ​ព្រៃ ខៀវ​ខ្ចី​សុខុម
សម​ខ្លួន​ក្រមុំ សប្បាយ​រក​គ្មាន ។

២. ទឹក​អូយ៉ាដា ខោ​អាវ​ធ្លាប់​គក់
ធ្លាប់​ងូត​ធ្លាប់​គក់ ធ្លាប់​ក្បង់​ក្រម៉ា
ថ្ងៃ​នេះ​ចិត្ត​ខ្ញុំ​ចម្លែក ប្លែក​បា
សូម​អ្នក​ជួយ​ស្មាន ស្ទង់​ចិត្ត​ខ្ញុំ​ផង ។

បន្ទរ. ខ្ញុំ​ស្រលាញ់​គេ​ទ្វេ​មួយ​ជា​បី
តើ​គេ​បេតី​ខ្ញុំ​វិញទេ​បង
ចិត្ត​អើយ​រែង​ខ្វល់ អំពល់​កន្លង
មិន​គួរ​ចំណង​ចង​ចិត្ត​ដល់​ម្លឹង​អើយ ។

៣. អស់​លោក​អ្នក​តា​ព្រៃ​ភ្នំ​ទាំង​ឡាយ
ខ្ញុំ​សូម​ថ្វាត់​ថ្វាយ​ជូន​ជា​ដំណឹង
ខ្ញុំ​ស្រលាញ់​គេ​ណាស់​ស្ទើរ​បង់​ព្រលឹង
មេត្តា​ជួយ​ដឹង ជួយ​ឮ​ខ្ញុំ​ផង ។

៤. ទោះ​ស្លាប់​ក៏​ដោយ​សូម​ឲ្យ​ជួប​គ្នា
ម៉ឺន​សែន​វេទនា ក៏​នៅ​តែ​ផ្សង
សូម​ជួប​ជាតិ​នេះ កុំ​បី​កន្លង
ជួប​ជា​គូ​គ្រង លុះ​អវសាន្ត​អើយ ។

 

3 ចំលើយ so far »

  1. 1

    Channa khim said,

    បទនេះពេលស្តាប់ពេលព្រឹកពិតជាស្រស់ស្រាយ..!

  2. 2

    vich said,

    បទនេះ ខ្ញុំមិនដឹងថាជាស្នាដៃនរណាទេ, តែបើតាមស្តាប់ប្រហែលជា ស្នាដៃនិពន្ធទំនុកដោយ ម៉ាឡៅពី ភ្លេងដោយ ស៊ីន ស៊ីសាមុត​ ហើយ​ សម្រួលតន្ត្រីដោយ លោក ហាស់ សាឡន ព្រោះក្នុងបទនេះ មានសម្លេងវីយូឡុងរបស់ សាឡន អមបណ្តើរតាមផង។

  3. 3

    khutleakena@gmail.com said,

    ពិតជាពិរោះណាស់


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s