ព្រាប សុវត្ថិ – ចិត្ត​អូន​យ៉ាង​ណា?

បទៈ ចិត្ត​អូន​យ៉ាង​ណា?
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
អាល់ប៊ុមៈ ចិត្ត​អូន​យ៉ាង​ណា?
ផលិត​កម្មៈ រស្មី​ហង្សមាស វ៉ុល​១៣០
ចេញ​លក់ៈ ២០០១

១. សំដី​ពីរោះ តែ​ចិត្ត​អូន​មិន​ស្មោះ​
បង​មិន​យល់​សោះ​ឡើយ​ស្រី
រូប​រាង​ល្អ បេះដូង​ខ្មៅ​អប្រិយ
យ៉ាង​នេះ​រៀម​ក្ស័យ​មិន​ខាន ។

ភ្ជាប់. តើ​ហេតុ​អ្វី​បាន​ជា​ពីសី​ចាំសំដី​ឯង​មិន​បាន
ណាត់​ឲ្យ​បង​មក​ជួប​កុំ​ខាន
តែ​កល្យាណ​ម្ដេច​មិន​មក ជួប​បង ជួប​បង ។

បន្ទរ. ចិត្ត​យ៉ាង​ណា? ចិត្ត​អូន​យ៉ាង​ណា?
សូម​មេត្តា មេត្តា​ឱរា​រៀម​ផង
ចិត្ត​យ៉ាង​ណា? ចិត្ត​អូន​យ៉ាង​ណា?
ពិបាក​សិក្សា​យល់​ដល់​ចិត្ត​នួនល្អង
ជួយ​ប្រាប់​បង​ផង ចិត្ត​យ៉ាង​ណា?

ភ្លេង

២. បង​ស្នេហ៍​អូន បង​ពិត​ជា​ស្នេហ៍​អូន
បង​ខំ​ថ្នាក់​ថ្នម​ចិន្ដា
តើ​នឹមនួន អូន​ទៅ​ស្នេហ៍​អ្នក​ណា?
បាន​ជា​ស្ដី​វាចា​មិន​ស្មោះ​ត្រង់ ។

ភ្ជាប់ – បន្ទរ – ភ្លេង – បន្ទរ – បន្ទរ

 

4 ចំលើយ so far »

  1. 2

    នីម said,

    ខ្ញុំសូមជ៓រាបសួលោកពូ………….ពីចម្ងាយខ្ញុ៓រីករាយណាស់ដោយបានឃើញលោកពូបង្កើតកម្មវិធីយូនីកូដ(Khmer Unicode)នេះឡើង ខ្ញុ៓យល់ឃើញថាកម្មវិធីយូនីកូដមួយនេះពិតជាងាយស្រួលជាងកម្មវិធីពីមុនៗខ្លាំងណាស់ ។បុន្តែក៏មានកន្លែងខ្លះៗវាក៏មានបញ្ហាផងដែរដូចជា
    ០១. ខ្ញុំសួរថាហេតុអ្វីបានជាកម្មវិធីខ្មែរយូនីកូដនេះមិន សរសេរអក្សរកាត់
    អង់គ្លេសឈ្មោះប្រទេសខ្លួនឯងដូចជា(English =>EN) ,(Thai=>TH) ,(China=>CH)ចំណែកភាសាខ្មែរយូនីកូដយើងវិញហេតុ អ្វីបានជាមិនសរសេរពាក្យថា (
    Cambodia =>CA ឬ Khmer =>KH )បែរទៅជាសរសេរពាក្យថា(Catalan =>CA)ដែលវាពុំមែនជាឈ្មោះរបស់ប្រទេសខ្លួនឯងទៅវិញ។ តើលោកពូប្តូរពាក្យនេះមិនបានឬយ៉ាងណា?
    ០២. អក្សរខ្មែរយូនីកូដហេតុអ្វីបានជាមិនធ្វើឲ្យធំច្បាស់និងមានពណ៌ខ្មៅដូចជាអក្សរជាតិសាសន៏គេដ៏ទៃទៀតលើពិភពលោក ខ្ញុំឧទាហរណ៏ដូចជាអក្សរប្រទេសថៃ អក្សរប្រទេសមួយនេះគឺវាមានលក្ខណៈស្រដៀងដូចជាអក្សរខ្មែរយើងដែរ តែអក្សរគេមានស្តង់ដាជាងយើង គឺវាធំច្បាស់ហើយមានពណ៌ខ្មៅនិងទំហំសមល្មមដូចជាអក្សរអង់គ្លេសហើយកម្មវិធីផ្សេងៗក៏ស្គាល់អក្សរថៃផងដែរ ចំណែកអក្សរខ្មែរយូនីកូដកម្មវិធីខ្លះមិនស្គាល់ទេ។ (ខ្ញុំនិយាយនេះសំដៅតែសរសេរទៅលើចំណងជើងបទចម្រៀងឬបង្កើត(New Folder)និងសរសេរលើ(Folder)ផ្សេងៗទៀតតែប៉ុណ្ណោះ)។
    ០៣. ត្រង់កន្លែងសម្រាប់ចុចដកឃ្លាឬហៅថា(Space) ហេតុអ្វីចាំបាច់ចុច(Space)ហើយចុច(ALTGR) ទើបអាចដកឃ្លាអក្សរខ្មែរយូនីកូដនេះបាន ធ្វើអញ្ចិងគឺវានាំតែលំបាកហើយយឺត តែបើសិនជាលោកពូ ឆ្នៃវាចុចតែ(Space) តែមូយគត់ដូចជាអក្សរប្រទេសគេដ៏ទៃ។ ខ្ញុំយល់ថាវាពិតជាលឿនហើយស្រួលនិងមានស្តង់ដាដូចជាអក្សរអង់គ្លេសនិងថៃ ព្រមទាំងប្រទេសផ្សេងៗទៀត។
    ០៤.ហេតុអ្វីបានជាមិនកម្មវិធីយូនីកូដនេះមិនធ្វើអក្សរឲ្យមានទំហំធំច្បាស់និងមានពណ៌ខ្មៅដូចជាអក្សរអង់គ្លេសនិងថៃដែរ ព្រោថាអក្សរថៃគេក៏មានលក្ខណៈនិងស្រដៀងប្រហាក់ប្រហែលតែនិងអក្សរយើងដែរ ហេតុអ្វីបានជាគេធ្វើអក្សរឲ្យធំច្បាស់និងមានពណ៌ខ្មៅដូចជាភាសាអង់គ្លេសបាន? ចំណែកខ្មែរយូនីកូដយើងវិញមិនត្រឹមតែមិនមានពណ៌ខ្មៅទេថែមទាំងមិនសូវច្បាស់ទៀតផង ហេតុអ្វីបានជាបង្កើតអក្សរខ្មែរយូនីកូដនេះឲ្យច្បាស់មានទំហំធំនិងមានពណ៌ខ្មៅដូចជាអក្សរអង់គ្លេសនិងថៃមិនបាន?(ខ្ញុំនិយាយនេះសំដៅតែសរសេរទៅលើចំណងជើងបទចម្រៀងនិងបង្កើត(New Folder)តែប៉ុណ្ណោះ ខ្ញុំមិននិយាយរួមក្នុងការសរសេរលើ(Microsoft Office Word)នោះទេ។ ខ្ញុំសង្ឃឹមថាលោកពូពិតជាធ្វើនិងកែរសម្រួលអក្សរយូនីកូដយើងឲ្យមានស្តង់ដានិងទាន់សម័យដូចជាអក្សរជាតិសាសន៍គេដ៍ទៃទៀតលើពិភពលោកអញ្ចឹងដែរ សូមឲ្យលោកពូជួបប្រទៈតែសេចក្តីសុខនិងសុភមង្គលជារៀងរហូតទៅ។

  2. 3

    កែវ said,

    ខ្ញុំបាទឈ្នោះកែវជានិសិត្សឆ្នាំទី២នៃមហាវិទ្យាល័យយូម៉ាសឡូវែលរបស់សហរដ្ធអាមេរិក។
    ខ្ញុំបាទសូមអរគុណយ៉ាងជ្រៀលជ្រៅដល់លោក​ លោកស្រី ដែលបានបង្កើតkhmer unidcode នេះឡើង។​ នេះបានផ្តល់ភាពងាយស្រួលដល់មនុស្សទូទៅដែលត្រូវការប្រើប្រាស់អក្សរខ្មែរតាមរយះកំព្យូទ័រ។​
    សូមជូនពរដល់លោក លោកស្រីអោយជួបតែសំណាងល្អ។
    ពីខ្ញុំកែវ

  3. 4

    HORM said,

    ហេតុអ្វីខ្មែរចូលចិត្តយកលំនាំបទតាមគេ ហេតុអ្វីមិននិព្ធខ្លួនអែង


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s