ហ៊ួយ មាស – រាត្រី​សេកុង

បទៈ រាត្រី​សេកុង
ច្រៀង​ដោយៈ ហ៊ួយ មាស
ចេញ​លក់ៈ ទសវត្សរ៍​៦០

១. រាត្រី​សេកុង​បាន​ប្រុង​ប្រៀប​ប្រាណ
ចាំ​ប្រុស​កល្យាណ​ជា​គូ​វាសនា
នៅ​ក្រោម​រស្មី​ចន្ទ​រះ​ភ្លឺ​ថ្លា
ប្រប​ឆ្នេរ​ជលសា​ដែល​ហូរ​រហែរ ។

២. រាត្រី​សេកុង​ត្រួយ​អាណុង​ចិត្ត
អ្នក​ហាក់​​នឹង​ស្និទ្ធ​ស្នេហ៍​សែន​ចំបែង
ខ្ញុំ​នៅ​រង់​ចាំ​ ចាំ​​តែ​ម្នាក់​ឯង
ឱរា​ចំបែង​អូន​រែង​ទន្ទឹង ។

បន្ទរ. ជំនោរ​ត្រជាក់​​ធ្លាក់​មក​ដល់​ហើយ
ផ្កាយ​​អើយ យាង​ទៅ​ណា​បាត់​ដំណឹង
ព្រះចន្ទ​ក៏​យាង បាត់​ស្ងាត់​សូន្យ​ឈឹង
ឲ្យ​ខ្ញុំ​រំពឹង​ រំពឹង​​ម្ដេច​បាន ។

៣.​ រាត្រី​សេកុង​ហូរ​ឆ្ងាយ​ម្ល៉េះ​ណា
ជលនេត្រ​សោកា​ខ្លោច​ផ្សា​ក្នុង​ប្រាណ
ជាតិ​នេះ​ប្រហែល​ជា​ខ្ញុំ​មិន​បាន
រូប​ប្រុស​កល្យាណ​ជា​គូ​គាប់​ឡើយ ។

ភ្លេង – បន្ទរ – ៣

 

5 ចំលើយ so far »

  1. 1

    B.OEU.N said,

    មាន​អ្នក​ខ្លះ​និយាយ​ថា សេកុង មក​ពី​ពាក្យ​សៃកន ជា​ខេត្ត​​មួយ​នៅ​​វៀតណាម ។ តើ​មាន​អ្នក​ណា​អាច​ពន្យល់​បាន​ទេ? តើ​អ្នក​ចម្រៀង​ហ៊ួយ មាស គាត់​ចង់​និយាយ​ពី​រាត្រី​អ្វី?

    សូម​អរគុណ!

  2. 2

    Lydeth said,

    ខ្ញុំមិនយល់ដូច្នោះទេ ។ សេកុង ជាឈ្មោះទន្លេមួយ ប្រហែលជានៅខេត្តស្ទឹងត្រែង ។ អរគុណ ។

  3. 3

    B.OEU.N said,

    ខ្ញុំ​យល់​ស្រប​តាម លីដែត​ដែរ ព្រោះ​ខ្ញុំ​ធ្លាប់​ឮ​ឈ្មោះ​ទន្លេ​សេកុង​នោះ​ដែរ តែ​អត់​ដឹង​ថា​​នៅ​ឯណា​ដែរ ។

  4. 4

    archphkai said,

    អូ៎! មែនហើយ  សេកុងគឺជាឈ្មោះទន្លេមួយនៅខេត្តស្ទឹងត្រែង ដែលហូរ
    ចេញពីទន្លមេគង្គប្រទេសឡាវក្នុងខេត្តសេកុងចាក់ចូលទន្លេមេគង្គកម្ពុជា
    ក្នុងខេត្តស្ទឹងត្រែង។
    អ្វីដែលខ្ញុំឆ្ងល់គឺ ពាក្យថា«ត្រ្ួយអាណុងចិត្ត»  មានន័យថាម៉េចទៅ???…

  5. 5

    B.OEU.N said,

    ខ្ញុំ​បាន​ព្យាយាម​រក​ពាក្យ​នេះ និង​ពាក្យ​ដែល​មាន​សូរ​ស្រដៀង​ពាក្យ​នេះ ​នៅ​ក្នុង​វចនានុក្រម​​របស់​សម្ដេច​សង្ឃរាជ​ជួនណាត តែ​អត់​មាន​​ទេ គ្រាន់​តែ​ធ្លាប់​ឮ​ភាសា​និយាយ តែ​បើ​នឹង​ថា ពាក្យ​នេះ សរសេរ​ត្រូវ ឬ ខុស​ក៏​ខ្ញុំ​មិន​ដឹង​ដែរ ។ បើ​តាម​ខ្ញុំ​ស្មាន វា​អាច​មាន​ន័យ​ប្រហាក់​ប្រហែល​នឹង ត្រួច​បណ្ដូល​ចិត្ត?


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s