ស៊ិន ស៊ី​សាមុត – ចាប​មាស

បទៈ ចាប​មាស
ច្រៀង​ដោយៈ ស៊ិន ស៊ី​សាមុត
ប្រភេទៈ សំនៀង​​មរតក
ចេញ​លក់ៈ ទសវត្សរ៍​៦០​-​៧០

១. ចាបមាស​ស្រែក​យំ​ទំ​លើ​បង្គង
ក្នុង​ទ្រុង​នួនល្អង​ចង​ក្បែរ​បង្អួច
ទទះ​ស្លាប​ហើរ តែ​ហើរ​មិន​រួច
ដួងចិត្ត​លាក់​លួច​គួច​ស្នេហ៍​ម្ចាស់​ស្រី ។

២. អនិច្ចា​ចាប​មាស បាន​ម្ចាស់​ក្រមុំ
ចាប​មាស​ស្រែក​សុំ យំ​ទារ​ចំណី
លាច​លាយ​ទឹក​ឃ្មុំ​ម៉ុម​ដាក់​ពាច​ថ្មី
បញ្ចុក​ផ្ទាល់​ដៃ​ឲ្យ​ចាប​ស្លាប់​ចិត្ត ។

បន្ទរ. ទឹក​ឃ្មុំ​ផ្អែម​ឆ្ងាញ់​ចាញ់​សម្ផស្ស​ស្ងួន
ចាប​ចង់​បាន​ខ្លួន​ស្ងួន​មក​រួម​រឹត
ចាប​យំ​អង្វរ​ឲ្យ​ស្រី​អាណិត
ហ៊ាន​ប្ដូរ​ជីវិត ត្បិត​ចិត្ត​ប្រាថ្នា ។

៣. បើ​ចាប​អភ័ព្វ​ស្លាប់​ក្នុង​ទ្រូង​ស្រី
សុំ​ចាប​ភក្ដី​នៅ​​ក្នុង​ហត្ថា
បើ​ចាប​​នៅ​រស់​ព្រោះ​ចិត្ត​មេត្តា
ចាប​មាន​វាសនា​រស់​ក្បែរ​ទ្រូង​អូន ។

ភ្លេង – បន្ទរ – ៣

 

3 ចំលើយ so far »

  1. 1

    B.OEU.N said,

    ខ្ញុំ​ចូល​ចិត្ត​បទ​នេះ​ណាស់!!

  2. 2

    samuth said,

    cool song I also like it. thanks for sharing. May you post Samuth’s songs more…:D

  3. 3

    វាយោ said,

    សូមមេត្តាជួយស្វែងរក បទលោក ស៊ីន ស៊ីសាមុត មួយបទអោយខ្ញុំផងបានទេ?
    គឺបទ ជំនោរស្ទឹងត្រែង
    បទនេះជាមរតកតែមួយគាត់របស់លោក ស៊ីន ស៊ីសាមុត ដែលគាត់ចូលចិត្តជាងគេ
    (សម្តីរបស់លោកតាខ្ញុំដែលជាអតីតមិត្តភក្តិលោកតា​ស៊ីន ស៊ីសាមុត និយាយប្រាប់ខ្ញុំ)
    អរគុណទុកជាមុន!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s