វ័រ សារុន – ម៉ាក់ស៊ី

បទៈ ម៉ាក់ស៊ី
ច្រៀង​ដោយៈ វ័រ សារុន
ចង្វាក់ៈ ចាត់ចាត់ចា

១. បង​ចង់​រាំ​នឹង​​ម៉ាក់ស៊ី ម៉ាក់ស៊ី
ម៉ាក់ស៊ី នារី នារី​បែប​ថ្មី
ម៉ាក់ស៊ី​តើ​ថា​យ៉ាង​ណា​ទៅ​ស្រី?
បង​សូម​ថ្ន​ម​បី​បំពេរ ។


បន្ទរ. នារី​ម៉ាក់ស៊ី ម៉ាក់ស៊ី​សង្ហា
សក់​វែង​ប្រាស្មា ប្រាស្មា​គ្មាន​ពីរ
ម៉ាក់ស៊ី​ល្អ​ស្រស់​លើស​នារី
ម៉ាក់ស៊ី​គ្មាន​ពីរ​ទេ​ស្រី ។

២. ម៉ាក់ស៊ី នារី នារី​ល្អ​សម
ល្អ​សម​ទាំង​អស់ ទាំង​អស់​ណា​ស្រី
បង​លួច​ប្រាថ្នា ប្រាថ្នា​បេតី
លើ​ម៉ាក់ស៊ី​ស្រី​ហើយ​ណា ។

ភ្លេង – ច្រៀង​ឡើង​វិញ

 

7 ចំលើយ so far »

  1. 1

    B.OEU.N said,

    ខ្ញុំ​ប្រហែល​ជា​សរសេរ​ឈ្មោះ​របស់​គាត់​ខុស បើ​មាន​បង​ប្អូន​ណា​ដឹង​ សូម​ជួយ​ប្រាប់​ផង ព្រោះ​ខ្ញុំធ្លាប់​ឮ​តែ​គេ​ហៅ​គាត់​ថា អ្នក​ចម្រៀង​សារុន​ៗ ។

  2. 2

    Lydeth said,

    គាត់​ឈ្មោះ​ វ័រ សារុន មិនមែន វេយ សារុន ទេ ។ សព្វថ្ងៃគាត់នៅរស់ទេ ។​ បងរបស់ខ្ញុំធ្លាប់ទៅរៀនភ្លេងជាមួយគាត់ ។ អរគុណ ។

  3. 3

    B.OEU.N said,

    អរគុណ​​លីដែត ខ្ញុំបាន​កែ​ឈ្មោះ​គាត់ពី​វេយ សារុន ទៅ​វ័រ សារុន​ហើយ ។

  4. 4

    Bandith said,

    ខ្ញុំសូមប្រាប់រឿងមួយទៀតចុះ ពូសារុនគឺជាឳពុករបស់ ជេមី ដែលជាសមាជិកក្រុម អិន.អេស ខ្ញុំនេះឯង។ គាត់ជាអ្នកភ្លេង​និង​ជាអ្នកនិពន្ធបទចម្រៀងជើងចាស់មួយរូប។ ចំណែកកូនគាត់ ជេមី វិញកំពុងបន្តវេនគាត់នេះហើយ នៅក្រុមអិន.អេស។ ហេហេហេហេ…សូមអ្នកទាំងអស់គ្នាជ្រាបជាព័ត៌មាន

  5. 5

    B.OEU.N said,

    អូហ៍, ជេមី ជា​កូន​របស់​លោកពូ​សារុន!!! គាត់​មាន​អ្នក​បន្តវេន​ពី​គាត់​ហើយ​អ៊‍ីចឹង ។ សូម​សរសើរ​ជេមី និង​ក្រុមអិនអេស ផង​ដែរ​ដែល​មាន​សម្មត្ថភាព​អាច​ផលិត​បទ​ចម្រៀង​ខ្លួន​ឯង​បាន ។ ក្រុម​អិនអេស នឹង​ក្លាយ​ជា​អ្នក​ដែល​ជួយ​​លើក​តម្កើង​ខាង​វិស័យ​ចម្រៀ់ង​នេះ​ជាក់​ជា​មិន​ខាន ។

  6. 6

    Bandith said,

    ហ្នឹងហើយ បឿន។ អរគុណ

  7. 7

    Kyny said,

    ខ្ញុមចង់download បទហ្នឹង តើធ្វើដូចម្តេចអាចដោនឡូតបាន?


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s