សុគន្ធ និសា – សមុទ្រ​ស្ងប់​ខ្យល់

បទៈ សមុទ្រ​ស្ងប់​ខ្យល់
ច្រៀង​ដោយៈ សុគន្ធ និសា
អាល់ប៊ុមៈ គូ​សំនៀង
ផលិតកម្មៈ ស្ប៉ាក​ម៉្ញូសិក វ៉ុល​៤
ចេញ​លក់ៈ ​២០០៦

១. មើល​ផ្ទៃ​សមុទ្រ​ឆ្ងាយ​ផុត​ជើង​មេឃ
ឆ្ងាយ​ពេក​មិន​អាច​ស្រែក​សួរ​ឲ្យ​ស្ដី
រលក​ក្បត់​ច្រាំង នាំ​ចិត្ត​ឲ្យ​រឹត​អាល័យ
អាសូរ​ស្រណោះ​សំដី នឹក​ថ្ងៃ​ធ្លាប់​ថ្នម​បេះដូង ។

២. រៀប​ចំ​ជីវិត​រួម​ចិត្ត​ស្ម័គ្រ​ស្មោះ
គ្មាន​សោះ គ្មាន​គិត​ថា​ព្រាត់​ស្នេហ៍ស្នង
តែ​ពេល​វេលា​ផ្លាស់​ប្ដូរ​ស្នេហ៍​អូន​នឹង​បង
គ្រប់​យ៉ាង​ជា​រឿង​បេះដូង
តែ​ទ្រូង​អ្នក​រង​សោកសៅ ។

បន្ទរ. អ្នក​ណា​មិន​ស្ដាយ បើ​ស្នេហ៍​ស្មោះ​មាន​តែ​មួយ
អ្នក​ណា​មិន​ព្រួយ បើ​ស្នេហ៍​វង្វេង​បាត់​ផ្លូវ
សមុទ្រ​ស្ងប់​ខ្យល់ ចិត្ត​ជ្រួល​ច្របល់​ខ្វល់​ខ្វាយ​ឆ្ងាយ​ពៅ
ឆ្នេរ​ខ្សាច់​ជាប់​ស្នាម​ក្រឡៅ ដៅ​ឆ្លាក់​ឈ្មោះ​អូន​នឹង​បង ។

៣. អង្គុយ​រាប់​ខ្សាច់​ចាំ​ម្ចាស់​ស្នេហា
ថ្ងៃ​ណា​ទើប​ចិត្ត​​បាន​ដូច​បំណង
ដើម​ទ្រូង​តឹង​ថប់ ស្ងប់​ខ្យល់​គ្មាន​អ្នក​លួង​លោម
ខ្យល់​អើយ​ម្ដេច​មិន​ជួយ​ផង បេះដូង​រង​ទុក្ខ​យូរ​ហើយ ។

ភ្លេង – បន្ទរ – ៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s