ព្រាប សុវត្ថិ – សន្សើម​ផ្កា​ព្រៃ

បទៈ សន្សើម​ផ្កា​ព្រៃ
ច្រៀង​ដោយៈ ព្រាប សុវត្តិ
អាល់​ប៊ុមៈ ម្អម​ស្រែ
ផលិតកម្មៈ រស្មី​ហង្ស​មាស វ៉ុល​២២៧
ចេញ​លក់ៈ ២០០៥


១. ព្រឹក​ព្រហាម​សម្រស់​ធម្មជាតិ​ត្រកាល
ក្រាល​គ្រាប់​ដក់​ដើម​​ដោយ​ទឹក​សន្សើម
ក្លិន​ផ្កា​ព្រៃ​ក្រអូប​ស្រូប​គ្រប់​ដង្ហើម
ក្លិន​ផ្សះ​ផ្សើម​សន្សើម​បេះដូង ។

២. សម្ផស្ស​ស្រទន់​មាន​លក្ខិណា
ផ្កា​អើយ​ផ្កា​សូម​ស្ងួន​នួន​យល់​បំណង
ក្ដី​ស្រលាញ់​ពេញ​ប្រៀប​​ដួង​ចិត្ត​នៃ​បង
សូម​ថ្នម​ផ្កា​ទាំង​ទង​លាក់​ក្នុង​ហរទ័យ ។

បន្ទរ. សែន​ស្នេហ៍​បុប្ផា​ខ្នង​ព្រៃ
ផ្កា​មាន​ន័យ​រូប​ឆោម​លោម​ពណ៌​បរិសុទ្ធ
ដោយ​កម្រ​ក្រ​នឹង​បាន​ប្រាណ​ជួប​ស្នេហ៍​​ប្រាកដ
ថ្នម​តែ​ផ្កា​មួយ​គត់​មិន​បោះ​បង់ ។

៣. សូម​ចែ​ចូវ​យក​ផ្កា​ដាក់​ក្នុង​ថូរ​មាស
ធ្វើ​ជា​ម្ចាស់​ដួង​ចិត្ត​នៃ​បង
ថ្លៃ​កុំ​ព្រួយ​រៀម​មាន​សន្សើម​បេះដូង
ថ្នម​នួន​ល្អង​រៀង​រហូត​អើយ ។

ភ្លេង – បន្ទរ – ៣

About these ads

មួយ ចំលើយ so far »

  1. 1

    khim channa បាននិយាយ,

    ពីរោះហើយមានន័យស្ងប់ស្ងាត់ទៀត..!​ អរគុណចំពោះបទចំរៀងទាំងអស់។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.