សុវណ្ណរាជ, និសា – ហេតុផល​គឺ​ត្រូវ​បញ្ចប់

បទៈ ហេតុផល​គឺ​ត្រូវ​បញ្ចប់
ច្រៀង​ដោយៈ ឆន សុវណ្ណរាជ, សុគន្ធ និសា
អាល់ប៊ុមៈ ធម្មជាតិ​ស្ងៀម​ឈឹង
ផលិតកម្មៈ រស្មី​ហង្សមាស វ៉ុល​៣២៩
ចេញលក់ៈ ៩ កក្កដា ២០០៧

១. (សុវណ្ណរាជ) ភ្លើង​ឆេះខ្លោច ឆេះ​ខ្លោច​ក៏​លែង​ដឹង​ក្ដៅ
សន្សើម​យប់​ជ្រៅ​លែង​ដឹង​ត្រជាក់
ភ្លើង​ស្នេហ៍​បាត់​ស្នាម ហាម​ចិត្ត​ទាំង​អួល​អាក់
លាក់​បេះដូង​រីងរៃ ។

២. (សុវណ្ណរាជ) យំ​ក្នុង​ចិត្ត​ ទឹក​ភ្នែក​ជ្រាបពី​​ទ្រូង
ញញឹម​មុខ​អូន​មុន​ឃ្លាត​ពី​ថ្លៃ
ព្រាត់​គ្នា​គ្រា​នេះ​មិន​អាច​ជួប​ជា​ថ្មី
ព្រាត់​គ្មាន​ថ្ងៃ​ជួប​បាន ។

បន្ទរ១.​ (និសា) ទឹក​ភ្នែក​អូន​សុំ​​សួរ​រក​ហេតុផល ម្ដេច​បង​មិន​អាសូរ
ម្ដេច​គ្រា​នេះចិត្ត​បង​ប្រែ​ផ្លាស់​ប្ដូរ ប្ដូរ​បំភ្លេច​គ្រប់​យ៉ាង
ទឹក​ភ្នែក​អូន​ស្រក់​ចុះ​មិន​អស់​ចិត្ត ម្ដេច​ស្នេហ៍​ត្រូវ​ព្រាត់ប្រាណ
ហេតុ​ផល​នោះ​ម្ដេច​បង​ប្រាប់​មិន​បាន ប្រាប់​មិន​បាន​ហេតុផល ។

ភ្លេង

៣. (សុវណ្ណរាជ) ផ្លូវ​ជីវិត​ត្រូវ​កាត់​ផ្ដាច់​ពី​គ្នា
អស់​វេលា​នឹង​នៅ​មើល​ថែ
ស្អែក​គ្មាន​ឡើយ​សម្រាប់​រឿងរ៉ាវ​ស្នេហ៍
អស់​ពេល​ក្បែរ​ថ្នម​ស្រី ។

២ – បន្ទរ១

បន្ទរ២. (សុវណ្ណរាជ) ទឹក​ភ្នែក​អូន​សួរ​បង​រក​ហេតុ​ផល មិន​មែន​បង​គ្មាន​ចិត្ត​អាសូរ
ព្រាត់​គ្រា​នេះ​មិន​មែន​បង​ប្រែ​ប្ដូរ ព្រោះ​ចង់​ឲ្យ​អូន​សុខសាន្ត
(និសា) ទឹក​ភ្នែក​អូន​ស្រក់​ចុះ​មិន​អស់​ចិត្ត ម្ដេច​ស្នេហ៍​ត្រូវ​ព្រាត់ប្រាណ
ហេតុ​ផល​នោះ​ម្ដេច​បង​ប្រាប់​មិន​បាន ប្រាប់​មិន​បាន​ហេតុផល ។

បន្ទរ៣. (សុវណ្ណរាជ) ទឹក​ភ្នែក​អូន​សួរ​បង​រក​ហេតុ​ផល មិន​មែន​បង​គ្មាន​ចិត្ត​អាសូរ
(និសា) ព្រាត់​គ្រា​នេះ​ព្រោះ​ចិត្ត​បង​ប្រែ​​ប្ដូរ ប្ដូរ​បំភ្លេច​អស់​គ្រប់​យ៉ាង
(សុវណ្ណរាជ) ទឹក​ភ្នែក​អូន​ស្រក់​ចុះ​មិន​អស់​ចិត្ត ព្រោះ​ស្នេហ៍​​​យើង​ត្រូវ​ព្រាត់ប្រាណ
(និសា) ហេតុ​ផល​នោះ​ម្ដេច​បង​ប្រាប់​មិន​បាន ប្រាប់​មិន​បាន​ហេតុផល ។

បញ្ចប់. (សុវណ្ណរាជ) បង​មិន​អាច​នៅ​មើល​ថែ គ្មាន​ទេ​ឱកាស​ថ្នាក់ថ្នម​ថ្លៃ ។

 

2 ចំលើយ so far »


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s