សុង សេងហ៊ន – នរណា​ធ្វើ​ឲ្យ​អូន​យំ

បទៈ នរណា​ធ្វើ​ឲ្យ​អូន​យំ
ច្រៀង​ដោយៈ សុង សេងហ៊ន

១. ឃើញ​នេត្រា​អូន​រលីងរលោង
បង​សួរ​ “នរណា​ធ្វើ​ឲ្យ​អូន​យំ?”
មិន​ចង់​តប​ឡើយ ឡក​ឡើយ​សួរ​ខ្ញុំ
នរណាឲ្យ​យំ ឲ្យ​អូន​ទឹក​ភ្នែក?

២. ឃើញ​នេត្រា​អូន​កំពុង​តេ​ស្រក់
បង​ថា “ឱរា​រៀម​តឹង​ស្ទើរ​បែក”
ដឹង​ទេ​នរណា​ឲ្យ​អូន​ទឹក​ភ្នែក?
ឲ្យ​ទ្រូង​បង​បែក គឹ​ស្ងួន​ដែល​អូន​ស្រលាញ់ ។

បន្ទរ. បង​ជា​ម្ចាស់​នៃ​ដួង​ចិន្ដា
ជា​អ្នក​បាន​សាង​វាសនា សុខា​ដែល​អូន​រំពឹង
ត្រង់​ណា​មិន​គាប់ ចង់​រៀបរាប់​ឲ្យ​បង​ដឹង
ចង់​អង្វរ​បន្ទន់​ចិត្ត​រឹង តែ​ព្រលឹង​មិន​យល់​ចិត្ត ។

៣. ឃើញ​ទឹក​ភ្នែក​អូន​ស្រក់​មក​ពេល​ណា
បង​ថា “ព្រួយអ្វី​ថ្លៃ​ស្នេហ៍​អូន​ពិត”
មិន​យល់​ថា​ស្នេហ៍ គឺ​ការ​ថាំង​ចិត្ត
បើ​ស្រលាញ់​ពិត ម្ដេច​បាន​ជា​ឲ្យ​អូន​យំ ។

ភ្លេង – បន្ទរ – ៣

 

13 ចំលើយ so far »

  1. 1

    Mr. V said,

    “ដឹង​ទេ​នរណា​ឲ្យ​អូន​ទឹក​ភ្នែក? ឲ្យ​ទ្រូង​បង​បែក គឹ​ស្ងួន​ដែល​អូន​ស្រលាញ់” ខ្ញុំ​ចូល​ចិត្ត​វគ្គ​នេះ​ជាង​គេ! បើ​យើង​ពិត​ជា​មិន​បាន​ដឹង​ខ្លួន​ថា​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​គេ​យំ​មែន ពេល​បាន​ឮ​ពាក្យ​នេះ​ច្បាស់​ជា​គាំង​មិន​ខាន!

  2. 2

    B.OEU.N said,

    បង​វី​ចិត្ត​ដូច​ខ្ញុំ​ណាស់ ។ ខ្ញុំ​ពេញ​ចិត្ត​ត្រង់​ឃ្លា​ហ្នឹង​ជាង​គេ ។

  3. 3

    Mr. V said,

    ញតត “ញញឹម​តិច​តិច”

  4. 4

    naraths said,

    ចូល​ចិត្ត​ណាស់​! ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​សំលេង​គាត់​។ តែ​កុំ​ភ្លេច​ថា អ្នក​ស្រី សេង​ហ៊ន ជា​កូវ​របស់​ប៉ិ​ភាក់ … ។

    Ps: បទ​នេះ​ប្រហែល​ជា​ច្រៀង​ឡើង​បី នាក់​ហើយ មាន​ហួយមាស សុងសេងហ៊ន សុខពិសី … តាមស្មាន!!!

  5. 5

    Mr. V said,

    បទ​ហ្នឹង​មាន​ ហ៊ួយ​ មាស? ណារដ្ឋ​ប្រាកដ​មែនឬ​អត់​ហ្នឹង? បើ​មាន​មែន​សូម​ជួយ​ផ្ញើ​ឲ្យ​ខ្ញុំ​មួយ​មក​ ខ្ញុំ​ចូល​ចិត្ត​សម្លេង​គាត់!

  6. 6

    Chanthol said,

    Hi! It is really great to hear those songs. However, I do not know how to post it. Would you mind telling me how to post those songs? Hope to hear from you soon.

  7. 7

    B.OEU.N said,

    Please read comment on the LINKS page Chanthol.

  8. 8

    naraths said,

    ពេល​ឥឡូវ​នេះ​ខ្ញុំ​ប្រហែល​ជា​ភ្លេច​បាត់​ទៅ ហើយ​ថា​នរណា​ជា​ម្ចាស់​ដើម​នៃ​បទ​
    នេះ ។ ព្រោះ​ខ្ញុំ​ហាក់​ដូច​ជា​បាន​ស្ដាប់​ម្ដង​តាម​រយៈ​វិទ្យុ…ក្នុងកម្មវិធី​ចំរៀងចាស់​សំនៀងថ្មី

  9. 9

    Mr. V said,

    គួរ​ឲ្យ​ស្តាយ​ណាស់​បើ​អញ្ចឹង​មែន ខ្ញុំ​ចូល​ចិត្ត​សម្លេង​ ហ៊ួយ​ មាស ណាស់​ ហើយ​ចង់
    ​បាន​បទ​ចម្រៀង​របស់​គាត់មក​ស្តាប់​ក៏​ដូច​ជា​​មក​រក្សា​ទុក ! តែ​មិន​អី​ទេ ឲ្យ​តែ​បាន​តម្រុយ​អញ្ចឹង​ចាំ​ខ្ញុំ​ព្យាយាម​រក​ទៀត! និយាយ​អញ្ចឹង​បឿនមាន​អត់? (ភ្លេច​សួរ​អ្នក​​សម្បូរចម្រៀង), បទ នរ​​ណា​ធ្វើ​ឲ្យ​អូន​យំ ​និង​បទ ចិត្ត​ខុស​ពី​មុន ដែល​ច្រៀង​ដោយ អ្នក​ស្រី ហ៊ួយ មាស! បើ​មាន​សូម​ជួយ​ Post ក្នុង​Blogនេះ​ផង! សូម​អរគុណទុក​ជា​មុន ។

  10. 10

    B.OEU.N said,

    បទ​នរណា​ធ្វើ​ឲ្យ​អូន​យំ របស់​ហ៊ួយ មាស អត់​មាន​ទេ តែ​បទ​ចិត្ត​ខុស​ពី​មុន ដូច​​ជា​មាន តែ​មិន​ប្រាកដ​ទេ សឹម​ទំ​នេរ​បន្តិច​នឹង​រក​ឲ្យ ។

  11. 11

    Mr. V said,

    សូម​អរគុណ​ទុក​ជាមុន​បឿន!!!

  12. 12

    B.OEU.N said,

    អត់​មាន​តែ​ទាំង​ពីរ​បទ​ហ្នឹង​តាវី​អើយ!!

  13. 13

    Mr. V said,

    មិន​អីទេ​បឿន តែជួយ​ៗ​មើល​ផង​ក្រែង​មាន​ឃើញ​ទៅ​កន្លែង​ណា​ផ្សេង!!!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s