សុគន្ធ និសា – Super Woman

បទៈ Super Woman
ច្រៀង​ដោយៈ សុគន្ធ និសា
អាល់ប៊ុមៈ ធម្មជាតិ​ស្ងៀម​ឈឹង
ផលិតកម្មៈ រស្មី​ហង្សមាស វ៉ុល​៣២៩
ចេញលក់ៈ ៩ កក្កដា ២០០៧

១. ស្ទើរតែ​មួយ​ជីវិត​អូន​គិត​ថា​បង​ជា​ប្រុស​ល្អ​គ្មានផ្ទឹម
ហើយ​សឹង​តែ​មួយ​ជីវិត​ដែល​បង​មិន​មែន​ដូច​អូន​យល់
ខំ​លាក់​កុហក់​លួង​ខ្លួន​ឯង ក្រែង​បង​មាន​ហេតុផល
តែ​ហេតុ​ផល​ផ្ដល់​ឲ្យ​សែន​គ្រោតគ្រាត​ក្រៃ​មិន​គួរ​នឹង​ស្ដាប់​សោះ ។

២. មិន​បង្ខំ​ឲ្យ​បង​បន្ទន់​ចិត្ត គ្រាន់​តែ​សុំ​ឲ្យ​បង​មេត្តា
មើល​ឃើញ​ផង​ក្ដី​ស្នេហា​ដែល​ទ្រាំ​លះបង់​ដោយ​ស្ម័គ្រស្មោះ
បំពេញ​តាម​មិន​ត្រូវ តម្រូវ​មិន​អស់ គ្មាន​សោះ​អាសូរ​អូន
ឱប​ទុក្ខ​វេទនា​គ្រាំគ្រា​​បេះដូង ទើប​ភ្ញាក់​ខ្លួន​ភ្លឺភ្នែក​ច្បាស់ ។

បន្ទរ. I’m not your super woman
អូន​គ្មាន​ថាមពល​ក្នុង​ចិត្ត មិន​អាច​នឹង​ឃាត់​ស្នេហ៍
ប៉ុន្តែ​អាច​ឃាត់​ទឹក​ភ្នែក​ខ្លួន​ឯង មិន​ឲ្យ​ស្រក់ មិន​ឲ្យ​ធ្លាយបែក
ខ្យល់​បក់​នាំ​យក​បង បង​ទៅ​ទាំង​មិន​ស្ដាយ
កាយ​ឆោមឆាយ​ចេញ​ពី​អូន ចង់​ច្រៀក​ពុះ​ចែក​គ្រប់​យ៉ាង ។

៣. អូន​គ្មាន​អំណាច​នឹង​អាច​​ប្រាប់​ព្រះអាទិត្យ​ឲ្យ​​ប្ដូរ​មក​រះ​នៅ​ទិស​ខាង​លិច
ហើយ​ក៏​គ្មាន​សិទ្ធិ​នឹង​ផ្គាប់​បញ្ជារ​ឲ្យ​បង​មក​ស្នេហ៍​អូន​ដូច​ដើម
តែ​ចិត្ត​តិចតួច​នេះ ចេះ​តែ​រំឭក នៅ​តែ​ចាំ​គ្រា​ចាប់​​ផ្ដើម
នៅ​សល់​ដង្ហើម នៅ​សល់់​ស្រមោល​ខ្មៅ ដៅ​ដិតដាម​បេះដូង ។

៤. មិន​អាច​បន្ត​ជជែក​ដើម្បី​ចាញ់ ព្រោះ​បង​បាន​ប្ដូរ​ទៅ​ហើយ
ទឹក​មាត់​សាប សម្ដី​គ្មាន​ន័យ​ឡើយ អស់​ហើយ​សល់​សំបក​ខ្លួន
ផ្គាប់​មិន​ដែល​ចេះ​ត្រូវ​ទាស់​ទាំង​អស់ បង​គ្មាន​សោះ​អាសូរ​អូន
ឱប​ទុក្ខ​វេទនា​គ្រាំគ្រា​​បេះដូង ទើប​ភ្ញាក់​ខ្លួន​ភ្លឺ​ភ្នែក​ច្បាស់ ។

បន្ទរ

ភ្ជាប់. គ្មាន​ទេ​ភាព​យុតិធម៌​សម្រាប់​អ្នក​ស្មោះ
គឺ​អូន​តែ​ម្នាក់​បាន​លះបង់ លះបង់​ពេលវេលា
នៅ​​មិន​អាច ធ្វើ​ជា super woman
មាន​ឈ្មោះ​ត្រឹម​មនុស្ស​អតិត
ពាក្យ​ពេចន៍​ពីរោះ ប្រែ​ផ្លាស់​ន័យ​ក្បត់​ចិត្ត
ចង់​សួរ​បង​ថា ទុក​អូន​ដោយ​​អ្វី ។

បន្ទរ

ភ្ជាប់. ភាព​អំណត់​គ្មាន​អំណាច គ្មាន​សំឡេងនឹង​ហៅ​បង
ឈឺ ឈឺ​លាក់​ក្នុង​ទ្រូង ចេញ​មក​ផ្ដោះផ្ដង​ទទួល​បេះដូង​ខ្ទេចខ្ទី
មិន​អាច​ឃាត់​ចិត្ត​គេ ត្រឹម​តម្រង់​ចិត្ត​ខ្លួន​ឯង
អស់​ភារៈ​ត្រូវ​ចំបែង បណ្ដោយ​ផ្សែង​ឲ្យ​ហោះហើរ​តាម​ចិត្ត​ចុះ ។

បន្ទរ

 

3 ចំលើយ so far »

  1. 1

    AMARA said,

    Thanks for the song. I like it so much.


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s