ឆន សុវណ្ណរាជ – ១ខែ ១០ថ្ងៃ

បទៈ ១ខែ ១០ថ្ងៃ
ច្រៀង​ដោយៈ ឆន សុវណ្ណរាជ
អាល់ប៊ុមៈ ធម្មជាតិ​ស្ងៀម​ឈឹង
ផលិតកម្មៈ រស្មី​ហង្សមាស វ៉ុល​៣២៩
ពេល​ចេញៈ ៩ ឧសភា ២០០៧

១. ម្សិល​ម៉ិញ​នៅ​ស្នេហ៍ ថ្ងៃ​នេះ​អូន​ប្រែ​ជា​ស្អប់
ហេតុ​អ្វី​ត្រឡប់ ឲ្យ​ទ្រូង​ចុកចាប់​រីងរៃ
ចង់​ឲ្យ​ផ្កាយ​នៅ​លើ​មេឃ ជួយ​សួរ​ពាក្យ​នេះ​ទៅ​ស្រី
ព្រោះ​ចិត្ត​ចង្រៃ នឹក​ស្រី​តែ​ម្នាក់ឯង​រៀង​មក ។

២. គឺ​អូន​ស្នេហ៍​គេ មាសមេ​ទុក​បង​ត្រឹម​មិត្ត
អូន​នៅ​នឹក​គិត ទាំង​គេ​ធ្លាប់​ក្បត់​ចិត្ត​ស្រី
បង​ជា​ឈ្លើយ​ស្នេហ៍​មែន​ទេ មាសមេ​ប្រាប់​បង​ផង​ថ្លៃ
ឬ​មួយ​ក៏ស្រី តាំង​ចិត្ត​ត្រូវ​ធ្វើ​បែប​នេះ ។

បន្ទរ. នៅ​ចាំ​បាន​ទេ ព្រលឹង​បង​អើយ
ខ្យល់​បក់​ល្វើយ​ៗ ទឹក​ភ្នែក​សួរ​ខ្នើយ​រក​ស្រី
ធ្លាប់​កើយ​រួម​គ្នា​ពីរ​នាក់​នឹង​បង តែ​ពេល​នេះ​នួនល្អង​ប្រែ​ថ្មី
មួយ​ខែ​ដប់​ថ្ងៃ ស្រី​នាង​ភ្លេច​សន្យា ។

៣. តែ​បង​នៅ​ចាំ ទោះ​អូន​ព្យាយាម​បំភ្លេច
ផ្ញើ​ពាក្យ​ឆ្លង​កាត់​មេឃា​ដែល​នៅ​សែន​ឆ្ងាយ
ថា​បង​ស្នេហ៍​អូន​រហូត ទោះបេះដូង​ស្រី​ជិន​ណាយ
ដឹង​ទេ​ឆោមឆាយ ចិត្ត​កាយ​បង​ស្ទើរ​ក្លាយ​ជា​ខ្យល់ ។

ភ្លេង – បន្ទរ – ៣

 

2 ចំលើយ so far »

  1. 1

    djgoodboy said,

    បទចំរៀងU ពិរោះនាស់

  2. 2

    djgoodboy said,

    ឆន​សុវណ្ណរាជ


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s