ឆន សុវណ្ណរាជ – ធម្មជាតិ​ស្ងៀម​ឈឹង

បទៈ ធម្មជាតិ​ស្ងៀម​ឈឹង
ច្រៀង​ដោយៈ ឆន សុវណ្ណរាជ
អាល់ប៊ុមៈ ធម្មជាតិ​ស្ងៀម​ឈឹង
ផលិតកម្មៈ រស្មី​ហង្សមាស វ៉ុល​៣២៩
ពេល​ចេញៈ ៩ ឧសភា ២០០៧

១. ធម្មជាតិ​អើយ​ម្ដេច​ស្ងៀមស្ងាត់​ឈឹង
សូរ​សែង​ម្ដេច​ខឹង​ប្រឹង​ដុត​កំដៅ
ដុត​ទាំង​បេះដូង​ឲ្យ​ខ្លោច​ខ្មៅ
ទីវាល​សែន​ក្ដៅ នៅ​ចាំ​អូន ។

ច្រៀង​រាប់. មេឃ​ក្ដៅ​ដេដាស​​ពៅ​ប្រាប់​មក
អ្នក​ណា​ចូល​មក​​បំបែក​ស្នេហ៍
ឬ​ព្រះ​អាទិត្យ​តាំង​ចិត្ត​ចប់​ប្រួលប្រែ
បង្វែរ​បង្វក់​ឲ្យ​ព្រាត់​និស្ស័យ
បេះដូង បេះដូង​ ដែល​ដើរ​ទៅ​​លើ​គ្នា
ពេល​រងា​ស្អំ​ដើម​ទ្រូង​កណ្ដាល​វាល​​ថ្ងៃ
ទី​សុខ​សាន្ត ធ្លាប់​តែ​ថ្នាក់ថ្នម​កាយ​ស្រី
ដៃ​ស្រលូន ខ្លួន​ស្រី​ទ្រលុក​ បងចង់​​ថ្នាក់​ថ្នម
តែ​ឥឡូវ​ម្ដេច​វាសនា​មិន​ប្រណី
បាត់​​ស្រី​បង​យំ តាំង​ចិត្ត​រង់​ចាំ ចាំ​អូន​ទ្រាំ​ក្ដៅ ។

ភ្ជាប់១. ស្រលាញ់​ដូច​គ្នា​ មិន​ដែល​ទេ​ធ្លាប់​គិត​ថា​ត្រូវ​បែក
ស្រស់​នឹង​ភ្នែក​ ម្ដេច​ចែក​ឲ្យ​ប្រាណ​ប្រាស់​ព្រាត់​របួស​វី
ងំ​ក្នុង​បេះដូង កំដៅ​ស្នេហ៍​យើង​ទាំង​ពីរ
ទោស​មួយ​វិនាទី មិន​សម​ឃ្លាត​ឡើយ ។

ភ្ជាប់២. ក្លិន​ថ្ពាល់​ស្រី​នៅ​ជាប់​ច្រមុះ​​បង
ត្រចៀក​បង​នៅ​ចង់​ស្ដាប់​វាចា
ម្ដេច​គ្រប់​យ៉ាង​ប្រែ​ខុស​ពី​ធម្មតា
ពេល​សោក​ឯកា បង​រងចាំ​ស្រី ។

១ – ភ្លេង – ភ្ជាប់១ – ១

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s