សុគន្ធ និសា – បន្សាប​ចិត្ត​ស្នេហ៍​លើ​ស្នាម​បេះដូង​ចាស់

បទៈ បន្សាប​ចិត្ត​ស្នេហ៍​លើ​ស្នាម​បេះដូង​ចាស់
ច្រៀង​ដោយៈ សុគន្ធ និសា
អាល់ប៊ុមៈ ធម្មជាតិ​ស្ងៀម​ឈឹង
ផលិតកម្មៈ រស្មី​ហង្សមាស វ៉ុល​៣២៩
ចេញលក់ៈ ៩ កក្កដា ២០០៧

១. ចិត្ត​ដូរ​ឆ្ងាយ កៀក​តែ​កាយ​ឆ្ងាយ​បេះដូង
តឹង​​ថប់​ដើមទ្រូង ក៏​​ព្រោះ​តែ​បង​ឲ្យ​ហ្មង​ឱរា
ភ្នែក​ខំ​បញ្ជារ​មិន​មើល​ការពិត តែ​ចិត្ត​រឹង​រិត​ក្ដៅ​ផ្សា
ខំ​ធ្មេច​បិទ​ភ្នែក​យ៉ាង​ណា នៅ​តែ​ចាំ​នៅ ។

ភ្ជាប់១. មក​ពីហេតុ​អ្វី​ចិត្ត​អើយ
ម្ដេច​ឡើយ​នៅ​​ឆោត​ល្ងង់​ខ្លៅ
គេ​ធ្លាប់​បំពាន សាង​ដំប៉ៅ
ក៏​នៅ​ទោរទន់​​វង្វេង ។

ភ្ជាប់២. បន្សាប​ចិត្ត​ស្នេហ៍ ងុល​ងប់
ឲ្យ​ឈប់​កើត​ទុក្ខ​ម្នាក់​ឯង
ប្រឹង​ស្រាយ​សម្រាល​ឲ្យ​ផុតចំបែង
ត្រូវ​ឈប់​ហួងហែង​ក្នុង​បេះដូង​គេ ។

បន្ទរ. គេច​មិន​ផុត ស្រាយ​មិន​ចប់​ទុក្ខ​វិបត្តិ​ស្នេហ៍
ខ្លួន​នៅ​ក្បែរ តែ​ចិត្ត​ផ្លាស់​គ្រប់​យ៉ាង​ប្រែ​ប្ដូរ
ត្រឡប់​មិន​បាន សារ​ដើម​មិន​រួច តឹង​ទ្រូង​គួច​មិន​អាច​វិល​មក
រឿង​ចាស់​អស់​ពេល​យល់​យោគ ផ្សះផ្សា​មិន​បាន ។

ភ្ជាប់១ – ភ្ជាប់២ – ភ្លេង

ភ្ជាប់៣. ផ្លូវ​ដើរ​តែ​មួយ ព្រួយ​ចិត្ត​បែង​ចែក
បិទ​ភ្នែក​មិន​អាច​ចេញ​ស្ដី
ស្រមោល​អាតិត ឲ្យ​ចិត្ត​រីងរៃ
ប្រែ​បេះដូង​ស្រី ឲ្យ​អាប់​ហ្មង​សៅ ។

ភ្ជាប់១ – ភ្ជាប់២

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s