ឆន សុវណ្ណរាជ – ស្ដាយ​កំហុស​ដើរ​ចេញ

បទៈ ស្ដាយ​កំហុស​ដើរ​ចេញ
ច្រៀង​ដោយៈ ឆន សុវណ្ណរាជ
អាល់ប៊ុមៈ ធម្មជាតិ​ស្ងៀម​ឈឹង
ផលិតកម្មៈ រស្មីហង្ស​មាស វ៉ុល​៣២៩
ចេញលក់ៈ ៩ កក្កដា ២០០៧

១. ចិត្ត​បង​ចង់​ប្រជែង
ចិត្ត​បង​មិន​ដែល​ក្រែង​អូន
ចិត្តជជែស​រឹងរូស​ ធ្វើ​បាប​ចិត្ត​ស្ងួន
អង្រួន​ទឹក​ភ្នែក​ឲ្យ​រង្គោះ ។

២. បេះដូង​អូន​ឆេះ​ក្ដៅ
នៅ​ពោល​ពាក្យ​ពីរោះ
អូន​បញ្ចប់​ផ្លូវ​​ស្នេហ៍ ដោយ​គ្មាន​ពាក្យ​ឈ្លោះ
ដូរ​ដោះ​ត្រឹម​ពាក្យ​ថា​លា ។

ភ្ជាប់១. អស់​ហើយ​សំណើច​ស្នេហ៍
អស់​ពេល​ជួប​គ្នា
បង​ម្នាក់​គត់​ឲ្យ​អូន​គ្រាំគ្រា
វេលា​មិន​អាច​សង្គ្រោះ ។

ភ្ជាប់២. ទុក​ពេល​​ឲ្យ​បក​ស្រាយ
ជីក​កាយ​កំហុស
អូន​អ្នក​ត្រូវ​សូម​អូន​នៅ​ចុះ
បង​ខុស​បង​អ្នក​ដើរ​ចេញ ។

បន្ទរ១. ចិត្ត​បង ចិត្ត​បង​ទុក​នៅ​អូន
បេះដូង​មិន​ចង​វិញ​ទេ
មាសមេ​បងទៅ​​តែ​ស្រាយ
ឆ្ងាយ​ពេល​នេះ​ឲ្យ​សែន​អាល័យ ។

បន្ទរ២. អូ បង​បៀម​ជាប់​ភាព​អាម៉ាស់
ខ្វះ​ចិត្ត​ផ្អែម​ល្ហែម​ពី​ថ្លៃ
គ្មាន​អ្វី​​ក្រៅ​ពី​​​ដឹង​ខ្លួន​ខុស
ស្ពាយ​កំហុស​ដើរ​ចេញ​ពី​អូន ។

៣. ចិត្ត​មួយ​ដែល​ធ្លាប់​ស្នេហ៍
មិន​ប្រែ​ភ្លេច​ដាន​ទេ​ស្ងួន
ចិត្ត​ងងើល​មុខ​​ខ្លាច​បំពួន
រុកគួន​ឲ្យ​អូន​ស្រក់​ទឹក​ភ្នែក ។

៤. កំហឹង​ស្រី​ពុះពោរ
តែ​អូន​មិន​ខ្វល់​វែក​ញែក
ចិត្ត​ធ្ងន់​ប្រឹង​ទប់​មិន​យំ​ស្រែក
ចែក​ផ្លូវ​ត្រឹម​ពាក្យ​ថា​លា ។

ភ្ជាប់១ – ភ្ជាប់២ – បន្ទរ១ – បន្ទរ២ – ភ្លេង – បន្ទរ១ – បន្ទរ២

 

4 ចំលើយ so far »

  1. 1

    dhokko said,

    អរគុណ Boeun for the lyrics!
    J’aime bien cette chanson aussi!
    I hope you post the lyric of the duo sovanreach/nisa soon because I want to sing with my girlfriend! lol
    Encore merci!

  2. 2

    B.OEU.N said,

    Everything is preparing to post already, just need some free time to post. lolzz

  3. 3

    Mr. V said,

    ហូ បង​បារាំង​ម្នាក់​នេះ​ឡូយ​ផន់​គាត់​មែន! សុទ្ធ​តែ​ប្រញាប់​ច្រៀង​ជា​មួយ​សង្សារ​ទៀត!

  4. 4

    B.OEU.N said,

    បទ​ថ្មី​ចេញ​មិន​ទាន់​ទេ​តាហ្នឹង! សង្សា​នោះ​មិន​ដឹង​ខំ​ទ្រាំ​ស្ដាប់​គាត់​យ៉ាង​ណា​ផង​ទេ​ នៅ​អត់​ដឹង​ខ្លួន​ទៀត សខខ!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s