ជិន វឌ្ឍនា – សែន​ក្រុង​ពាលី

បទៈ សែន​ក្រុង​ពាលី
ច្រៀង​ដោយៈ ជិន វឌ្ឈនា
ទំនុក​ច្រៀងៈ ពី​ដើម
ប្រភេទៈ ប្រពៃណី

១. អេ​អឺង​អើយ សូម​អញ្ញើញ អញ្ញើញ​ស្ដេច​ក្រុង​ពាលី
នាង​គង្ហីង​ព្រះ​ធរណី ម្ចាស់​ទឹក​អើយ​​ឱ​ម្ចាស់​ដី
ទេវៈ​អ្នក​តា ទេវតា​ថែរក្សា​ទិស​ទាំង​ប្រាំបី​អើយ
វន្ទា​យើង​អញ្ជើញ​គ្រប់​បារមី យាង​មក​កាន់​រោង​ជ័យ
ថ្ងៃ​នេះ​សំពះ​ស្ដេច​ក្រុង​ពាលី​អើយ
ស្ដេច​ក្រុង​ឱ​ពាលី​អើយ ។

បន្ទរ. ហាអើយ បាយ​សី ខ្ពស់​ទាប​វែង​ខ្លី​រៀប​តាម​លំដោយ
លំដាប់​មុខ​ក្រោយ សម​ល្មម​អើយ ឱ​តាម​ទី
សំពត់​អាវ​ឆ្វេង​ស្ដាំ ទៀន​ប្រាំ​ធូប​ឱ​ផ្កា​ភ្ញី​អើយ
ទឹក​អប់​ប្រេង​ម្សៅ​ យន្ត​ធាក់​នារី
ថ្វាយ​ម្ចាស់​ក្រុង​ពាលី លោក​អើយ​ម្ចាស់​ទឹក​​ឱ​ម្ចាស់​ដី​អើយ ។

ភ្ជាប់. អឺ​អឺង​អើយ មាន​ទាំង​សព្វ ចេក​អំពៅ​ត្រប់​ឱ​ដូង​ខ្ចី​អើយ
បង្អែម​ចម្អាប​ម្លូ​ស្លា​បារី អាំង​ស្ងោរ​សាប​ប្រៃ​អើយ លោក​ទទួល​ឱ​យក​ចុះ​អើយ
ឱ​ណា​ៗ ឱ​យក​ចុះ​អើយ ។

២. អេ​អឺង​អើយ មាន​ពោត​សណ្ដែក ស្រូវ​អង្ករ​ត្រាវ​ល្ង​ឱ​ដំឡូង​អើយ
ស្វាយ​ទៀប​ចេក​ដូង មៀន​មង្ឃត់​ល្មុត​ម្នាស់
រៀប​ថ្វាយ​ប្រណីត សម្រាំង​សម្រិត​ពិត​ជា​ឥត​ខ្ចោះ​អើយ
សូម​លោកក​មក​តទទួល​​អើយ​យក​ចុះ
កូន​ចៅ​ស្រី​ប្រុស​​អើយ សូម​ជោគ​ឱ​សូម​ជ័យ
សិរី​​អើយ​មង្គល​អើយ ។

 

8 ចំលើយ so far »

  1. 1

    B.OEU.N said,

    សូម​ផ្ញើ​បទ​នេះ​ជូន​លោក​វី ដែល​បាន​សំណូមពរ​ឲ្យ​ដាក់​បទ​នេះ​ និង​សូម​ប្រិយមិត្ត​ទាំង​អស់​រីករាយ​ជាមួយ​នឹង​បទ​ប្រពៃណី​ជាតិ​របស់​យើង​មួយ​នេះ​ដោយ​មេត្រី ។

  2. 2

    B.OEU.N said,

    ស្ដាប់​បទ​នេះ​ទៅ អាណិត​ខ្លួន​ដល់​ហើយ នៅ​តែ​ម្នាក់​ឯង​!! មិន​ដឹង​ថ្ងៃ​ណា​បាន​អង្គុយ​សំពះ​ស្ដាប់​បទ​នេះ​ទេ​ហ្ន៎​? សលម (សើច​លាក់​មុខ) ។

  3. 4

    Mr. V said,

    អរ​គុណ​ច្រើន​អនេក​លោក​បឿន ពិត​ជា​​មាន​បទ​ចម្រៀង​ច្រើន​មហិមា​មែន! សូម​អរគុណ​ម្តង​ទៀត! មិន​យូរ​ទេ​បឿន​ថ្ងៃ​នោះ​នឹង​មក​ដល់ ទ្រាំ​បន្តិច​ទៅ !! មែន​ទេ​ណារដ្ឋ?

  4. 5

    B.OEU.N said,

    ខ្ញុំ​​មិន​មាន​បទ​ចម្រៀង​ដ៏​ច្រើន​មហិមា​ដូច​បង​វី​ថា​នោះ​ទេ ។ បទ​ខ្លះ​មាន បទ​ខ្លះ​ក៏​អត់ ហើយ​មក​សួរ​ចំ​លើ​បទ​ដែល​ខ្ញុំ​មាន ទើប​ខ្ញុំ​ដាក់​ឲ្យ​តែ​ម្ដង​ទៅ ។

    គ្រាន់​តែ​រង់​ចាំ​ថ្ងៃ​រៀប​ការ ចាំ​បាច់​ទៅ​ទ្រាំ​ធ្វើ​អី​? ធ្វើ​មើល​តែ​គេ​យក​កាំ​បិត​មក​ចាក់ សខខ!!

  5. 6

    naraths said,

    ម៉េច​សួរ​ខ្ញុំ​ថ្ងៃ​នេះ​ថ្ងៃ​នោះ​អី? ខ្ញុំ​មិន​ដឹង​អី​ទេ ហើយ​ក៏​មិន​ទ្រាំ​មិនចាំ​ដែរ! តែ​វា​មក​មក​ឯង​ហើយ!!

  6. 7

    Mr. V said,

    ហាហាហា​ ចេះ​តែ​សួរ​ៗ​ទៅ​រដ្ខ​អើយ ព្រោះឃើញ​បឿន​គ្នា​សរសេរ​ថា “ស្ដាប់​បទ​នេះ​ទៅ អាណិត​ខ្លួន​ដល់​ហើយ នៅ​តែ​ម្នាក់​ឯង​!! មិន​ដឹង​ថ្ងៃ​ណា​បាន​អង្គុយ​សំពះ​ស្ដាប់​បទ​នេះ​ទេ​ហ្ន៎​? សលម (សើច​លាក់​មុខ)” ។ ហើយ​ខ្ញុំ​គិតថា​រដ្ឋ​ឯង​មាន​បទ​ពិសោធន៍​ច្រើន​បាន​ជា​សុំ​យោបល់​ហ្នឹង​ណា! សញញ

  7. 8

    B.OEU.N said,

    មិន​បាច់​គិត​ដល់​ខ្ញុំ​ច្រើន​ពេក​ទេ​តាវី​អើយ​! តែ​បើ​ចង់​ជួយ ជួយ​រក​ស្រី​ស្អាត​ឲ្យ​មួយ​មក​ចប់​បាត់​ទៅ​ហើយ សមទហ!!!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s