សុគន្ធ និសា – បុគ្គល​ក្បត់

បទៈ បុគ្គល​ក្បត់
ច្រៀង​ដោយៈ សុគន្ធ និសា
អាល់ប៊ុមៈ ធម្មជាតិ​ស្ងៀម​ឈឹង
ផលិត​កម្មៈ រស្មី​ហង្សមាស វ៉ុល​៣២៩
ពេល​ចេញៈ ៨ កក្កដា ២០០៧

១. វាំងនន​ជីវិត​បើក​បិទ​តាម​ថ្ងៃ
ដូច​បេះដូង​ស្រី​ជួប​សុខ​ជួប​ភ័យ​ក្ដៅ​ខ្លោច​ផ្សា
គេ​ក្បត់​បញ្ឈឺ​ឌឺ​ដាក់​ផ្លែ​ផ្កា
យក​ភាព​សាវា​ប្រលែង​ស្នេហ៍​ស្មោះ ។

២. អត់ធន់​ខាំ​មាត់​សង្កត់​ចិត្ត​ទ្រាំ
បេះដូង​ផ្សះផ្សំ​ព្យាបាល​ឲ្យ​ថ្មី​ស្រស់
មិន​យំ​ទាមទារ​ឲ្យ​គេ​ស្រណោះ
ឲ្យ​គេ​ទៅ​ចុះ បើ​ប្រុង​រលត់ ។

បន្ទរ. នៅ​តែ​រក្សា​ភក្ដី ស្មោះ​ស្នេហ៍
ពាក្យ​ស្នេហ៍​មាន​ន័យ​​លើស​លប់​បំផុត
ប៉ុន្តែ​មិន​មែន​ស្មោះ​នឹង​បុគ្គល​ក្បត់
ក្បត់​ក៏​តាម​ចិត្ត គ្មាន​គំនិត​ចង់​សារ​ដើម គ្មាន​ទេ ។

៣. ពាក្យ​ថា​ស្នេហា​គឺ​ចិត្ត​ស្រាលាញ់
គ្មាន​រឿង​ឈ្នះ​ចាញ់ គឺ​ឲ្យ​តម្លៃ​ចំពោះ​ស្នេហ៍
មនុស្ស​អ្នក​សាង​ឲ្យ​ឈឺ​ចាប់​ទេ
បុគ្គល​ក្បត់​ស្នេហ៍​គឺ​អ្នក​បំពាន ។

ភ្លេង – បន្ទរ – ៣

 

14 ចំលើយ so far »

  1. 1

    rattanak22 said,

    i have a problem view khmer fonts on your blog and other blog. But for some blogs it’s ok. It doesnt read properly, it’s hard to describe though.
    Please have a look at the photo below.

    If you cant view the photo, please click the link below. Sorry i am not very good at this computer stuff.
    http://profile.imeem.com/t-n72N/photo/EY2SvQHH/F-6jNBeM2c/

  2. 2

    B.OEU.N said,

    Something wrong with usp10.dll. Please do a copy of usp10.dll and past it to C:\Program files\Internet Explorer again.

    Nothing wrong, only this usp10.dll. I hope this help.

    Boeun

  3. 3

    rattanak22 said,

    I try to do that again. There are many usp10.dll with diffrent size, so i copied and paste to the folder u told one by one until it finally worked. Wow unbelievable. Now i can read every work. That’s great. អរគុណ​​​េហីយ​។ តែ​មិន​ទាន​េ​ចះ​វាយ​តាម​ Unicode yet. I will work on it. thanks again for your help.

  4. 4

    B.OEU.N said,

    រតនៈ​ធ្វើ​បាន​ល្អ​ណាស់! សូម​អបអរ ។
    បើ​រតនៈ​ធ្លាប់​ប្រើ​​ពុម្ព​អក្សរ​លីមូន​ពី​មុន​មក ហើយ​ប្ដូរ​មក​ប្រើ​យូនីកូដ​វិញ ប្រាដក​ជា​មិន​មាន​ការ​លំបាក​នោះ​ទេ ផ្ទុយ​ទៅ​វិញ យូនីកូដ​វា​ស្រួល​ជា​លីមូន​ឆ្ងាយ​ណាស់ ។

    អរគុណ​ដែល​ចូល​មក​ទស្សនា
    បឿន

  5. 5

    rattanak22 said,

    ពិតជាងាយស្រួលដូច​​បឿននិយាយមែន។​​ខ្្ុំចាប់ផ្តើមចូលចិត្តប្រើ​យូនីកូដហើយ។​​​​ដូចរៀនភាសាកុំព្យ្ុ​ទ័រថ្មីអញ្ចឹង។​ You know just type these two lines, it takes me nearly 20mn. But i really like it. I heard about Unicode and its typing contest long time ago but i never try it. Actually i am a fast typist in Limon but when it comes to Unicode i have to look at the keyboard every single letter. so pathetic.

    Anyway, i got anther problem. In Microsoft Word, i use CA (khmer OS font) to type, then if i change back to Limon or ABC, in about 20 seconds there will an Error Report telling me to close the program. I cannot figure out.
    It happened every time i type switch fonts.
    Hope to hear from you soon B.OEU.N.

  6. 6

    B.OEU.N said,

    ហេហេហេ, ងាយ​ស្រួល​អ៊‍ីចឹង​ហើយ ។ កោត​តែ​ឧស្សាហ៍​ វាយ​តែ​ពីរ​បន្ទាត់​ប្រើ​ពេល​ស្ទើរ​តែ​២០នាទី ។ និយាយ​លេង​ទេ, ព្យាយាម​បន្តិច​ទៅ បើ​ចូល​ចិត្ត ។

    និយាយ​ពី​បញ្ហា​ដែល​វា​កើត​ឡើង​ជា​មួយ Microsoft word វា​ពិត​ជា​កើត​ស្ទើរ​គ្រប់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់ ។ ហើយ​បង​ចង់​បំបាត់​បញ្ហា​នេះ ទាល់​តែ​យើង​ធ្វើ​ការ​ផ្លាស់​ប្ដូរ usp10.dll ដែល​មាន​នៅ C:\Program Files\Common Files\Microsoft Shared\OFFICE11 ប្រសិន​បើ​ប្រើ Office XP (2003) ។ ចំពោះ​ថា គួរ​យក usp10.dll សេរីណា​នោះ ទាល់​តែ​សាក​មើល​ ព្រោះ​វា​អស្រ័យ​នឹង​កុំព្យូទ័រ ឬ​កម្មវិធី Office ក៏​ខ្ញុំ​មិន​ដឹង​ច្បាស់​ដែរ ហើយ​ក៏​គ្មាន​អ្នក​ណា​ដឹង​ប្រាកដ​ពី​បញ្ហា​នេះ​ផង​ដែរ ។ ហេតុ​នេះ​អាច​រក​ usp10.dll មក​សាក​ម្ដង​មួយ​ៗ រហូត​អាច​ប្រើ​បាន​លែង​មាន​បញ្ហា usp10.dll នោះ​ហើយ​ ដែល​ត្រូវ​នឹង Office ដែល រតនៈ​កំពុង​ប្រើ ។ សូម​ប្រាប់​ពី​វិធី​ងាយ​ស្រួល​មួយ​ទៀត ដែល​មិន​បាច់​ខ្វល់​ពី​ usp10.dll គឺ​តម្លើង Office 12 (2007) ប្រើ (បើ​មាន​លទ្ធភាព) ។

    ខ្ញុំ​មិន​ដឹង​ថា​ជួយ​យ៉ាង​ណា​ឲ្យ​ងាយ​ស្រួល​នោះ​ទេ មាន​តែ​ពាក្យ​សម្ដី​ដែល​អាច​ជួ​បាន ។ សង្ឃឹម​ថា រតនៈ​អាច​ដោះ​ស្រាយ​បាន​ទៅ​ចុះ ។

  7. 7

    rattanak22 said,

    មូលហេតុយូរ​មកពីមិនទាន់ចាំកន្លែង​នឹងណា​ពិសេសគឺស្រះ​។​​​​​​​​​​​​ចង់វិលមុខពេលវាយម្តងៗ។​ហាហា។​

    ខ្្ូំនឹង​សាកល្បងតាម​បឿនល​មើលក្រែងអាចដោះស្រាយបាន។​ខ្ញុំមិនដែលជួប​បឿនទេ​​និង​មិនដឹងបឿនរស់នៅទីណា​តែខ្ញុំយល់ថាបឿនជាមនុស្សមានសន្តាន
    ចិត្តល្្អ​និងគួអោយចង់រាប់អានខ្លាំងណាស់។
    ហេឥឡូវ​វាយបានលឿនជាងមុន​​​​​​​​​​​​​​​​​​​​​​​​​​​​តែដកឃ្លាអត់បាន​​​​​​មេចចឹងទេ។
    សង្ឃឹមជួបគ្នា

  8. 8

    B.OEU.N said,

    វាយ​ដក​ឃ្លា ត្រូវ​ប្រើ Shift + Space ប្រើ Space តែ​មួយ​គឺ​សម្រាប់​ដក​ឃ្លា​ពាក្យ បាន​ន័យ​ថា មួយ​ពាក្យ​ដក​ឃ្លា​មួយ​ដង ។ Ctrl + Alt + Space សម្រាប់​ដក​ឃ្លា​ក្នុង​កថាខណ្ឌ គឺ​មុន​ប្រើ សញ្ញា​ខណ្ឌ (“។”) ។ របៀប​វាយ​បែប​នេះ វា​ដូច​ជា​ស៊ាំញ៉ាំ​បន្តិច ប៉ុន្តែ​បើ​យើង​វាយ​ដោយ​ប្រើ​វិធី​នេះ​រាល់​ពេល វា​នឹង​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល ហើយ​យើង​នឹង​ដឹង​ថា វា​ពិត​ជា​ល្អ​ជា​ពុម្ពអក្សរ​លីមូន​ឆ្ងាយ​ណាស់ ។

    សព្វ​ថ្ងៃ​ខ្ញុំ​រស់​នៅ ភ្នំពេញ ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ។ សូម​អរគុណ​ដែល​យល់​ថា​ខ្ញុំ​ជា​មនុស្ស​មាន​សណ្ដាន​ចិត្ត និង​គួរ​ឲ្យ​រាប់​អាន ។

    សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ យើង​នឹង​បាន​ជួប​គ្នា​មិន​ខាន ។

    សូម​ឲ្យ​សំណាង​ល្អ ។
    បឿន

  9. 9

    rattanak22 said,

    Hi bouen,
    ចំនែកគ្នាវិញរស់នៅ​ឯនាយសមុទ្រ​ ពេលមានឱកាទៅលេងភ្នំពេញ ចាំគ្នាទាក់ទងបឿន។
    អូយចុកដៃណាស់ វាយEnglish. It’s faster. I really like your blog and appreciate you for devoting your time making this blog possible.
    However, I have a feedback.​​​ I think you should classify the lyrics into two categoires: មួយគឺអត្តបទចម្រៀងរបស់រៀនច្បងជំនាន់មុន​ និងត្រូវដាក់​title ពីមុខឈ្មោះផង​ ឧទា​ លោក​ ស៊ិន ស៊ីសាមុត និងមួយទៀតសំរាប់ប្អូនអីឡូវ​។
    ដោយសារមូលហេតុបីគឺ
    1. មិនចង់អោយលាយគ្នារវាងរៀនច្បងជំនាន់មុន​និងសម័យនេះ។​
    ២ អោយតំលៃ និងការគោរពចំពោះរៀនច្បងជំនាន់មុន​ (put ancient caterogy on top plus the title Mr. Mrs…)
    ៣ ងាយស្រួលស្វែងរកបទចំរៀង
    មានយោបល់តែប៉ុនេះទេ​។​​​ ​​សូមបឿនពិចារណាតាមការគួរ។

  10. 10

    B.OEU.N said,

    អរគុណ បង​រតនៈ​សម្រាប់​មតិ​រិះគន់ ដើម្បី​កែ​លំអរ ។

    ពី​មុន​ខ្ញុំ​ក៏​ធ្លាប់​បាន​គិត​បែប​នោះ​ដែរ ប៉ុន្តែ​បើ​ខ្ញុំ​នឹង​ដាក់​បន្ថែម​ពាក្យ លោក, អ្នក​ស្រី នៅ​ខាង​ដើម​ឈ្មោះ​អ្នក​ចម្រៀង​ជំនាន់​មុន ខ្ញុំ​ក៏​គួរ​តែ​ដាក់​ឲ្យ​អ្នក​ចម្រៀង​ជំនាន់​ក្រោយ​ដែរ តែ​ខ្លាច​តែ​អ្នក​ចម្រៀង​ជំនាន់​ថ្មី​មាន​ប្ដី​ទៅ នាំ​ឲ្យ​ខ្ញុំ​លំបាក​ប្ដូរ​ពី​ពាក្យ​កញ្ញា ទៅ​អ្នក​ស្រី ឬ​លោក​ស្រី ក្រែង​អ្នក​ចម្រៀង​ប្រុស​ខ្លាយ​ជា​ឧកញ៉ា ឬ​ឯកឧត្ដម​ទៅ ក៏​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​​ប្ដូរ​ដូច​គ្នា ទើប​ខ្ញុំ​មិន​ទៅ​ខ្វល់​អី​ច្រើន មាន​តែ​ដាក់​ឈ្មោះ​យក​តែ​ម្ដង​ទេ ទើប​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ងាយ​ស្រួល​ជា​មួយ​នឹង​ពេល​វេលា​បន្តិច​បន្តួច​សម្រាប់​ប្លក់​មួយ​នេះ​ផង​ដែរ ។ ម្យ៉ាង​ទៀត ខ្ញុំ​ក៏​មិន​ចង់​ចាត់​ឋានៈ ឬ​វណ្ណៈ​អ្នក​ចម្រៀង​ឲ្យ​ទស្សនិក​ជន​ដែល​ចូល​មក​ទស្សនា ពេញ​ចិត្ត​​ខ្លះ និង​អន់​ចិត្ត​ខ្លះ​ផង​ដែរ ។ ការ​ឲ្យ​តម្លៃ គឺ​អាស្រ័យ​ទៅ​តាម​សតិ និង​ការ​ថ្លឹងថ្លែង​របស់​អ្នក​ស្ដាប់ មិន​មែន​ស្ថិត​នៅ​លើ់​ខ្ញុំ​ជា​អ្នក​ឲ្យ​តម្លៃ​នោះ​ទេ ។ ហើយ​ការ​ដែល​ដាក់​ឈ្មោះ​យក​តែ​ម្ដង ក៏​អាច​បង្ករ​ភាព​ងាយ​ស្រួល​ដល់​ការ​ស្វែង​រក​បទ​ចម្រៀង​ផង​ដែរ គឺ​អ្នក​ស្ដាប់​អាច​ស្វែង​រក​ទៅ​តាម​ឈ្មោះ ដែល​រៀប​តាម​លំដាប់​តួអក្ខរក្រម​ ពី​ក ដល់​អ ។ល។ តាម​គំនិត​មួយ​ទៀត​របស់​បង បើ​ចាត់​បទ​ចម្រៀង​ជំនាន់​មុន មួយ​ឡែក ហើយ​អ្នក​ចម្រៀង​ជំនាន់​ក្រោយ​មួយ​ឡែក ក៏​ជា​ការ​ងាយ​ស្រួល​ម្យ៉ាង​ដែរ​ក្នុង​ការ​ចូល​ទៅ​ស្ដាប់ តែ​ខ្ញុំ​ក៏​យល់​ថា វា​គ្រប់​គ្រាន់​ហើយ​ដែរ សម្រាប់​ការ​រៀប​បែប​ជា​ឈ្មោះ​នេះ ដោយ​ wordpress មាន​ប្រអប់​សម្រាប់​រក​បទ​ចម្រៀង​នៅ​ក្នុង​ប្លក់​ផង ទស្សនិក​ជន​អាច​ស្វែង​រក​បទ​ដែល​ចូល​ចិត្ត ឬ​អ្នក​ចម្រៀង​ដែល​ចង់​ស្ដាប់​ដោយ​ស្វែង​រក​ពី​ប្រអប់​នោះ​បាន ។ បើ​ចាត់​បែប​នោះ ក៏​អាច​ធ្វើ​បាន​ដែរ តែ​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ដើម្បី​រៀប​បទ​ចម្រៀង​ចូល​ទៅ​តាម Category ដែល​ចង់​បាន​នោះ ។ ដូច្នេះ ខ្ញុំ​សូម​មិន​ធ្វើ​ការ​កែប្រែ​ ។

    សូម​អរគុណ​ម្ដង​ទៀត សម្រាប់​គំនិត​នេះ ខ្ញុំ​អាច​យក​មក​ពិចារណា​ម្ដង​ទៀត នៅ​ពេល​ដែល​ខ្ញុំ​ប្ដូរ​ពី​ប្លក់​នេះ ទៅ​ជា​វេបសាយ​វិញ​នៅ​ពេល​ក្រោយ ។

    និយាយ​ពី​រឿង​​ត្រឡប់​មក​ស្រុក​ខ្មែរ កុំ​ភ្លេច​ឲ្យ​ដំណឹង​ផង ខ្ញុំ​នឹង​ស្វាគមន៍​​ជា​និច្ច​សម្រាប់​ការ​ជួប​គ្នា​របស់​យើង ។

    សូម​សំណាង​ល្អ
    បឿន

  11. 11

    rattanak22 said,

    The reason i commented on this because i rarely see the name of our Ancient singers stand alone without title on any CD album or tv, magazine, newspaper, broadcast radio or any media. Therefore, when i see their names stand alone among young and new singers. It looks very plain. If it is American name, we don’t need the title, just say Mariah Carey, Justine Timberlake.etc. But for khmer names and the top ancient singers who passed away already, It’s something different.

    I agree with your point that it makes whole blog easy and avoid future modification which causes a lot time. I just expresss my point of view whether it help or not, it’s up to you. Wish you got success in your career.

  12. 12

    B.OEU.N said,

    Thanks Rattanak for your wish.

    I decided not to change. It does not mean that I didn’t get your point or didn’t respect to our famouse singers. My blog is just an entertaining blog. I will post the song here without caring or refer to wich singer should be here. So every singer will present here as well. On the paper or CD cover we can write everything we want. But I cann’t do that on this blog. If I do I will change all the singer not only famous singers. I hope you understand me.

    Thanks so much,
    Boeun

  13. 13

    rattanak22 said,

    hi bro, yes i do understand about that. It’s not big deal anyway. I know nothing is 100% perfect. In short, i wanna say your blog post not only new songs but also old songs, which others blogs don’t. I really appreciate that. Keep doing the great job and get the great results.

  14. 14

    B.OEU.N said,

    Thanks for your encouragement. Your idea is good but I just wanna make thing easy to me.

    I’ll keep updating this blog if I get free. Never keep ma blog away!😀


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s