ឆន សុណ្ណរាជ – ដី​វិល​រក​កន្លែង​ឈប់

បទៈ ដី​វិល​រក​កន្លែង​ឈប់
ច្រៀង​ដោយៈ ឆន សុវណ្ណរាជ
អាល់ប៊ុមៈ ធម្មជាតិ​ស្ងៀម​ឈឹង
ផលិត​កម្មៈ រស្មី​ហង្សមាស វ៉ុល​៣២៩
ពេល​ចេញៈ ៨ កក្កដា ២០០៧

១. ចង់​ឃាត់​វេលា តែ​ពេល​វេលា​មិន​អាច​នឹង​ឈប់
ចង់​ឃើញ​ព្រះ​អាទិត្យ តែ​ភព​ងងឹត​នៅ​តែ​មាន
ចង់​ឃាត់​ដំណើរ ចង់​បណ្ដើរ​អូន​ដើរ​កាត់​គ្រាប់​ភ្លៀង
អ្វី​ៗ​បាន​គិត​ត្រៀម ក្លាយ​ជា​ស្រមោល​បាន​ត្រឹម​ស្រមៃ ។

ភ្ជាប់. ស្រលាញ់​អូន ថ្នម​បេះដូង​ដោយ​ពេញ​ចិត្ត
ថ្ងៃ​នេះ​ការពិត​ប្ដូរ​កែ​និស្ស័យ
បាត់​ទម្លាប់​ធ្លាប់​នៅ​ជិត​ស្រី បាត់​ស្នេហា ។

បន្ទរ. ពេល​ដឹង​ថា​ព្រាត់​អូន ទ្រូង​រហែក​
ទឹក​ភ្នែក​ស្រក់​ទាំង​មិន​ដឹង​ខ្លួន
បង​ប្រឹង​ទប់​អារម្មណ៍ ក្រំ​បេះដូង
ទង​សួត​មួល​ផ្ដាច់​សង្ខារ
ស្នេហ៍​ឆាប់​ព្រាត់​ សល់​ឆ្អឹង​ចិត្ត​រីងរៃ
ចុះ​ផែន​ដី​នៅ​វិល​ដើម្បី​អ្នក​ណា
ថ្ងៃ​ណា តើ​ថ្ងៃ​ណា​ផែន​ដី​ឈប់​វិល ។

ភ្លេង

២. សូន្យ​ចិត្ត​​ដូច​ខ្យល់ ជីវិត​តែ​លតោល​ខ្មួលខ្មាញ់​ដូច​ផ្សែង
ផ្លូវ​ស្នេហ៍​សល់​សែន​វែង គេ​តាម​ហួង​ហែង​ផ្ដាច់​ចិត្ត​ពុំងារ
ថ្ងៃ​ព្រាត់​មក​ដល់ គ្មាន​ពេល​សេសសល់​នឹង​ពោល​ពាក្យ​លា
ត្រូវ​ផ្ដេក​​​តាម​វេលា មួយ​វិនាទី​ សុំ​មិន​បាន ។

ភ្ជាប់. អូន​ឃ្លាត​ទៅ តើ​ពៅ​មាន​នឹក​បង​ទេ
មាសមេ​បង​សែន​អាល័យ​កល្យាណ
ភាព​ស្និទ្ធ​ស្នាល​ដែល​យើង​ធ្លាប់​មាន បាត់​ទៅ​ណា​?

បន្ទរ – ភ្លេង

ភ្ជាប់. ហូ… ទឹក​ភ្នែក​បង​សុំ​សួរ​អ្នក​ណា​ឆ្លើយ​បាន
បើ​គ្រប់​យ៉ាង​មិន​ថេរ មិន​អមតៈ
តើ​ផែន​ដី​នៃ​លោក​នេះ វិល​ដល់​ណា​ ។

បន្ទរ – បន្ទរ

 

4 ចំលើយ so far »

  1. 1

    អែម ចាន់បុទុំ said,

    បទនេះខ្ញុំមិនដែលបានស្តាប់ ចប់ទេ តែបើតាមSpot ពាណិជ្ជកម្មបទនេះខ្ញុំធ្លាប់លឺម្តងរួមមកហើយតែអ្នកចម្រៀងផ្សេង តែស្តាប់ទៅពិរោះគួរសម ។

  2. 2

    B.OEU.N said,

    បទ​មួយ​ទៀតខ្ញុំ​​ក៏​អត់​ដឹង​ថា​អ្នក​ណា​ច្រៀង​ដែរ​ហ្នឹង តែ​នៅ​ចាំ​ប៉ារូល​ខ្លះ​ៗ ដូច​ជា​ត្រង់​បន្ទរ «ស្នេហា​បង​អស់​ន័យ អស់​តម្លៃ គ្មាន​ន័យ​សម្រាប់​អូន​ទៀត​ឡើយ…» ។

  3. 3

    dhokko said,

    Sad song again but I like this one too thanks for the lyrics

  4. 4

    kosal said,

    Great i can listen and see the lyric, i like this song.


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s