សាពូន មី​ដាដា – ស្រា​មួយ​កែវ​ផ្ដាច់​ស្នេហ៍

បទៈ ស្រា​មួយ​កែវ​ផ្ដាច់​ស្នេហ៍
ច្រៀង​ដោយៈ សាពូន មីដាដា
អាល់ប៊ុមៈ Dans Ce Café
ផលិតកម្មៈ រស្មី​ហង្ស​មាស វ៉ុល​៣២៨
ឆ្នាំៈ ២០០៧

១. ជាតិ​សុរា​សែនល្វីង​ជូរចត់
កោត​មាត់​នៅ​តែ​ទ្រាំ​លេប​ទៅ​បាន​ធ្វើ​អ្វី
លេប​បំបាត់​ទុក្ខ បំភ្លេច​ស្រស់​ស្រី
ឲ្យ​ជ្រះ​ហរទ័យ​ក្នុង​គ្រា​នេះ​ម្ដង ។

២. ផឹក​យ៉ាង​ណា​នៅ​តែ​មិន​ភ្លេច
ថ្លើម​ប្រម៉ាត់​ឆេះ​ខ្ទេច​ស្ទើរ​ស្លាប់​ខ្លួន​ទៅ​ហើយ
តែ​ដូច​គ្មាន​ផល អាច​ភ្លេច​ត្រាណត្រើយ
រិត​ឈឺ​ឥត​ស្បើយ​ទ្វេ​ដង ។

បន្ទរ. ឱ​ស្រា​សម្លាញ់ ប្រាប់​គ្នា​បាន​ទេ
អាច​បំភ្លេច​គេ​ដោយ​វិធី​អ្វី
ឬ​ក៏​ត្រូវ​ទ្រាំ ឱប​ក្ដី​អាល័យ
ស្នេហ៍​ក្នុង​អវចីយ៍​រហូត ទេ! ។

៣. ស្រា​អើយ​ខ្ញុំ​លា​ឯង​ហើយ
ផឹក​លើក​ចុង​ក្រោយ​ស្វែង​រក​នារី​ភក្ដី
ជួសជុល​បេះដូង ស្នេហា​ជា​ថ្មី
ឯង​ឲ្យ​ពរជ័យ​ស្នេហ៍​ខ្ញុំ​ផង ។

ពោល. ហេតុ​អ្វី?
ខ្ញុំ​ខំ​ផឹក​ស្រា​ឲ្យ​ស្រវឹង ដើម្បី​បំភ្លេច​ស្រី
ហេតុ​អ្វី?
រឹត​តែ​ស្រវឹង​រឹត​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ចុកចាប់​យ៉ាង​នេះ ។

បន្ទរ – ៣

 

4 ចំលើយ so far »

  1. 1

    B.OEU.N said,

    មែន​ហើយ​! នៅ​ឆ្កួត​ដល់​ពេល​ណា​ទៀត​? ផឹក​ស្រា​មួយ​ដង​នេះ បំភ្លេច​ចោល​ឲ្យ​អស់ ។ នៅ​ទ្រាំ​ឈឺ​ក្បាល​ក៏​ឥត​ប្រយោជន៍​ដែរ​!! ផឹក​ឲ្យ​ណា​ណី​ទៅ​ដាដា​!!

  2. 2

    Daravuth said,

    យ៉ាប់ហ្មងដាដា!!! បទមិនដែលឃើញសប្បាយនឹងគេ ម្តងណាទេ!!!

  3. 3

    Tom said,

    ម៉េចថាដាដា យ៉ាប់គា្នខំច្រៀងបានប៉ុណ្ណឹងហើយ

  4. 4

    B.OEU.N said,

    បើ​ខ្ញុំ​ចូល​ចិត្ត​តែ​អាយ៉ាប់​ៗ​ហ្នឹង​ហ្មង ហាហាហា ។ បទ​ហ្នឹង​អត្ថន័យ​របស់​វា​ក៏​មិន​ណយ​ដែរ​ទេ😀 ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s