សាពូន មី​ដាដា – រាត្រី​ទឹក​ឃ្មុំ​មិន​មែន​ជា​របស់​បង

បទៈ រាត្រី​ទឹក​ឃ្មុំ​មិន​មែន​ជា​របស់​បង
ច្រៀង​ដោយៈ សាពូន មីដាដា
អាល់ប៊ុមៈ Dans Ce Café
ផលិតកម្មៈ រស្មី​ហង្ស​មាស វ៉ុល​៣២៨
ឆ្នាំៈ ២០០៧

១. ក្នុង​រាត្រី​ដ៏​សែន​ស្ងប់ស្ងាត់
ឱប​ទុក្ខ​វិបត្តិ​ពេញ​ទ្រូង​ម្នាក់​ឯង
ក្លាយ​ជា​ជន​វង្វេង នៅ​លើ​វិថី​ស្នេហា
សំឡឹង​មើល​មេឃា ព្រះខែ​អម​ដោយ​ហ្វូង​តារា
ប្លែក​តែ​ខ្ញុំ​ឯកា សំកុក​នៅ​មុខ​ផ្ទះ​ស្រី ។

២. បើ​សៀវភៅ​កំណត់​ហេតុ​ស្នេហ៍
នេត្រា​ទាំង​ទ្វេរ​អាណិត អាល័យ
ពេញ​ប្រៀប​ផ្អែមល្ហែម​ក្រៃ ចងក្រង​ស្នេហ៍​គ្រា​ដំបូង
ឥឡូវ​ក្លាយ​ជា​ទឹក​ភ្នែក ហូរ​ជ្រែក​ជោគ​​សៀវភៅ​កម្រង
ស្ទើរ​ធ្លាយ​ដើមទ្រូង ដូច​ដាវ​ពុះ​បេះដូង​ឈឺ​អនេក ។

បន្ទរ. តើ​មាន​អ្នក​ណា​ជួប​ស្នេហា​ឈឺផ្សា​ដូច​ខ្ញុំ
ពេល​បង​យំ អូន​កំពុង​ផ្សំ​ដំណេក
វក់​ចិត្ត​ស្ទើរ​ឆ្កួត ព្រោះ​អាល័យ​ថ្លៃ​ពេក
ចង់​តែ​ស្រែក​ឲ្យ​បែក​ទុក្ខ​សែន​ឈឺ​ចាប់​នេះ
ជាតិ​ជា​សង្សា​បាន​ត្រឹម​រាបសារ​ថ្នម​ថែ​ចិត្ត
ព្រោះ​អូន​ពិត​ជា​បណ្ឌិត​ខ្ពស់​ចំណេះ
បង​ខ្ចប់​ដុត​ឲ្យ​ឆេះ​ក្នុង​ទ្រូង​ទៅ​ចុះ
អ្វី​ទាំង​អស់​ត្រូវ​បញ្ចប់​ក្នុង​យប់​នេះ ។

ភ្លេង – ២ – បន្ទរ – បន្ទរ

 

5 ចំលើយ so far »

  1. 1

    Phy said,

    បទនេះពិរោះ តែស្តាប់ទៅកំសត់ដល់ហើយ។ គេការហើយកំពុងផ្សំដំណេក ទៅសំកុកមុខផ្ទះគេទៀត។

  2. 2

    Daravuth said,

    ខំប្រឹងរៀនអោយបានហួសបណ្ឌិតសិន កុំអោយខកចិត្តដូចមីដាដា។​ ហេហេ….

  3. 3

    duongchan said,

    ត្រូវ!!ត្រូវខំរៀនឲ្យបានច្រើន!

  4. 4

    B.OEU.N said,

    * ដាដា​​កំសត់​ប៉ុណ្ណឹង ខ្ញុំ​វិញ កំសត់​ជាងដាដា​ទៅ​ទៀត កក(ក្រៀមក្រំ) ។
    * រៀន​ហួស​បណ្ឌិត ចេញ​មក​វិញ លែង​ចេះ​ស្អី​សោះ​ហើយ​តារាវុធ​! សខខ ។
    * ចន្ទ​នៅ​ខំ​រៀន​ដល់​អាយុ​សែ​ទៅ​ឬ​យ៉ាង​ណា​? ចង់​ឆ្ងល់​!

  5. 5

    chhorran said,

    ha ha ច័ន្ទគិតរៀបការស្អែក ហ្មងទៅ ឮបឿនសួរឆ្ងល់ហើយនៅ?​ ហា ហា​សង្ស័យអ្នកសួរហ្នឹងណាស់​​ ហា ហា


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s