ឱក សុគន្ធ​កញ្ញា – បេះដូង​រង​គ្រោះ

បទៈ បេះដូង​រង​គ្រោះ
ច្រៀង​ដោយៈ ឱក សុគន្ធ​កញ្ញា
អាល់ប៊ុមៈ ក្រុម Rock Zone
ផលិតកម្មៈ រ៉ក (Rock)
ឆ្នាំៈ ២០០៧

១. មើល​ទឹក​សមុទ្រ ឲ្យ​សែន​រន្ធត់​ឱរា
ចុង​ស្រល់​ចំអក​វាចារ ឈឺ​ផ្សា​ពេញ​ទ្រូង​ហរទ័យ
ធម្មជាតិ​ស្ងៀមស្ងាត់ ហាក់​មាន​វិបត្តិ​ដូច​ស្រី
ចង់​ប្រាប់​តែ​មិន​អាច​ស្ដី ព្រោះ​ប្រពៃណី​​ចាស់​ទុំ​កម្រិត ។

២. វណ្ណៈ​គ្រួសារ ខ្ពស់​ទាប​មិន​អាច​បំពាន
ខ្លួន​ស្រី​តែង​តែ​ខ្មាស់​អៀន មិន​ហ៊ាន​ប្រាប់​ពី​ការពិត
ចិត្ត​ផ្សេង​មាត់​ផ្សេង ភាសា​បេះដូង​បាំងបិទ
ធម្មជាតិ​សូម​អ្នក​ជួយ​គិត ស្រលាញ់​អាណិត​តើ​រើស​មួយ​ណា ។

បន្ទរ. ខ្លួន​ជិត​បង្កើយ ចិត្ត​ឆ្ងាយ​ខ្វល់​ស្ដាយ​កន្លង
ពន្លក​ស្នេហ៍​បាន​ចង​ក្រង អូន​និង​បង​កាល​វ័យ​កុមារ
បង​ផ្ដាច់​ចំណង កម្រង​ស្នេហ៍​អនុស្សារ៍
ពេល​នេះ​បាន​ត្រឹម​ព្រាត់​គ្នា ពុំងារ​មាន​ថ្មី​បញ្ឈឺ​ចិត្ត​អូន ។

៣. នឹក​ណាស់​ៗ នឹក​ណាស់​ម្ចាស់​បេះដូង​អើយ
ជួប​​អូន​បង​ធ្វើ​កន្ដើយ មិន​ឆ្លើយ​សាសង​សំដី
បេះដូង​ប្អូន​យំ យំ​លា​ស្នេហ៍​អស់​និស្ស័យ
ព្រហ្មលិខិត​​ម្ដេច​មិន​ប្រណី ជួប​ហើយ​ហេតុ​អ្វី​ពង្រាត់​ទៅ​វិញ ។

ភ្លេង – បន្ទរ – ៣

 

18 ចំលើយ so far »

  1. 1

    vicheain said,

    ខ្ញុំចូលចិត្តបទនេះ ពេលនៅម្នាក់ឯងស្តាប់បទនេះទៅធ្វើអោយមានអារម្មណ៍ធូរស្រាល

  2. 2

    B.OEU.N said,

    ខ្ញុំ​ចូល​ចិត្ត​បទ​នេះ​ដែរ ។ បទ​កំសត់​យ៉ាង​ហ្នឹង បែរ​ជា​មាន​អារម្មណ៍​ធូរស្រាល ដូច​រាង​ប្លែក​!!? សមទហ

  3. 3

    B.OEU.N said,

    ស្ដាប់​បទ​ហ្នឹង​ទៅ អាណិត​ស្រី​ៗ​ដល់​ហើយ ។ តែ​និយាយ​អី​! ប្រុស​ៗ​អត់​ហ៊ាន​និយាយ​ដូច​តែ​គ្នា​ហ្នឹង​…?😉

  4. 4

    vicheain said,

    ខ្ញុំអត់បានស្តាប់យកអត្ថន័យទើបខ្ញុំអត់កំសត់ ម្យ៉ាងទៀតខ្ញុំអត់មានបញ្ហារបេះដូង តើ បឿន​ upload​ ចំរៀងនៅកន្លែងណា ខ្ញុំប្រើ Divshare ប៉ុន្តែពេលដាក់នៅក្នុងប្លក់ វាអត់ដំណើរការសោះ។

  5. 5

    B.OEU.N said,

    ខ្ញុំ​ប្រើ​ Divshare ដែរ តែ​មិន​ដឹង​ថា​ធ្វើ​យ៉ាង​ណា​ឲ្យ​ងាយ​ស្រួល​ទេ ព្រោះ​គេ​បិទ Direct link បាត់​ទៅ​ហើយ ។

  6. 6

    PopEYE said,

    បើចង់បានបទចំរៀងនេះ អាចប្រើ Internet Download Manager, គ្រាន់តែចុចលើ button play អ្នកនឹងទទួលបានបទហ្នឹងហើយ។

  7. 7

    rattanak22 said,

    Why cannot write khmer font here? and I cannot read khmer font here properly. Anybody can help me?

  8. 8

    B.OEU.N said,

    Click on the link below to see how to make your computer can read Khmer correctly or let me know if you still have problem with Khmer.
    Show Khmer on your computer

    Thanks

  9. 9

    naraths said,

    ​ថា​អោយ​ជួយ​ទិញ​ឌីស​អូឡាក់ស៊ីន តែ​បើ​បឿន​ដាក់​ឲ្យ​ស្ដាប់​ចាំ​បាច់​ទិញ​ធ្វើ​អ្វី! ហា! សល់​លុយ​ទៀត​ហើយ…

  10. 10

    Mr. V said,

    ដាក់​ឲ្យ​ស្តាប់​ហើយ​នៅនិយាយ​ច្រើ​ន​ទៀត​ យ៉ាប់​មែន​ការដ្ឋ​នេះ !!! ធ្វើ​ដូច​ខ្ញុំ​នែក ស្តាប់​ស្ងាត់​! សខខ

  11. 11

    rattanak22 said,

    Boeun, i followed the instruction on how to read khmer properly. Still, i cannot read it.
    I want you to see how it look like on my pc:
    [IMG]http://img249.rockyou.com/imagehost/2/2190/2190463/2190463_07ab3af51184900664_m.jpg[/IMG]

    i installed khmer unicode already, but the way the words dont show properly. How can i fix it?

  12. 13

    rattanak22 said,

    i dont know how to post picture or photo in blog or forum yet. So i print screenshot on my pc of broken khmer font. here it is:
    http://www.rockyou.com/photos/photo_view.php?instanceid=2190463

  13. 14

    theblackevil3 said,

    ចូលចិត្តបទនេះមែនទែន!

  14. 15

    This blog is not update anymore. Please visit http://khmerlyrics.com.

    Thanks for drop by this blog.

  15. 16

    samedy said,

    លយមែនបទនេះ៕៕៕៕៕៕៕៕

  16. 17

    samedy said,

    «««««« វាមានអត្ថន័យណាស់ដឹងនៅ »»»»»»»


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s