សុគន្ធ និសា – ស្នាម​ថើប​ដំបូង

បទៈ ស្នាម​ថើប​ដំបូង
ច្រៀង​ដោយៈ សុគន្ធ និសា
អាល់ប៊ុមៈ ធម្មជាតិ​ស្ងៀម​ឈឹង
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល​៣២៩
ឆ្នាំៈ ២០០៧

ហូ​យេ​ យេ​ៗ យេ… យ៉ា​ហេ ហ៊ឺ​ ហ៊ឺ​…

១. ដំណក់​ទឹក​ភ្នែក ហូរ​ពេល​អប្សុក
ស្រក់​លើ​សំបុត្រ​ឈឺចាប់
អាន​ចប់​បេះដូង​ដូច​ស្លាប់
ព្រោះ​បង​ទៅ​បាត់​ស្ងាត់​ទាំង​សំលេង ។

២. អារម្មណ៍​វិល​វល់​ព្រិល​ភ្នែក​ទាំង​គូ
ចិត្ត​ថ្ងួច​ថ្ងូរ​កណ្ដោច​កណ្ដែង
ឈរ​រង់​ចាំ​បង​ម្នាក់​ឯង
ក្នុង​អព្វ​ផ្សែង មើល​លែង​យល់​អ្វី ។

បន្ទរ១. មេឃ​អើយ​បើ​ចិត្ត​គេ​ឆាប់​ប្រែ
ស្នេហ៍​អើយ​បើ​ថ្ងៃ​ស្អែក​ផ្លាស់​ថ្មី
ក៏​នៅ​ចាំ​ប្រុស​វិលវៃ
នឹក​ដល់​ស្នាម​ថើប​ដំបូង ។

បន្ទរ២. ទោះ​បី​ភ្លៀង​ធ្លាក់​នៅ​ខាង​នោះ
តែ​រងារ​ដល់​បេះដូង​អូន
ក្នុង​ជាតិ​នេះ​មាន​តែ​ស្ងួន
ចិត្ត​បេះដូង​ក្រោម​មេឃ​តែ​មួយ ។

៣. ឬ​ភ្លេច​ស្នាម​ថើប​តាំង​ពី​ដំបូង
នៅ​សល់​ដាន​មិន​ទាន់​រលុប
តែ​ស្នេហ៍​យើង​ប្រែ​បញ្ចប់
ត្រូវ​បង​លុប​កែ​ខុស​គ្រា​មុន ។

៤. ស្នេហ៍​អើយ​ពេល​នេះ​កំពុងធ្វើ​អ្វី
ចិត្ត​ស្រី​តែង​នឹក​បារម្ភ
ផ្ញើ​ពាក្យ​អះអាង​នៃ​ខ្ញុំ
អូន​នៅ​រង់​ចាំ ចាំ​បង​វិល​វៃ ។

ច្រៀង​ បន្ទរ១ – បន្ទរ២

ពោល. អូន​ដឹង​ថា​អ្វី​ៗ ជា​ការ​បោក​ប្រាស់
ជា​ពាក្យ​កុហក់ សម្រាប់​ឲ្យ​អូន​ស្ងប់​ចិត្ត
តែ​កាពិត បង​ភ្លេច​អូន​រួច​ទៅ​ហើយ
បង​ដឹង​ទេ ថា​អូន​កំពុង​គិត​អ្វី
គឺ​នឹក​បង បារម្ភ​ពី​បង
តែ​អូន​ដឹង​ថា បង​មិន​ក្បត់​ឡើយ
អូន​នៅ​តែ​ចាំ​​ដល់​ស្នាម​ថើប​ដំបូង
ហើយ​ជា​លើក​ទី​មួយ​ក្នុង​ជីវិត​អូន ។

ភ្ជាប់. ទឹក​ភ្នែក​អើយ ហេតុ​ម្ដេច​ឡើយ​នៅ​ហូរ
គ្មាន​អាសូរ​ដល់​ខ្ញុំ​រង់ចាំ
យំ​អស់​ទឹក​ភ្នែក​សង្វេគ​ប្រេះស្រាំ
ទ្រូង​ខ្ទេច​ខ្ទាំង​នៅ​ចាំ​តែ​ផ្លូវ​បង ហូ… ។

ច្រៀង បន្ទរ១ – បន្ទរ២ – បន្ទរ២

 

4 ចំលើយ so far »

  1. 1

    Mr. V said,

    ហា​បទ​នេះ​ពិរោះ ស្តាប់​ហើយ​ធ្វើ​ឲ្យ​នឹក​ដល់​រឿង​ជា​ច្រើន យប់​ម៉ិញ​ដោន​ឡូតបាន​ភ្លាម​ស្តាប់​ជិត​១០​ដង! lolzzzz

  2. 2

    B.OEU.N said,

    នឹក​ឃើញ​រឿង​អី​ខ្លះ? ប្រាប់​ខ្លះ​បាន​អត់? ហើយ​ស្ដាប់​ទាល់​តែ​អស់​ថ្លៃ​ហ្ន៎​!

  3. 3

    Mr. V said,

    មក​ពី​ដេក​មិន​សូវ​លក់​ហ្នឹង​ណា បាន​ជា​ស្តាប់​ច្រើន​​ដង ! នឹក​ឃើញ​ច្រើន​រឿង​ហ្នឹង​ណា ច្រើន​ពេក​មិន​ដឹង​ថា​គួរ​យក​ត្រង់​ណា​មក​ប្រាប់​ទេ ! សខខ សមទហ

  4. 4

    B.OEU.N said,

    មាន​ពេល​ខ្លះ នៅ​តែ​ម្នាក់​ឯង​ពេក ក៏​មិន​ល្អ​ដែរ អាច​ធ្វើ​ឲ្យ​យើង​រវើរវាយ គិត​ច្រើន… មិន​បាច់​ប្រាប់​ក៏​បាន​ដែរ តែ​ខ្ញុំ​ដឹង​បាត់​ទៅ​ហើយ ថា​គិត​អី​ខ្លះ សលល!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s