សន សុ​លីនកា – យំ​មិន​ឆ្អែត

បទៈ យំ​មិន​ឆ្អែត
ច្រៀង​ដោយៈ សន សុ​លីនកា
អាល់ប៊ុមៈ ក្រុម Rock Zone
ផលិតកម្មៈ រ៉ក (Rock)
ឆ្នាំៈ ២០០៧

១. ពន្លក​ស្នេហ៍​អូន​ពូន ទើប​តែ​នឹង​ដុះ
ចុះ​ហេតុ​អ្វី​ក៏​ប្រុស បំផ្លាញ​គ្មាន​អ្វី​សេសសល់
ធ្វើ​ឲ្យ​បេះដូង​អូន ខ្ទេច​ខ្ទាំ​ប្រេះស្រាំ​រង​កង្វល់
ឲ្យ​អូន​វិលវល់ ក្នុង​ភព​ស្នេហា ។

២. ឯណា​ក្ដី​ស្មោះ​ពិត បង​ប្រឌិត​សម្ដី
បោក​ប្រាស់​ដួង​ចិត្ត​ស្រី គ្មាន​ក្ដី​មេត្តា​សោះ​ឡើយ
អាវុធ​សំដី អូន​បាន​ស្គាល់​ហើយ
ទុក្ខ​គ្មាន​ពេល​ណា​ស្បើយ
អូន​យំ​មិន​ឆ្អែតៗ ព្រោះ​តែ​នួនល្អង ។

បន្ទរ. អូន​សុំ​យំ​ស្រែក ប្រាប់​ដល់​លោកិយ​ថា​ស្រី​ស្អប់​បង
ចុកចាប់​កន្លង តើ​ប្រុស​ស្នេហ៍ស្នង ដឹង​ដែរ​ឬ​អ្វី
ទឹក​ភ្នែក​អូន​ហូរ គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ​ណា​ប្រុស​ថ្លៃ
ស្នេហា​​បង​និង​ស្រី គ្មាន​ភាប​ភក្ដី​ចំពោះ​ស្នេហ៍​យើង
អូន​យំ​មិន​ឆ្អែត​ទេ​បង ។

៣. ណ្ហើយ​ត្រូវ​តែ​បញ្ចប់ ភព​ស្នេហ៍​គ្មាន​ន័យ
អូន​មាន​តែ​សំដី សុំ​បញ្ជាក់​ប្រាប់​ទៅ​នួនល្អង
គង់​មាន​ថ្ងៃ​ណា​មួយ បង​នឹង​ជួប​វិញ​ម្ដង
នោះ​ទើប​ប្រុស​ស្នេហ៍ស្នង
យល់​ពី​សេចក្ដី​ឈឺចាប់​ធំ​ធេង​ប៉ុណ្ណា ។

បន្ទរ – ភ្លេង – បន្ទរ

 

8 ចំលើយ so far »

  1. 1

    I feel I like the melody of this song best, among the three. Though this girl is a new singer, she is pretty good.

  2. 2

    B.OEU.N said,

    ខ្ញុំ​ក៏​យល់​ថា​អ៊‍ីចឹង​ដែរ ហើយ​ខ្ញុំ​ក៏​ចូល​ចិត្ត​បទ​របស់​ខាន់ ជែម​ផង​ដែរ ។

  3. 3

    Mr. V said,

    មាន​ដឹង​ថា​គេ​និពន្ធ​ថ្មី​ឬ​ក៏​យ៉ាង​ម៉េច​បឿន? មាន Album Art ឬទេ? ចង់​ឃើញ​មុខ​អ្នក​ចម្រៀង​ សម្លេង​គ្រាន់​បើ អនាគត​វែង​ឆ្ងាយ​ តាម​មើល​ទៅ!

  4. 4

    B.OEU.N said,

    មែន​ហើយ ខ្ញុំ​ក៏​យល់​ថា​អ៊‍ីចឹង​ដែរ ។ ឲ្យ​តែ​មិន​យក​លំនាំ​ពី​គេ​មក​ច្រៀង ទោះ​ជា​យ៉ាង​ណា​ក៏​ខ្ញុំ​គាំទ្រ​ដែរ ។ ចង់​មើល​រូប​អាល់ប៊ុម ចាំ​ខ្ញុំ​នឹក​ដាក់​ឲ្យ​មើល​ក៏​បាន ។

  5. 5

    Daravuth said,

    តាមខ្ញុំស្តាប់ភ្លេងនេះ ដូចជាស្រដៀងបទបរទេសមួយចំនួន។ ទោះជាហង្សមាសយកបទគេមកយ៉ាងណា ខ្ញុំក៏នៅជាអ្នកគាំទ្រមួយរបស់ផលិតកម្មហង្សមាស។ អ្នកចំរៀងហង្សមាសច្រៀងមិនចំាបាច់ស្ទូឌីយ៉ូក៏ពិរោះ ។ សង្ឃឹមថាហង្សមាសនឹងចេះតែងចំរៀងអោយអ្នកចំរៀងរបស់ខ្លួនឆាប់​ៗ៕

  6. 6

    B.OEU.N said,

    ខ្ញុំ​ក៏​យល់​ថា​បទ​ខ្លះ​ស្រដៀង​នឹង​បទ​បរទេស​ដែរ តែ​ដោយ​សារ​ការ​កែ​ប៉ារ៉ូល និង​ទំនុក​ភ្លេង ធ្វើ​ឲ្យ​វា​ក្លាយ​ជា​បទ​ថ្មី​ ដែល​អាច​ទទួល​យក​បាន ។ បើ​និយាយ​ពី​ហង្សមាស​វិញ ស្ទើរ​តែ​១០០%​ទៅ​ហើយ​ដែល​គាំទ្រ ខ្ញុំ​ក៏​គាំទ្រ​ដែរ ហើយ​វា​រិត​តែ​ប្រសើរ​ទៅ​ទៀត បើ​ផលិតកម្ម​នេះ អាច​ផលិត​បទ​ចម្រៀង​ខ្លួន​ឯង​បាន ។

  7. 7

    ជំរាប​សួរអ្នកទាំងអស់គ្នា​ខ្ញុំជាសមាជិកថ្មីបទចំរៀងនេះស្តាប់ទៅពីរោះណាស់ប៉ិនែ្តខ្ញុំសូមសួរបន្តិច Blog របស់​​បៀន​ខ្ញិំមិនអាចសា្តប់បទចំរៀងបានទេ Download មក computer ទើបអាចស្តាប់បាន​ បៀន​ហា!!​ធ្វើម៉េច​អាចស្តាប់បានដោយមិនចាំបាច់​ Download បានដែរឺ​ទេ​ អរគុណច្រើនណា!!!!!!!!!!

  8. 8

    B.OEU.N said,

    អត់​ធ្លាប់​ជួប​បញ្ហា​នេះ​ទេ តែ​ខ្ញុំ​ប្រាប់​​អ៊ុក សុខុម​ខ្លះ​ពី​តម្រូវ​ការ​សម្រាប់​ស្ដាប់​ចម្រៀង​នៅ​ប្លក់​នេះ ។
    * ត្រូវ​តម្លើង ឬ​មាន​ Flash Player
    * ល្បឿន​អ៊ីនធឺណេត​កាន់​តែ​លឿន កាន់​តែ​ប្រសើរ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s