មាស សុ​បញ្ញា – ទ្រ​ឯក​ដាច់​ខ្សែ

បទៈ ទ្រ​ឯក​ដាច់​ខ្សែ
ច្រៀង​ដោយៈ មាស សុ​បញ្ញា
អាល់ប៊ុមៈ ក្រុម Rock Zone
ផលិតកម្មៈ រ៉ក (Rock)
ឆ្នាំៈ ២០០៧

១. ទ្រ​អើយ អើយ​ទ្រ ឈប់​ថ្ងូរ​ទ្រហោរ​ទៀត​ទៅ
ទោះ​អ្នក​សោកសៅ ក៏​ពៅ​​មិន​វិល​វិញ​ដែរ
ទ្រ​ឯក​ដាច់​ខ្សែ ទួញ​យំ​ម្ល៉េះ​ទេ​ ដួង​ស្នេហ៍​ឃ្លាត​ឆ្ងាយ
ចំបែង​ដើម​ទ្រូង​ស្ទើរ​ធ្លាយ ព្រហ្មលិខិត​អើយ ដាច់​មេត្តា​ម៉្លេះ ។

២. ឱ​ម្ចាស់​ស្នេហ៍​បង នួនល្អង​អូន​ចាំ​បាន​ទេ
គ្រា​ដែល​មាសមេ ថែ​បង​ក្នុង​ខ្ទម​កំសត់
នឿយ​ហត់​យ៉ាង​ណា ក៏​មិន​វាចារ​ហារ​ស្ដី​បន្ទោស
អូន​នៅ​ញញឹម​យ៉ាង​ស្រស់ ទ្រាំ​រស់​លំបាក អាណិត​ណាស់​ថ្លៃ ។

បន្ទរ. ឥឡូវ​ប្រែ​អស់ ស​ទៅ​ជា​ខ្មៅ
ចាក​ចេញ​ចោល​ទៅ ទុក​នៅ​អាល័យ
ឱ្យ​ទ្រ​កំសត់ លួច​ទួញ​ទឹក​ភ្នែក​ទាំង​យប់​ទាំង​ថ្ងៃ
រង់​ចាំ​មើល​ផ្លូវ​ចរណៃ ពេល​អូន​វិលវៃ​ នឹង​បំពេរ​ស្ងួន ។

៣. អាសូរ​ទ្រូង​ណាស់ នឹក​ម្ចាស់​បេះដូង​បង​អើយ
រាត្រី​ស្ងាត់​អើយ គេង​កើយ​ក្លំ​មើល​ខ្នើយ​ស្រី
ឱរា​ចំបែង ក្រៀម​ស្វិត​ហួត​ហែង មិន​ឃើញ​ចន្ទ​ថ្លៃ
មក​កើយ​ខ្នើយ​នៅ​ក្នុង​ដៃ ក្បែរ​​ទ្រ​ពីសី ទ្រ​ឯក​ដាច់​ខ្សែ ។

ភ្លេង – បន្ទរ – ៣

 

5 ចំលើយ so far »

  1. 1

    មករា said,

    បទពិរោះមេន ចូលចិត្តសំលេងអ្នកចំរៀងនិះ តើមានបទអីពីគាត់ទៀតទេ?

  2. 2

    B.OEU.N said,

    មាស សុបញ្ញា​ទើប​តែ​មាន​មួយ​បទ​នេះ​ទេ ។

  3. 3

    B.OEU.N said,

    បទ​នេះ ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​មែន​ទែន!!

  4. 5

    phirom01 said,

    សំសូររឿង​ការកែcss នៅកនែ្លងណា​ជូយប្រាប់ផង​
    ក្នុង​wordpress


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s