ខាន់ ជែម – សម្រែក​បេះដូង

បទៈ សម្រែក​បេះដូង
ច្រៀង​ដោយៈ ខាន់ ជែម
អាល់ប៊ុមៈ ក្រុម Rock Zone
ផលិតកម្មៈ រ៉ក (Rock)
ឆ្នាំៈ ២០០៧

១. ឈឺ​អ្វី​ម្ល៉េះ ពេល​ដឹង​ថា​អូន​ក្បត់
ជួប​ភាព​ជូរចត់​រង​ទុក្ខ​ឥត​ស្បើយ
ឲ្យ​បង​សោកា ព្រោះ​តែ​ត្រាណត្រើយ
អូន​មាន​ថ្មី​ហើយ ឲ្យ​បង​ខ្លោច​ផ្សា ។

២. ឈឺ​អ្វី​មិន​ស្មើ ឈឺ​ក្នុង​ដួង​ចិត្ត
ដូច​ភព​ងងឹត​គ្មាន​សូរិយា
បេះដូង​ប្រេះស្រាំ ចាញ​កល​ស្នេហា
ល្បិច​ស្នេហ៍​ឫស្យា ចិត្ត​អូន​ប្រួល​ប្រែ ។

ភ្ជាប់. បើ​មិន​ស្រលាញ់ តើ​អាណិត​រូប​បង​ធ្វើ​អ្វី
នេះ​ឬ​សំដី​ដែល​អូន​ថា​ជា​ពាក្យ​ស្នេហ៍​ស្និទ្ធ
បំពេរ​បេះដូង ខ្លាច​ស្រពោន​ស្វិត ។

បន្ទរ. សម្រែក​បេះដូង​បង​យំ សួរ​ទៅ​ស្រី
ហេតុ​អ្វី​ក៏​ថ្លៃ មាន​ចិត្ត​បែកបែរ​ពី​បង
ឈឺ​ផ្សា​ព្រោះ​ស្នេហ៍​កន្លង បេះដូង​រង​ទុក្ខ​ក្រំគ្រា
ឆ្លើយ​មក​ពុំងារ តើ​អូន​គិត​យ៉ាង​ណា​ទៅ​ថ្លៃ
ស្នេហ៍​អូន​ឋិន​នៅ​ត្រង់​ណា ។

៣. កុំ​ឲ្យ​ខ្ញុំ​ខ្វល់ អស់​ឱ​ទ្វីប​លោក
កុំ​ឲ្យ​ខ្ញុំ​សោក អស់​ឱ​លោកិយ
កុំ​ឲ្យ​ខ្ញុំ​យល់​ នរគ​អវចីយ៍
រង​កម្ម​អប្រិយ ព្រោះ​តែ​តណ្ហា ។

ភ្ជាប់ – បន្ទរ – ភ្លេង – បន្ទរ

 

2 ចំលើយ so far »

  1. 1

    ខ្មែរតែមួយ said,

    បទមួយនេះស្តាប់កាន់តែយូ កាន់តែមានអត្ថន័យ។ សង្ឃឹមថា ខាន់ ជេមស៏
    នឹងអាចល្បីទៅថ្ងៃអនាគត ព្រោះសំឡេងរបស់គេស្តាប់ទៅពិរោះដែរ អាចប្រ
    ជែងជាមួយតារាជើងចាស់មួយចំនួនបាន………🙂 🙂

    • 2

      គំនិតកណ្ដាល said,

      តែជាក់ស្ដែង គឺថាឥឡូវនេះលោកជែមបានចាប់ផ្ដើមសាបសូន្យបន្តិចម្ដងៗ ដែលខ្ញុំគិតថា កត្តាសំខាន់ជាងគេនោះគឺ បទចម្រៀងដែលអ្នកនិពន្ធតែងឱ្យគាត់ច្រៀងតែម្ដង។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s