ខាន់ ជែម – បុប្ផា​ក្រពុំ

បទៈ បុប្ផា​ក្រពុំ
ច្រៀង​ដោយៈ ខាន់ ជែម
អាល់ប៊ុមៈ ក្រុម Rock Zone
ផលិតកម្មៈ រ៉ក (Rock)
ឆ្នាំៈ ២០០៧

១. បុប្ផា​ជាប់​ទង ចិត្ត​បង​ស្មោះស្ម័គ្រ
ស្រស់​កែវ​វលក្ខណ៍ ស្នេហ៍​បង​ជំពាក់​លើ​ស្រី
ដើរ​ចេញ​មិន​រួច ចិត្ត​គួច​លួច​ស្នេហ៍​ចរណៃ
ញាប់ញ័រ​ហរទ័យ ខ្លាច​ស្រី​មាន​ម្ចាស់​រក្សា ។

២. ផ្កា​ពេញ​ក្រពុំ ក្លិន​ងំ​ជាប់​ប្រាណ
វង់ភ័ក្ត្រ​កល្យាណ ប្រៀប​បាន​នឹង​ដួង​ចន្ទ​ថ្លា
ចង់​ស្ទុះ​ទៅ​ថ្នម បី​បម​អូន​ក្នុង​ហត្ថា
បង​សូម​បេះផ្កា ថែ​រក្សា​មិន​ឲ្យ​ស្រពោន ។

បន្ទរ. ហេតុ​អ្វី បាន​ជា​ស្រី​នាង​នៅ​ស្ងៀម
មិន​ស្ដី​ធ្វើ​ឫក​អឹមអៀន ឲ្យ​បង​ក្រំក្រៀម​ព្រោះ​តែ​អូន
បើ​មិន​ប្រណី បង​ច្បាស់​រីងរៃ​ស្គម​ខ្លួន
កុំ​ឲ្យ​បង​ក្ស័យ​ព្រោះ​ស្ងួន នឹមនួន​សូម​អូន​មេត្តា ។

៣. ផ្កា​អូន​មាន​ឆោម ប្រលោម​ចិត្ត​បង
លួច​ស្នេហ៍​នួនល្អង មួហ្មង​ចង់​ស្និទ្ធ​កាយា
ធ្វើ​ម្ដេច​នឹង​បាន បើ​ខ្ពស់​ដូច​ដួង​តារា
សូម​ចិត្ត​បុប្ផា អូន​មេត្តា​ដល់​ស្នេហ៍​បង​ផង ។

ភ្លេង – ៣

 

1 Response so far »

  1. 1

    This song is pretty good, but it sounds rather like Thai look thoong to me.


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s