ក្រុម Rock Zone – មោទនភាព​ជា​ខ្មែរ

បទៈ មោទនភាព​ជា​ខ្មែរ
ច្រៀង​ដោយៈ ក្រុម Rock Zone
អាល់ប៊ុមៈ ក្រុម Rock Zone
ផលិតកម្មៈ រ៉ក (Rock)
ឆ្នាំៈ ២០០៧

បន្ទរ១. សម្រស់​អង្គរ​ដ៏​ល្អ​សែន​ប្រណិត
នេះ​ជា​គំនិត​ស្នាដៃ​របស់​ខ្មែរ
ដូច្នេះ​កុលបុត្រ​សូម​ជួយ​រក្សា​ថែ
មោទនភាព​ខ្មែរ ត្រូវ​តែ​មាន​សង្ឃឹម ។

បន្ទរ២. ខ្មែរ​យើង​ជា​ពូជ​អ្នក​សាង​អង្គរ
កសាង​ពី​ថ្ម ល្អ​​ល្អះ​លើស​អ្វី​ៗ
ត្រូវ​​មាន​អំណត់ ព្យាយាម​ថ្លាថ្លៃ
កំពូល​ប្រាំ​មាន​ន័យ កំពូល​បញ្ញា​ញាណ ។

១. យើង​ទាំង​អស់​គ្នា សំណាង​ខ្លាំង​ណាស់
ទាំង​ក្មេង​ទាំង​ចាស់ បាន​កើត​មក​ជា​កូន​ខ្មែរ
មាន​គ្រប់​វណ្ណៈ ក្រុង ចំការ​ស្រែ
ក្រោម​ពន្លឺ​ខែ លើ​ដែន​ដី​សុវណ្ណភូមិ ។

២. រួច​ពី​សង្គ្រាម​កំណាច​ឃោឃៅ
បង​ប្អូន​រស់​នៅ ដោយ​ក្ដី​សុខសាន្ត
មាន​ម្ហូប​អាហារ និង​លំនៅ​ឋាន
ជួប​ជុំ​សណ្ដាន មាន​សុភមង្គល ។

ច្រៀងរាប់. ក្នុង​ទឹក​មាន​ត្រី ក្នុង​ដី​មាន​រ៉ែ
លើ​ដី​មាន​ស្រែ មាន​ដំណាំ​ដាំ​ដុះ
បន្លែ​បង្ការ មហា​ចំរុះ
មាន​ភ្នំ​មាន​ជ្រោះ មាន​កន្លែង​កំសាន្ត ហេ… ។

បន្ទរ៣. មាន​សម្បត្តិ​វប្បធម៌​ដ៏​ថ្កើង​ថ្កាន
ប្រាសាទ​បូរាណ​តូច​ធំ
ប្រាសាទ​អង្គរ តាព្រហ្ម
បាយ័ន​សំងំ បន្ទាយ​ស្រី​ថែ​កាយ ។

បន្ទរ៤. ក្បូរក្បាច់​រចនា​សោភា
ប្រទេស​នានា ចូល​មក​ទស្សនា
គេ​កោត​ស្ញប់ស្ញែង​ស្នាដៃ​ដូនតា
គំនិត​បញ្ញា ចេះ​ច្នៃ​ប្រឌិត ។

បន្ទរ១ – បន្ទរ២ – ភ្លេង

៣. សូម​ព្រលឹង​បុព្វបុរស​ខ្មែរ
កុំ​មាន​គេចកែ ចូល​មក​សណ្ឋិត
ដល់​ខ្មែរ​គ្រប់​រូប​ចេះ​មាន​គំនិត
មោទនភាព​ពិត​មហា​គ្រួសារ​ខ្មែរ ។

៤. យុវជន​ខ្មែរ​អើយ ទាំង​ប្រុស​ទាំង​ស្រី
មាន​ភ័ព្វ​និស្ស័យ​រួម​ជាតិ​រួម​សណ្ដាន
វេញ​ជា​ធ្លុង​មួយ លើក​ជាតិ​ថ្កើងថ្កាន
នោះ​ទើប​យើង​បាន ស្គាល់​ក្ដី​រុងរឿង ។

បន្ទរ៣ – បន្ទរ៤ – បន្ទរ១ – បន្ទរ២

មោទនភាព​ជា​ខ្មែរ (៨ដង)

បន្ទរ១ – បន្ទរ២ – បន្ទរ១ – បន្ទរ២

មោទនភាព​ជា​ខ្មែរ

 

5 ចំលើយ so far »

  1. 2

    den seima said,

    Wow! very good! i like this song!

  2. 3

    khmertale said,

    i like this song very much play it many times a day. hehehehe😉


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s