បទៈ យំមិនឆ្អែត
ច្រៀងដោយៈ សន សុលីនកា
អាល់ប៊ុមៈ ក្រុម Rock Zone
ផលិតកម្មៈ រ៉ក (Rock)
ឆ្នាំៈ ២០០៧
១. ពន្លកស្នេហ៍អូនពូន ទើបតែនឹងដុះ
ចុះហេតុអ្វីក៏ប្រុស បំផ្លាញគ្មានអ្វីសេសសល់
ធ្វើឲ្យបេះដូងអូន ខ្ទេចខ្ទាំប្រេះស្រាំរងកង្វល់
ឲ្យអូនវិលវល់ ក្នុងភពស្នេហា ។
២. ឯណាក្ដីស្មោះពិត បងប្រឌិតសម្ដី
បោកប្រាស់ដួងចិត្តស្រី គ្មានក្ដីមេត្តាសោះឡើយ
អាវុធសំដី អូនបានស្គាល់ហើយ
ទុក្ខគ្មានពេលណាស្បើយ
អូនយំមិនឆ្អែតៗ ព្រោះតែនួនល្អង ។
បន្ទរ. អូនសុំយំស្រែក ប្រាប់ដល់លោកិយថាស្រីស្អប់បង
ចុកចាប់កន្លង តើប្រុសស្នេហ៍ស្នង ដឹងដែរឬអ្វី
ទឹកភ្នែកអូនហូរ គ្មានថ្ងៃបញ្ចប់ឡើយណាប្រុសថ្លៃ
ស្នេហាបងនិងស្រី គ្មានភាបភក្ដីចំពោះស្នេហ៍យើង
អូនយំមិនឆ្អែតទេបង ។
៣. ណ្ហើយត្រូវតែបញ្ចប់ ភពស្នេហ៍គ្មានន័យ
អូនមានតែសំដី សុំបញ្ជាក់ប្រាប់ទៅនួនល្អង
គង់មានថ្ងៃណាមួយ បងនឹងជួបវិញម្ដង
នោះទើបប្រុសស្នេហ៍ស្នង
យល់ពីសេចក្ដីឈឺចាប់ធំធេងប៉ុណ្ណា ។
បន្ទរ – ភ្លេង – បន្ទរ
M|O|N|G|K|O|L said,
ខែកក្កដា 10, 2007 @ 8:58 ល្ងាច
I feel I like the melody of this song best, among the three. Though this girl is a new singer, she is pretty good.
B.OEU.N said,
ខែកក្កដា 10, 2007 @ 10:04 ល្ងាច
ខ្ញុំក៏យល់ថាអ៊ីចឹងដែរ ហើយខ្ញុំក៏ចូលចិត្តបទរបស់ខាន់ ជែមផងដែរ ។
Mr. V said,
ខែកក្កដា 10, 2007 @ 10:44 ល្ងាច
មានដឹងថាគេនិពន្ធថ្មីឬក៏យ៉ាងម៉េចបឿន? មាន Album Art ឬទេ? ចង់ឃើញមុខអ្នកចម្រៀង សម្លេងគ្រាន់បើ អនាគតវែងឆ្ងាយ តាមមើលទៅ!
B.OEU.N said,
ខែកក្កដា 10, 2007 @ 11:05 ល្ងាច
មែនហើយ ខ្ញុំក៏យល់ថាអ៊ីចឹងដែរ ។ ឲ្យតែមិនយកលំនាំពីគេមកច្រៀង ទោះជាយ៉ាងណាក៏ខ្ញុំគាំទ្រដែរ ។ ចង់មើលរូបអាល់ប៊ុម ចាំខ្ញុំនឹកដាក់ឲ្យមើលក៏បាន ។
Daravuth said,
ខែកក្កដា 11, 2007 @ 1:52 ល្ងាច
តាមខ្ញុំស្តាប់ភ្លេងនេះ ដូចជាស្រដៀងបទបរទេសមួយចំនួន។ ទោះជាហង្សមាសយកបទគេមកយ៉ាងណា ខ្ញុំក៏នៅជាអ្នកគាំទ្រមួយរបស់ផលិតកម្មហង្សមាស។ អ្នកចំរៀងហង្សមាសច្រៀងមិនចំាបាច់ស្ទូឌីយ៉ូក៏ពិរោះ ។ សង្ឃឹមថាហង្សមាសនឹងចេះតែងចំរៀងអោយអ្នកចំរៀងរបស់ខ្លួនឆាប់ៗ៕
B.OEU.N said,
ខែកក្កដា 11, 2007 @ 6:18 ល្ងាច
ខ្ញុំក៏យល់ថាបទខ្លះស្រដៀងនឹងបទបរទេសដែរ តែដោយសារការកែប៉ារ៉ូល និងទំនុកភ្លេង ធ្វើឲ្យវាក្លាយជាបទថ្មី ដែលអាចទទួលយកបាន ។ បើនិយាយពីហង្សមាសវិញ ស្ទើរតែ១០០%ទៅហើយដែលគាំទ្រ ខ្ញុំក៏គាំទ្រដែរ ហើយវារិតតែប្រសើរទៅទៀត បើផលិតកម្មនេះ អាចផលិតបទចម្រៀងខ្លួនឯងបាន ។
www.music4khmer.net said,
ខែកក្កដា 13, 2007 @ 2:25 ល្ងាច
ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំជាសមាជិកថ្មីបទចំរៀងនេះស្តាប់ទៅពីរោះណាស់ប៉ិនែ្តខ្ញុំសូមសួរបន្តិច Blog របស់បៀនខ្ញិំមិនអាចសា្តប់បទចំរៀងបានទេ Download មក computer ទើបអាចស្តាប់បាន បៀនហា!!ធ្វើម៉េចអាចស្តាប់បានដោយមិនចាំបាច់ Download បានដែរឺទេ អរគុណច្រើនណា!!!!!!!!!!
B.OEU.N said,
ខែកក្កដា 13, 2007 @ 3:31 ល្ងាច
អត់ធ្លាប់ជួបបញ្ហានេះទេ តែខ្ញុំប្រាប់អ៊ុក សុខុមខ្លះពីតម្រូវការសម្រាប់ស្ដាប់ចម្រៀងនៅប្លក់នេះ ។
* ត្រូវតម្លើង ឬមាន Flash Player
* ល្បឿនអ៊ីនធឺណេតកាន់តែលឿន កាន់តែប្រសើរ ។