សាពូន មី​ដាដា – កាហ្វេ​ល្វីង​ស្នេហ៍

បទៈ កាហ្វេ​ល្វីង​ស្នេហ៍
ច្រៀង​ដោយៈ សាពូន មី​ដាដា
អាល់ប៊ុមៈ Dans Ce Café
ផលិតកម្មៈ រស្មី​ហង្ស​មាស វ៉ុល​៣២៨
ឆ្នាំៈ ២០០៧

១.​ បង​ផឹក​កាហ្វេ ទន្ទឹង​ចាំ​ផ្លូវ​ស្ងួន
ផ្សា​ភ្នែក​ចាំ​អូន បេះដូង​ប្រែ​ក្ដៅ
កាហ្វេ​មាត់​ផ្លូវ បាត់​ពៅ​ទៅ​ហើយ ។

២. បង​ផឹក​កាហ្វេ រេ​ចិត្ត​មិន​នឹង​ឡើយ
ទ្វីប​លោក​ល្វឹងល្វើយ លាក់​ទុក​ស្នេហ៍​ខ្ញុំ
បន្លំ​បន្លាច ឲ្យ​ស្លុត​ចិន្តា ។

បន្ទរ១. ផឹក​កាហ្វេ ល្វីង​ខះ​ដួង​ចិត្ត
រែង​គិត រាលរោល​ឱរា
ឡើង​កំដៅ ក្ដៅ​ក្នុង​នេត្រា
អូន​ទៅ​ណា សូន្យ​ស្ងាត់​បាត់​ស្ងៀម ។

បន្ទរ២. ក្រោម​ផ្ទៃ​មេឃ ក្រហម​ពណ៌​មាស
នឹក​ដល់​ស្នេហ៍ ធ្លាប់​ស្ដាប់​សូរសៀង
ពេល​នេះ​បាត់ ឲ្យ​ចិត្ត​ក្រំក្រៀម
កាហ្វេ​ក្លិន​ឈ្ងៀម ល្វីង​ព្រោះ​តែ​អ្វី ។

៣. កាហ្វេ​ប្ដូរ​ក្លិន ឬ​ចិត្ត​អូន​ប្ដូរ​ស្នេហ៍
ខ្វល់ខ្វាយ​ម្ល៉េះ​ទេ ខ្វល់​ព្រោះ​បាត់​ស្រី
បាត់​ស្រី​ៗ ចិត្ត​បង​សោកា ។

បន្ទរ៣. ទៀម​កាហ្វេ​មាត់​ផ្លូវ​បង​នៅ​ចាំ
ភ្នែក​រកាំ ស្រងូត​ឱរា
ពាក្យ​ពេចន៍​ស្នេហ៍ ប្រែ​ព្រាត់​ទៅ​ណា
ពាក្យ​សន្យា ឲ្យ​បង​រីងរៃ ។

បន្ទរ៤. ទៀម​កាហ្វេ មាត់​ផ្លូវ​នៅ​មាន​មនុស្ស
តែ​ទាស់​ត្រង់ បាត់​អូន​ម្នាក់​ទេ​ថ្លៃ
ក្លិន​កាហ្វេ​ឈ្ងុយឈ្ងប់​អស់​ន័យ
មូលហេតុ​អ្វី​ដាច់​ចិត្ត​ត្រូវ​ឃ្លាត ។

៤. បង​ផឹក​កាហ្វេ កាហ្វេ​អស់​ក្លិន​ហើយ
ស្នេហ៍​គ្មាន​ចម្លើយ ឲ្យ​ទ្រូង​ចង្អៀត
រស់​ជាតិ​ល្វីង​ខះ ឲ្យ​ស្ទះ​ថប់​ចិត្ត ។

 

7 ចំលើយ so far »

  1. 1

    Mr. V said,

    សាពូន​មីដាដា ច្រៀង​វ៉ុល​ហ្នឹង​បទ Dans Ce Café ជាភាសា​ប៉ារ៉ាំង តុង​រាង​​យ៉ាប់​ស្តាប់​បន្តិច! តែ​បទ​មួយ​នេះ​គ្រាន់​ជាង ។

  2. 2

    B.OEU.N said,

    តាវី​ឯង​ចេះ​ច្រើន​ភាសា​ម្ល៉េះ? ពិត​ជា​ពូកែ​មែន​តាម៉ង​ហើយ​! សុំ​សរសើរ!

  3. 3

    Daravuth said,

    តែខ្ញុំចូលចិត្តវឺសិនបារាំងជាង!!!​ ចង់បានប៉ារូលបារាំងទៅគេហខ្ញុំបាន៕

  4. 4

    B.OEU.N said,

    អរគុណ​សម្រាប់​អត្ថបទ​ចម្រៀង​ ។ ខ្ញុំ​ចូល​ចិត្ត​ទាំង​ពីរ​វឺសិន​!

  5. 5

    Tom said,

    អា បទបារំាងវាឡួយជាងបទខ្មែរ ទាំងអត្ថន័យនឹង បទភ្លេង ខ្ញុំចូលចិត្ត French ជាង

  6. 6

    B.OEU.N said,

    មក​ពី​យើង​ចេះ​ខ្មែរ​ច្បាស់​ពេក​ដឹង​? បើ​ខ្ញុំ​ស្ដាប់​អត់​បាន ក៏​ចូល​ចិត្ត​​វឺសិន​បារាំង​ជាង​ដែរ​ហ្នឹង ចង់​ឆ្ងល់​!!

  7. 7

    សាពូនមីដាដា ច្រៀងបទហ្នឹង ពិតជាពិរោះ ទាំង​បទ​ខ្មែរ​និងបទបារាំង។
    តែគាត់ច្រៀងជាបារាំងវាប្លែក​ជាងមុនៗដែលគាត់តែងតែច្រៀងបទកំសត់ៗ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s