អែនឌី – នឹក​បង​៥០%​ផង

បទៈ នឹក​បង​៥០%​ផង
ច្រៀង​ដោយៈ អែនឌី
អាល់ប៊ុមៈ នឹក​បង​៥០%​ផង

១. ចិត្ត​បង​នៅ​តែ​នឹក
តើ​អូន​គិត​ដល់​បង​ខ្លះ​ទេ
ឬ​មួយ​អូន​បំភ្លេច​ក្ដី​ស្នេហ៍
ដែល​យើង​ធ្លាប់​ថែ​ជាយូរ​មក​ហើយ ។

បន្ទរ. នឹក​បង​ផង​អូន ហាសិប​ភាគរយ
ទោះ​មិន​បានគ្រប់​មួយ​រយ ក៏​ពេញ​ចិន្ដា​បង​ដែរ
នឹក​ដល់​បង គិត​រឿង​កន្លង
អូន​ធ្លាប់​ស្បថស្បែ​សច្ចា
វិល​មក​វិញ ណា​ជីវា
មក​រួម​ក្ដី​ស្នេហា​យើង ។

២. បើ​លោក​នេះ​រស់​គ្មាន​អូន
សុខ​ចិត្ត​សូន្យ​ជីវិត​សង្ខា
រស់​ធ្វើ​អ្វី​បាត់​រូប​ជីវ៉ា
គ្មាន​ន័យ​ខ្លឹម​សារ សម្រាប់​បង​ឡើយ ។

 

12 thoughts on “អែនឌី – នឹក​បង​៥០%​ផង

  1. សូម​ផ្ញើ​បទ​នេះ​ជូន​បង​ណារី និង​ចន្ទ​ ដែល​ចូល​ចិត្ត​បទ​នេះ និង​សូម​ផ្ញើ​ជូន​បង​ប្អូន​ទាំង​អស់​ស្ដាប់​កំសាន្ត​ផង​ដែរ ។

    សូម​អរគុណ!!!

ទំលាក់ មួយចំលើយតប ទៅ B.OEU.N បោះ​បង់​ការ​ឆ្លើយ​តប