រិន សាវ៉េត – មើល​ចន្ទ​នឹក​អូន

បទៈ មើល​ចន្ទ​នឹក​អូន
ច្រៀង​ដោយៈ រិន សាវ៉េត
អាល់ប៊ុមៈ ខ្លោច​បេះដូង
ផលិត​កម្មៈ រស្មី​ហង្សមាស​ វ៉ុល​២៦៣
ឆ្នាំៈ ២០០៥

១. ចន្ទ​ចរ​គ្រឿន​ៗ​កាត់​ផ្ទាំង​ពពក
គន់​ចន្ទ​ចិត្ត​ភ្នក​នឹក​រក​ព្រលឹង​មាស​​ស្នេហ៍​ស្នង
ទោះ​បង​ឃ្លាត​ឆ្ងាយ​កាយ​ចិត្ត​ចាំ​ចង
សង្ឃឹម​នួន​ល្អង នឹក​បង​ដូច​បង​នឹក​អូន​ដែរ​ណា ។

២. យប់​នេះ​ចន្ទ​រះ​ត្រចះ​ត្រចង់
ដូច​ភ័ក្ត្រ​ផូរផង់ តូច​តន់​ទង​វង​ម្ចាស់​ចិន្តា
សូម​អូន​មើល​ចន្ទ​ចរ​លើ​នភា
នោះ​ភ្នែក​ពុំងារ និង​បាន​ជួប​គ្នា​ជា​មួយ​ភ្នែក​បង ។

បន្ទរ. ឥឡូវ​រនោច ផ្សា​ខ្លោច​ចិន្ដា
មាន​តែ​សន្ធិយា បាត់​ចន្ទ្រា​បង
ឃើញ​តែ​តារា ចិត្ត​សៅ​ហ្មង
មាន​តែ​ជំនោរ នៅ​ផ្ដោះ​ផ្ដង
ចន្ទ​យាង​ចោល​បង​ឯកា ។

៣. មាន​នឹក​បង​ទេ មាស​មេ​បង​ខ្វល់
សូម​ចិត្ត​និមល នឹក​ដល់​បង​ផង​ណា​អូន​ណា
ផ្ញើភ្នែក​តាម​ចន្ទ ចិត្ត​​តាម​វាតា
សង្ឃឹម​ជួប​គ្នា តាម​ដួង​នេត្រា​ពេល​ចន្ទ្រា​រះ ។

ភ្លេង – ៣

 

6 ចំលើយ so far »

  1. 1

    duongchan said,

    ឱ!​ ពិរោះណាស់!​ ស្រលាញ់បទនេះយូរហើយ….​
    តែចំណងជើងដូចជាប្លែកម៉េះបឿន??? មិនមែន “មាននឹកបងទេ” ទេហ្អ?

  2. 2

    bOeUn said,

    ហេហេហេ មិន​មែន​ទេ​បទ​”មាន​នឹក​បង​ទេ​” ទេ ។ ចន្ទ​មិន​មែន​ចូល​ចិត្ត​ចំណង​ជើង​ទេ​អ្ហី​? “មើល​ចន្ទ​នឹក​អូន​” នឹក​ឃើញ​ដល់​យប់​ដែល​អង្គុយ​មើល​ចន្ទ​ម្នាក់​ឯង… ។

  3. 3

    kunthy said,

    ខ្ញុំចូលចិត្តបទនេះយូរហើយដែរនិង!!ពិរោះណាស់។

  4. 4

    Mr. V said,

    ខ្ញុំ​ក៏​ចូល​ចិត្ត​ដែរ! តែ​ខ្ញុំ​មើល​ចន្ទ្រ​នឹក​អាណិត​ខ្លួនឯង😀 ! lolzzzz

  5. 5

    bOeUn said,

    អាម៉េច​បាន​ជា​អាណិត​ខ្លួន​ឯង? ប្រាប់​ផង​មក ចាំ​ខ្ញុំ​ជួយ​អាណិត​តាវី​ឯង ។

  6. 6

    សុវណ្ណមានី said,

    បទចំរៀងបាត់ហើយបង


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s