ព្រាប សុវត្ថិ – បង​មិន​ស្ដាយ​ក្រោយ

បទៈ បង​មិន​ស្ដាយ​ក្រោយ
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
អាល់ប៊ុមៈ សន្យា​ឲ្យ​ថ្លៃ
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល​​៩៧
ឆ្នាំៈ ២០០១

១. ស៊ូ​ខាំ​មាត់​សង្កត់​ចិត្ត ឈប់​គិត​ឈប់​ខ្វល់
ឈប់​ព្រួយ​​អំពល់​ នាំ​ចិត្ត​ឈឺ​ផ្សា
បើ​ស្នេហ៍​យើង​អស់​​និស្ស័យ ព្រោះ​ស្រី​អំនួត​អាត្មា
ក្ដី​ស្នេហា​ ប្រែ​ជា​រុះ​រោយ ។

២. ទឹក​ភ្នែក​បង​អាច​ឈប់​ហូរ ចិត្ត​អាច​ស្ងប់ស្ងាត់
ក្ដី​ស្នេហ៍​គ្រោតគ្រាត បេះដូង​ថ្លោះ​ធ្លោយ
ស្នេហ៍​ខំ​សាង​មិន​ដល់​ត្រើយ សល់​​ឈឺ​ចាប់​គ្មាន​ចម្លើយ
ស្មាលា​ហើយ ស្រី​ចិត្ត​ចុង​ស្រល់ ។

ភ្ជាប់. ដូច​ព្យុះ​ខ្សាច់ បាច​ចូល​នេត្រា
ដូច​គង្គារ​​ជន់​ហូរ​គួច​វិលវល់
ព្យាបាទ​ចិត្ត​ខ្ញុំ​ឲ្យ​រិត​តែ​មិន​ចង់​យល់​ន័យ
ភាព​ស្រមោល អន្ទោល​ក្នុង​ល្បែង​ស្នេហ៍ ។

បន្ទរ. បង​មិន​ស្ដាយ​ក្រោយ​ព្រោះ​ស្រលាញ់​ទេ
តែ​ដល់​ថ្ងៃ​ស្អែក​ផ្ទៃ​មេឃ​ប្រួល​ប្រែ
ថ្ងៃ​ធ្លាប់​យំ​ស្រណោះ ឥឡូវ​យប់​បាន​ល្ហែរ
ខំ​រំងាប់​ដួង​ចិត្ត​ស្មោះ​ឥត​ន័យ ។

បន្ទរ – ភ្លេង – ២ – ភ្ជាប់ – បន្ទរ – បន្ទរ – បន្ទរ – បន្ទរ

 

3 ចំលើយ so far »

  1. 1

    vicheain said,

    បទនេះពិរោះមែន អគុណ បឿន

  2. 2

    B.OEU.N said,

    បទ​ចាស់​ៗ​របស់​ព្រាប សុវត្ថិ ពិរោះ​​ៗច្រើន​ណាស់ ។

  3. 3

    Sophea Vann said,

    nice song🙂
    can u submit a nice song from ព្រាប សុវត្ថិ name “ស្លាប់ចិត្ត”?


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s