សុខ ពីសី – បេះដូង​លាក់​ចិត្ត

បទៈ បេះដូង​លាក់​ចិត្ត
ច្រៀង​ដោយៈ សុខ ពីសី
អាល់ប៊ុមៈ គ្រប់​យ៉ាង​សាង​លើ​ទឹក​ភ្នែក​អូន
ផលិត​កម្មៈ 9 Stars វ៉ុល​១១
ថត​នៅ​ឆ្នាំៈ ២០០៧

១. ឃើញ​ច្បាស់​នឹង​ភ្នែក​តែ​ថា​មិន​ត្រូវ
សមុទ្រ​សែន​ជ្រៅ គង់​អាច​វាស់​បាន
ជម្រៅ​ចិត្ត​ប្រុស ជ្រៅ​ហួស​ការ​ស្មាន
អារ​កាត់​មិន​បាន ចិត្ត​បង​យ៉ាង​ណា ។

២. បង​ធ្វើ​ព្រងើយ​ទ្រូង​អើយ​ស្ទើរ​បែក
ស្រលាញ់​បង​ពេក អូន​ទ្រាំ​ឈឺ​ផ្សា
បង​ក៏​ដឹង​ច្បាស់​ថា​អូន​ស្នេហា
ឬ​ប្រុស​ជីវ៉ា ស្អប់​ខ្ពើម​រូប​ស្រី ។

បន្ទរ. ចង់​ឃើញ​ចិត្ត​បង មាន​អូន​ខ្លះ​ទេ
ប្រាប់​ផង​មាស​មេ ឲ្យ​អស់​សង្ស័យ
ស្រលាញ់​ឬ​ស្អប់​ក៏​មិន​ស្រដី
រូប​អូន​ស្ទើរ​ក្ស័យ ព្រោះ​ចាំ​ស្នេហ៍​បង ។

៣. បេះដូង​លាក់​ចិត្ត អ្នក​ឥត​ស្រណោះ
ធ្វើ​បាប​ស្នេហ៍​ស្មោះ ឲ្យ​ព្រួយ​សៅហ្មង
នៅ​តែ​កន្តើយ មិន​ឆ្លើយ​សារសង
ចង់​ឮ​ពាក្យ​បង តប​វិញ​មួយ​មាត់ ។

ភ្លេង – បន្ទរ – ៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s