ណុប បាយ៉ារិទ្ធ – មិន​អាច​​ដូច​ដើម

បទៈ មិន​អាច​​ដូច​ដើម
ច្រៀង​ដោយៈ ណុប បាយ៉ារិទ្ធ
អាល់ប៊ុមៈ បញ្ហា​មិន​ទាន់​ចប់ ហេតុ​អ្វី​ទឹក​ភ្នែក​លែង​ហូរ
ផលិត​កម្មៈ រស្មី​ហង្សមាស វ៉ុល​៣២៦
ថត​នៅ​ឆ្នាំៈ ២០០៧

១. ឈាន​ជើង​ដើរ​ចេញ​ហើយ
កុំ​បី​អូន​ងាក​ក្រោយ
ដង្ហោយ​ភាព​អួល​អាក់
មិន​ចង់​ឲ្យ​អូន​ឃើញ
សន្សើម​ទឹក​ភ្នែក​ធ្លាក់
ពី​ប្រុស​ម្នាក់​ចាញ់​ស្នេហ៍ ។

២. កុំ​អាល​អស់​អាល័យ
កាច់ឈប់​ ផ្ដាច់​សរសៃ
អ្វី​ៗ​ត្រូវ​កែ​ប្រែ
បង្ហិន​ពេល​វេលា
យូរ​យារ​ហើយ​មាស​មេ
សម​ល្មម​ស្នេហ៍​ឆ្អែត​ន័យ ។

ភ្ជាប់. ប្រុស​ដូច​រៀម​គ្មាន​អ្វី​ខ្ពង់ខ្ពស់​ល្អ
ស្មោះ​សរ​គ្មាន​តម្លៃ
ផ្គាប់​ចិត្ត​ផ្គាប់​ថ្លើម មិន​បាន​ជូន​ថ្លៃ
ផ្ដាច់​ចិត្ត​អាល័យ​ចុះ​ណា ។

បន្ទរ. ធ្វើ​បាន​ម្យ៉ាង​គត់ អាច​ផ្គាប់​ចិត្ត​ពីសី
បាន​ដូច​ក្ដី​ប្រាថ្នា
គឺ​ការ​កាត់​ចិត្ត​ លែង​ដៃ​ស្នេហា
បង្ហូរ​ទឹក​នេត្រា​ស្ដាយ
ចៀស​ចេញ​ពី​ពៅ ពី​ផ្លូវ​ដែល​ស្រមៃ
ដើម្បី​ប្រៀបធៀប​កាយ
កំទេច​ធូលី កុំ​បី​ខ្វល់​ឡើយ
សុខ​សប្បាយ ឆ្ងាយ​ពី​បង ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s