សុវត្ថិ, Cake – គេច​មុខ​មុន​មាន់​រងាវ

បទៈ គេច​មុខ​មុន​មាន់​រងាវ
ច្រៀង​ដោយៈ ព្រាប សុវត្ថិ, Cake
អាល់ប៊ុមៈ បញ្ហា​មិន​ទាន់​ចប់ ហេតុ​អ្វី​ទឹក​ភ្នែក​លែង​ហូរ
ផលិត​កម្មៈ រស្មី​ហង្សមាស វ៉ុល​៣២៦
ថត​នៅ​ឆ្នាំៈ ២០០៧

១. ដេក​យល់​សប្តិ​ពេញ​មួយ​យប់
ដេក​មិន​គ្រប់​ ព្រោះ​ស្រមៃ
ភ្ញាក់​ដឹង​ខ្លួន​​មមើរ​ទាំង​ថ្ងៃ
ក្រោក​ពី​ដេក​ខ្មាស់​ខ្លួន​តិច​អី
ស្មាន​តែ​ស្រី ស្រី​គេច​​បាត់​ហើយ
យល់សប្តិ​សើម​ទទឹក​ឡើង​ជោគ
ស្រី​គេច​មុខ​នៅ​សល់​តែ​ខ្នើយ
សល់​តែ​ខ្នើយ ខ្នើយ​មិន​ចេះ​ស្ដី
ចង់​សួរ​អី ខ្នើយ​មិន​ខ្ចី​ឆ្លើយ ។

២. ខឹង​សម្បារ​ខ្មាស់​ខ្លួន​ឯង
មិន​គួរ​ធ្វេស​ចាញ់​ល្បិច​ស្រី​ឡើយ
សម្លឹង​ក្មេង​ដែល​មិន​ទាន់​លែង
គេ​ទិញ​អី​ក៏​ហ៊ាន​ទិញ​ឲ្យ
មិន​គួរ​ឡើយ​ឲ្យ​រួច​ពី​ដៃ
រក​មួយ​ខែ​សប្បាយ​មួយ​យប់
ចាយ​មិន​គ្រប់ ដើរ​ប៉ាវ​តែ​ស្រី
តាំង​ពី​ថ្ងៃ​ខំ​ដឹក​ដើរ​លេង
យប់​ស្ដាប់​ភ្លេង​ស្រា​ថែម ក្លែម​សាច់ ។

បន្ទរ១. ថ្ងៃ​ចាំង​ភ្នែក ភ្លឺ​ចែស​ស្ទុះ​ក្រោក​បាត់​ខោរ​សល់​អាវ
លូក​ហោរប៉ៅ បាត់​អស់​ស្រណោះ​ខ្លួន
បន្ទប់​ទឹក​មិន​ឃើញ បើក​ទូរ​ក្រែង​សំងំ​ពួន
ខឹង​ញ័រ​ខ្លួន​ចាញ់​ល្បិច​មួយ​ក្បាច់​ចាស់​ដៃ ។

បន្ទរ២. មាន​គេ​ឃើញ ប្រាប់​ថា ទៅ​​ហើយ ចេញ​ទៅ​ពី​យប់
ហៅ​មិន​ឈប់ សួរ​នាំ​មិន​ស្ដី
ដើរ​ប្រញ៉ាប់​ស្លក់​ស្លន់ មាន​គេ​មក​ចាំ​ដឹក​ស្រី
បាត់​ខ្សែ​ដៃ មុន​មាន់​មិន​ទាន់​រងាវ
(គេច​បាត់​ទៅ មុន​មាន់​មិន​ទាន់​រងាវ ។)

ច្រៀង​រាប់. ស្នេហ៍​បាន​តែ​ស្និទ្ធ ចិត្ត​គេ​មិន​បាន
ស្នេហ៍​ស្គាល់​តែ​ប្រាណ ខក​ខាន​មិន​បាន​ផល
ស៊ីដាច់​ទាំង​ខោរ​ទៅ​ចុះ​មិន​បាច់​ឆ្ងល់
វាយ​ខ្ពស់​មិន​ដល់ ទាប​ក៏​មិន​ចាញ់​ស្រី
ឃើញ​តែ​មុខ មុខ​មិន​សូវ​ស្គាល់​ច្បាស់
សូវ​ជួប​ប្រទះ ប៉ះ​សក់​កណ្ដាល​ថ្ងៃ
លុប​មុខ​ឲ្យ​ស្វាង សិត​សក់​លើក​រាសី
លើក​ចិត្ត លាង​ដៃ ចាត់​ទុក​ថា​ស៊យ​ចុះ ។

ច្រៀង វគ្គ​១ – បន្ទរ​១ – បន្ទរ​២

 

11 ចំលើយ so far »

  1. 1

    Heng said,

    nice song🙂 Thank u very much for sharing. Could please tell me how to get this song? Thanks for your kindness!

  2. 2

    khmerlyric said,

    Please email me at timboeun@gmail.com I will send this song to you.
    Thanks for coming,
    Boeun

  3. 3

    Mr. V said,

    យល់​សប្តិ​សើម​! កំប្លែងៗ ពិរោះ​ម្យ៉ាង​ដែរ!

  4. 4

    khmerlyric said,

    អរគុណ​តាវី! ខ្ញុំ​កែ​រួច​ហើយ ។

  5. 5

    ជួយផ្ញើរឲ្យខ្ញុំមួយផង បឿន!🙂

  6. 6

    khmerlyric said,

    ខ្ញុំ​ផ្ញើ​ទៅ​ឲ្យ​ហើយ បង​គល់ ។

  7. 7

    naraths said,

    អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​អត់​ទាន់​ចេះ​ ស្ទីល​លួច​ចំរៀង​ទេ​មើល​ទៅ! ហាសហា ចាំ​បាច់​សុំ​អី​ បើ​ខ្ញុំ​វិញ​ស្លាញ់​បទ​ណា​យក៍​បទ​ហ្នឹង… គ្មាន​ប្រាប់​រ៉ណា​ម៉ា​រៀល ។

  8. 9

    Boeun said,

    សំភី​ទើប​មកពី​ណា​? ប្លក់​ដូច​អត់​ឃើញ​អាប់ឌេត​សោះ​?

  9. 10

    Mr. V said,

    ស្ទីល %2F ហ្នឹងមែន​ទេ​ណារដ្ឋ? ហេហេហេ!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s